Ad Code

ប្រា​សាក់ បន្ត​សកម្មភាព​មនុស្ស​ធម៌ ដោយ​បរិច្ចាគ​ថវិកា​ចំនួន​80​លាន​រៀល​ជូន​ចំពោះ​កាក​បាទ​ក្រហម​កម្ពុជា



ភ្នំពេញ ​ ៖​ ប្រា​សាក់ ជា​គ្រឹះស្ថាន​ឈរ​លេខ​រៀង​ទី​1 ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ និង​ជា​គ្រឹះស្ថាន​ធំ​មួយ​ក្នុងចំណោម​ធនាគារ​ធំ​ទាំង 5 នៅ​កម្ពុជា បាន​បរិច្ចាគ​ថវិកា​ចំនួន 80 លាន​រៀល ជូន​ចំពោះ​កាកបាទក្រហម​កម្ពុជា ​ក្នុង​ពិធី​ប្រារព្ធ​ខួប​លើក​ទី 156 ទិវា​ពិភពលោក​កាកបាទក្រហម និង​អឌ្ឍចន្ទ​ក្រហម ក្រោម​ប្រធានបទ «​ខ្ញុំ​ស្រលាញ់​កាកបាទក្រហម​កម្ពុជា​» ដើម្បី​ចូលរួម​ចំណែក​ក្នុង​សកម្មភាព​មនុស្សធម៌ និង​អនុលោម​តាម​តម្លៃ​ស្នូល​របស់​ប្រា​សាក់​ក្នុង​ការគាំទ្រ​សុខុមាលភាព​សង្គម។

​ព្រឹត្តិការណ៍​ទិវា​អន្តរជាតិ​កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម 8 ឧសភា និង​អបអរ​ខួប 100 ឆ្នាំ នៃ​ការបង្កើត​សហព័ន្ធ​អន្តរជាតិ​នៃ​សមាគម​កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម (1919-2019) បាន​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហម​កម្ពុជា ដោយមាន​ការចូលរួម​ពី​សមាជិក​កាកបាទក្រហមកម្ពុជា សមាជិក​រដ្ឋសភា មន្ត្រី​រដ្ឋាភិបាល ម្ចាស់​ជំនួយ​ជាតិ និង​អន្តរជាតិ អ្នកស្ម័គ្រចិត្ត​កាកបាទ​ក្រហម​កម្ពុជា និង​អ្នកតំណាង​គណៈកម្មការ​អន្តរជាតិ​កាកបាទក្រហម។

លោក​សាយ សូ​នី នាយក​ប្រតិបត្តិ​គ្រប់គ្រង​ទីផ្សារ​នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រា​សាក់ បាន​មានប្រសាសន៍ថា​ ៖ «​ប្រា​សាក់​បាន​ផ្សារភ្ជាប់​ខ្លួន​យ៉ាងសកម្ម​ទៅ​នឹង​កិច្ចការ​សង្គម​ជាច្រើន ដើម្បី​បង្កើត​ជា​គុណ​តម្លៃ និង​ផ្ដល់​ជា​ផលប្រយោជន៍​ជូន​សង្គម និង​ស្ថាប័ន​ទាំងមូល​។ ស្រប​ទៅ​នឹង​ទស្សនៈ​វិស័យ និង​ភាព​ទំនួល​ខុសត្រូវ​របស់​ស្ថាប័ន​ទៅ​នឹង​សង្គម ប្រា​សាក់​ក៏បាន​ចូលរួម​ក្នុង​កម្មវិធី​ជាច្រើន ដូចជា សាងសង់​អគារ​បណ្ណាល័យ ឧបត្ថម្ភ​ការវះកាត់​មាត់​ឆែប ចូលរួម​ឧបត្ថម្ភ​ដល់​សិស្ស​ពូកែ ទិវា​អំណាន​ជាតិ ការអប់រំ «​ខ្ញុំ​ស្រលាញ់​ប្រាក់​រៀល​» យល់ដឹង​ពី​ហិរញ្ញវត្ថុ ចូលរួម​បរិច្ចាគ​ឈាម គាំទ្រ​កម្មវិធី​ពង្រឹង​សមត្ថភាព​របស់​យុវជន និង​ផ្តល់​ជំនួយ​សង្គ្រោះ​បន្ទាន់​ដល់​សហគមន៍​ជាដើម​»​។​

លោក សាយ សូ​នី បាន​បន្ថែម​ថា ​៖ ​«​ប្រា​សាក់ ពិត​ជា​មាន​សេចក្ដី​រីករាយ​ណាស់​ដែល​បាន​ចូលរួម​គាំទ្រ​ដល់​សកម្មភាព​សង្គម និង​ការ​ជួយ​ជនរងគ្រោះ​ដោយ​គ្រោះ​មហន្តរាយ និង​វិបត្តិ​ភ័យ​ផ្សេងៗ ដោយ​ការ​បរិច្ចាគ​ទឹកប្រាក់​តាមរយៈ​កាកបាទក្រហម​កម្ពុជា។ ប្រា​សាក់​សង្ឃឹមថា ការ​បរិច្ចាគ​ថវិកា​នា​ពេល​នេះ នឹង​ចូលរួម​ចំណែក​ក្នុង​ការ​ជួយ​ឱ្យ​កាកបាទ​ក្រហមកម្ពុជា​កា​ន់​តែមាន​លទ្ធភាព​ទូលំទូលាយ​ជួយ​ដល់​ជន​ងាយ​រងគ្រោះ​បន្ថែម​ទៀត​»​។​

សូម​បញ្ជាក់​ថា ប្រា​សាក់ ជា​គ្រឹះស្ថាន​ឯកជន និង​មាន​អាជ្ញាប័ណ្ណ​ទទួល​ប្រាក់​បញ្ញើ​ពី​សាធារណជន​ពី​ធនាគារជាតិ​នៃ​កម្ពុជា ហើយ​កំពុង​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ជាច្រើន​រួមមាន សេវា​ឥណទាន ប្រាក់​បញ្ញើ​សន្សំ ទូទាត់​វិក្កយបត្រ​ទឹក ទូទាត់​វិក្កយបត្រ​ភ្លើង ផ្ទេរប្រាក់ ផ្ទេរ​ប្រាក់​តាម​លេខ​សម្ងាត់ ប្តូរប្រាក់ ទិញ​កាត​ទូរស័ព្ទ សេវា​ធនាគារ​ចល័ត សេវា​អេ​ធី​អឹម សេវា​បើកប្រាក់​បៀវត្ស សេវា​ទូទាត់​រហ័ស និង​ម៉ាស៊ីន​ឆូត​កាត​នៅ​ទូទាំង​ប្រទេស។ បច្ចុប្បន្ន​នេះ ការ​បង់ថ្លៃ​ទឹក បង់ថ្លៃ​ភ្លើង ផ្ទេរប្រាក់​ទៅ​ដៃគូ​ជំនួញ ឬ ទៅ​មនុស្ស​ជាទី​ស្រឡាញ់ ផ្ទេរ​ប្រាក់​តាម​លេខ​សម្ងាត់ ឬ ផ្ទេរប្រាក់​ទៅកាន់​អ្នក​គ្មាន​គណនី តាមរយៈ​សេវា​ធនាគារ​ចល័ត (Mobile Banking & Internet Banking) និង​ម៉ាស៊ីន​អេ​ធី​អឹម​ប្រា​សាក់ មិន​គិត​កម្រៃ​សេវា​។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​យើងខ្ញុំ​តាម 023 999 911 ឬ 086 999 911 ឬ 096 9 999 911 ឬ វេ​ប​សាយ​ត៍ www.prasac.com.kh៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu