Ad Code

វង្ស​ ណ​យ ជួប បួន​ ងើ​ន ឯ អ៊ូច ធា​រិ​ទ្ធ ជួប អ​ហ្វ​សៃ នៅ​សង្វៀន​ស្ទឹងមានជ័យ​



វង្ស ណ​យ អ្នក​ប្រដាល់​កម្ពុជា នៃ​ក្លិប​កុលបុត្រ​គុន​ខ្មែរ និង អ៊ូច ធា​រិ​ទ្ធ អ្នក​ប្រដាល់​ក្លិប​អាណាចក្រ​គុន​ខ្មែរ ត្រូវគេ​ផ្គូ​ឲ្យ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ នៅលើ​សង្វៀន​ខា​រ៉ា​បាវ​ស្ទឹងមា​ន​ជ័យ នា​រសៀល​ថ្ងៃ​សៅរ៍​ ទី​១១ ខែ​ឧសភា​ ឆ្នាំ២០១៩​នេះ។

វង្ស ណ​យ គេ​នឹងត្រូវ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ បួន​ងើ​ន វ៉​. ដេ​តវ៉ា​ន់​មិត្ត​(Boun gern Wor.Dethwannmit )​។ ​ពួកគេ​ទាំងពីរ នឹង​ជួប​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៧៣​គីឡូក្រាម។​

បួន​ងើ​ន វ៉​. ដេ​តវ៉ា​ន់​មិត្ត គេ​ធ្លាប់​មក​ប្រកួត​នៅ​កម្ពុជា​ប៉ុន្មាន​លើក​ហើយ​កន្លងមក។​ គេ​មក​ប្រកួត​លើក​ចុង​ក្រោយ​(១០​មករា​២០១៨) គឺ​ចាញ់​នី សុ​ភី អ្នក​ប្រដាល់​ក្លិប​សាល​វ័​ន្ត​កីឡា​ក្នុង​ទឹក​ទី​២។ យ៉ាងណា អ្នក​ប្រដាល់​ថៃ​រូបនេះ វាយ​ខ្លាំង​គួរសម​ដែរ។

បួន​ងើ​ន គេ​មាន​កំណត់ត្រា​ប្រកួត​៧៩​លើក ឈ្នះ​៦២​លើក ចាញ់​១៦​លើក ស្មើ​០១​លើក និង​ធ្លាប់​វាយ​ដៃគូ​ឲ្យ​សន្លប់​ជាង​២០​លើក​ឯណោះ។ តែបើ​ធៀប​ជាមួយ​ប្រវត្តិ​ប្រកួត​របស់​វង្ស ណ​យ គឹ​នៅតែ​តិចជាង​ដែរ ដោយ​វង្ស ណ​យ មាន​កំណត់​ត្រា​ប្រកួត​រហូតដល់​២០៤​លើក ឈ្នះ​១១៩​លើក ចាញ់​៦៥​លើក និង​ស្មើ​៥​លើក។​

ទោះជា​យ៉ាងនេះ​ក្តី វង្ស ណ​យ​ មិនអាច​មើលងាយ​បួន​ងើ​ន វ៉​. ដេ​តវ៉ា​ន់​មិត្ត បានឡើយ ព្រោះ​អ្នក​ប្រដាល់​ថៃ​រូបនេះ ទើបតែ​ស្គាល់​ចាញ់​១៦​លើក​ប៉ុណ្ណោះ ក្នុងការ​ប្រកួត​ជិត​៨០​លើក​នោះ។

ចាំមើល វង្ស ណ​យ និង បួន​ងើ​ន វ៉​. ដេ​តវ៉ា​ន់​មិត្ត នេះ តើន​រណា​ជា​អ្នកឈ្នះ​ក្នុងការ​ជួបគ្នា​លើកដំបូង​នេះ? ។ វង្ស ណ​យ គេ​ប្រកួត​ចុងក្រោយ​នេះ វាយ​ចាញ់​អ្នក​ប្រដាល់​ថៃ​ចែគ​ស្យ៉ា​ម​ដោយ​ពិន្ទុ កាលពី​ថ្ងៃទី​០៣ ខែ​មីនា​ ឆ្នាំ​២០១៩​កន្លងទៅ។​

ចំពោះ​អ៊ូច ធា​រិ​ទ្ធ អ្នក​ប្រដាល់​ក្លិប​អាណាចក្រ​គុន​ខ្មែរ ត្រូវគេ​ផ្គូផ្គង​ឲ្យ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ​អ​ហ្វ​សៃ សរ​.​ចរ​.​វី​ចិត្រ​ប៉ែត​រិ​វ (Aofsai Sor.jor.Vichitpetriv) ដោយ​ប្រកួត​គ្នា​ក្នុង​ទម្ងន់​៥៧​គ​.​ក្រ។ ពីរ​នាក់​នេះ ពុំ​ធ្លាប់​ដែល​ប៉ះគ្នា​ម្តងណា​នៅ ឡើយ​ទេ​កន្លង មក។​

អ៊ូច ធា​រិ​ទ្ធ ជា​អ្នក​ប្រដាល់​ដែល​ចាត់ទុកថា ជា​ជើង​ខ្លាំង​ស្រករ​ក្រោយ​ម្នាក់។ គេ​បាន​ឆ្លងកាត់​ការ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ជាង​១០​លើក និង​ឡាវ​១​លើក​ប៉ុណ្ណោះ។ ដូច្នេះ លើក​នេះ​ជា​លើក​ទី​១៣ ដែល​គេ​ជួប​ប្រកួត​ជាមួយ​ថៃ​នោះ។ កាលពី​ជួប​ប្រកួត​ជាមួយ​ថៃ​លើកចុងក្រោយ​នោះ (១៩​មេសា​២០១៩) គេ​បាន​វាយ​ឈ្នះ​បូ​វី (Bowie) ក្នុង​ទឹក​ទី​១។​

