នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Scott Morrison នៅថ្ងៃព្រហស្បតិ៍ បានអំពាវនាវឲ្យមានការបោះឆ្នោតជាតិនៅថ្ងៃទី១៨ ខែឧសភា ដោយចាប់ផ្តើមជាមួយយុទ្ធនាការឃោសនា ដែលផ្តោតលើបញ្ហាអាកាសធាតុនិងសេដ្ឋកិច្ច។
ការបោះឆ្នោតនេះនឹងសម្រេចថាតើរដ្ឋាភិបាលអភិរក្សនឹងទទួលបានអាណត្តិទីបីដ៏កម្រដែរឬអត់ហើយថាតើលោក Morrison អាចយកឈ្នះការជំទាស់និងគ្រប់គ្រងអំណាចបានដែរឬទេ។
ការស្ទាបស្ទង់មតិបានបង្ហាញឲ្យឃើញថា គូប្រជែងរបស់គាត់នៅក្នុងគណបក្សការងារឆ្វេងនិយមកំពុងនាំមុខដែលនេះបានចង្អុលទៅរដ្ឋាភិបាលថ្មីដែលដឹកនាំដោយអតីតមេដឹកនាំសហជីពលោក Bill Shorten ។
ប៉ុន្តែការបោះឆ្នោតនៅប្រទេសអូស្ត្រាលីជារឿយៗមានកិច្ចការតឹងតែង។ មេដឹកនាំគណបក្សទាំងពីរកំពុងមានអត្រាគាំទ្រទាប។
លោក Morrison បានថ្លែងខណៈធ្វើសេចក្តីប្រកាសរបស់លោកថា “យើងកំពុងរស់នៅក្នុងប្រទេសល្អបំផុតនៅលើពិភពលោក”។ លោកអះអាងថា “អនាគតរបស់យើងគឺពឹងផ្អែកលើសេដ្ឋកិច្ចរឹងមាំ។ លោកសួរថា “តើអ្នកណាដែលអ្នកជឿទុកចិត្តដើម្បីផ្តល់នូវសេដ្ឋកិច្ចដ៏រឹងមាំ? ”។
ការផ្សព្វផ្សាយសម្រាប់ការបោះឆ្នោតបានដំណើរការអស់រយៈពេលជាច្រើនសប្តាហ៍មកហើយ។ ដូចជាសហរដ្ឋអាមេរិកដែរ នយោបាយអូស្ត្រាលីបានធ្វើឲ្យមានយុទ្ធនាការជាអចិន្ត្រៃយ៍ដោយផ្តោតលើរបៀបដែលគោលនយោបាយនឹងដើរតួជាមួយអ្នកបោះឆ្នោតឲ្យបានច្រើនតាមដែលពួកគេធ្វើការ។
រហូតមកដល់ពេលនេះ គណបក្សទាំងពីរបានព្យាយាមរៀបចំផ្លូវសម្រាប់ការបោះឆ្នោតដោយលោក Morrison កំពុងព្យាយាមផ្តោតការយកចិត្តទុកដាក់លើវិស័យសេដ្ឋកិច្ច។
មួយថ្ងៃមុនការប្រកាសអំពីការបោះឆ្នោត លោក Morrison បានបង្ហោះវីដេអូរបស់លោកនិងក្រុមគ្រួសាររបស់លោកដោយជំរុញឲ្យអ្នកបោះឆ្នោតបន្តតាមផ្លូវនាពេលបច្ចុប្បន្ន។
លោកបាននិយាយថា “សំណួរពិតប្រាកដគឺថាតើប្រទេសមួយណាដែលអ្នកចង់រស់នៅក្នុងរយៈពេល១០ឆ្នាំខាងមុខនេះ”។
កាលពីសប្តាហ៍មុន លោកបានបញ្ចេញកញ្ចប់ថវិកាជាមួយការកាត់បន្ថយពន្ធដែលបានរចនាឡើងដើម្បីទាក់ទាញអ្នកបោះឆ្នោត៕ AFP
Source: Kampuchea Thmey Daily
0 Comments