ធា​រិ​ទ្ធ មាន​ប្រវត្តិ​ប្រកួត​ប្រមាណ​ជា​៦២​លើក ក្នុងនោះ​វាយ​ឈ្នះ​៤៣​លើក ចាញ់​១៤លើក និង ​ស្មើ​០៥​លើក។ គេ​ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​ស្រករ​ក្រោយ​ដោយមាន​ចិត្តធំ កម្លាំង​ខ្លាំង វាយ​មិន​សំចៃ​ដៃ​ឡើយ​។ ប៉ុន្តែ​យ៉ាងណា​ការប្រកួត​លើក​នេះ មិនដឹងថា ធា​រិ​ទ្ធ​អាច​យកឈ្នះ​អប់​សៃ បាន​ឬក៏​អត់​នោះទេ​?។​
​ ​
អ​ហ្វ​សៃ ជា​ជើង​ខ្លាំង ដែលមាន​ស្នៀត​ទាត់ និង​កណ្តាប់ដៃ​ល្អ។ ដូច្នេះ អ៊ូច ធា​រិ​ទ្ធ​ប្រកួត​លើក​នេះ អាច​នឹង​ជួប​ការ​លំបាក​ច្រើន ព្រោះ​អ្នក​ប្រដាល់​ថៃ​រូបនេះ មាន​ស្នៀត​ប្រដាល់​ល្អ​ និង​ខ្លាំង​។ តែបើ​អាច​ឈ្នះ​បាន គឺមាន​តែ​ការ​វាយ​ប្តូរ​កែង​មួយ​មុខ​គត់ ដែល​ប្រថុយ​ដូរ​ជាមួយនឹង​ជ័យជំនះ។ អ្នក​ប្រដាល់​ថៃ​រូបនេះ មាន​ប្រវត្តិ​ប្រកួត​ចំនួន​៦២​លើក ដោយ​វាយ​ឈ្នះ​៥២​លើក ចាញ់​០៩​លើក និង ស្មើ​០១​លើក។ ចាំមើល រវាង​អ៊ូច ធា​រិ​ទ្ធ និង អ​ហ្វ​សៃ តើន​រណា​ជា​អ្នកឈ្នះ​នៅក្នុង​ការជួបគ្នា​នេះ?។​

ចំណែក​ការប្រកួត​មិត្តភាព​ខ្មែរ​និង​ខ្មែរ​វិញ ជ័រ ពៅ អ្នក​ប្រដាល់​ក្លិប​ថ្មគោល​ពោធិ​សែន​ជ័យ នឹង​ជួប​ប្រកួត​ជាមួយ​អេ​លី​ត សាន់ អ្នក​ប្រដាល់​ក្លិប​ឆ្មា​ស​សែន​សុខ​គុន​ខ្មែរ។ ពីរ​នាក់​នេះ ប្រកួត​គ្នា​ក្នុង​ទម្ងន់​៦០​គីឡូក្រាម។ ពីរ​នាក់​នេះ មិន​ធ្លាប់​ប៉ះគ្នា​ទេ​ពីមុនមក។​

ជ័រ ពៅ ជា​អ្នក​ប្រដាល់​ស្រករ​ក្រោយ។ គេ​មាន​ស្នៀត​ជង្គង់ និង​ទាត់​ល្អ​ខ្លាំង។ គេ​ប្រកួត​ចុងក្រោយ​នេះ​បាន​វាយ​ឈ្នះ​អ្នក​ប្រដាល់​ថៃ​ភេត ផូ​ស្រ៊ី ក្នុង​ទឹក​ទី​៤។ ឯ អេ​លី​ត សាន់ ដែលជា​អ្នក​ប្រដាល់​ជើងចាស់​មាន​កណ្ដាប់ដៃ​ខ្លាំង​វិញ​នោះ ការប្រកួត​ចុងក្រោយ​របស់គេ គឺ​វាយ​ឈ្នះ​អ្នក​ប្រដាល់​ថៃ​ដែរ​គឺ​យ៉​ត ថា​ណុង ដោយ​ពិន្ទុ​កាលពី​ថ្ងៃទី​០៧​ ខែ​មេសា​ ឆ្នាំ​២០១៩ កន្លងទៅនេះ។ ​ចាំមើល រវាង​ជ័រ ពៅ និង អេ​លី​ត សាន់ តើន​រណា​ឈ្នះ?។​

ថន ភឿ​ត អ្នក​ប្រដាល់​ក្លិប​ឃ្លាំងមឿង​កីឡា នឹងត្រូវ​ជួប​ប្រកួត​សងសឹក​ជាមួយ​មាស សារ៉ាក់​ អ្នក​ប្រដាល់​ក្លិប​អាណាចក្រ​គុន​ខ្មែរ ក្នុង​ទម្ងន់​៦០​គីឡូក្រាម ហើយ សយ សុខ អ្នក​ប្រដាល់​ក្លិប​ពន្លឺ​វិបុល​មាន​រិ​ទ្ធ ជួប​ប្រកួត​ជាមួយ​សូត្រ វាសនា អ្នក​ប្រដាល់​ក្លិប​បក្សី​ស្លាប​ដែក​ដោយ​ជួបគ្នា​ក្នុង​ប្រភេទ​ទម្ងន់ ៥៤គីឡូក្រាម៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu