Ad Code

ការពិត​ត្រូវ​បាន​លាតត្រដាង​ហើយ​ ចំពោះ​ករណី​បុរស​ម្នាក់​ ស្លាប់​នៅក្នុង​បន្ទប់​ឃុំខ្លួន​ នៅ​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​អូ​ស្មាច់​



​ឧត្ដរមានជ័យ ​៖ ករណី​បុរស​ម្នា​ក់ ស្លាប់​នៅក្នុង​បន្ទប់​ឃុំខ្លួន នៅក្នុង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​អូរ​ស្មាច់ កាលពី​វេលា​ម៉ោង​៣​រសៀល ​ថ្ងៃទី​០៤ ​ខែឧសភា ​ឆ្នាំ​២០១៩ កន្លងទៅ​ថ្មីៗ​នេះ​ ដែល​មហាជន​យល់​ច្រឡំ​ថា ជា​រឿង​អាថ៌កំបាំង​នោះ ពេលនេះ​បាន​លាតត្រដាង​ការ​ពិត​ហើយ​។​

​បើ​យោងទៅតាម​របាយការណ៍​របស់​អធិការ​ក្រុង​សំរោង បាន​បញ្ជាក់​ថា​ ករណី​បុរស​ម្នាក់​ឈ្មោះ ធូ ហាត ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​ក្រសាំង សង្កាត់​បុស្បូវ​ក្នុង ក្រុង​សំរោង ខេត្ត​ឧត្ដរមានជ័យ​​ដែល​បាន​ស្លាប់​នៅ​ក្នុង​បន្ទប់​ឃុំខ្លួន​នៅ​ក្នុង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​អូរ​ស្មាច់ កាលពី​វេលា​ម៉ោង​១៥​និង​០០​នាទី ថ្ងៃ​០៤​ ខែ​ឧសភា ឆ្នាំ​២០១៩ ​​ជា​ករណី អត្តឃាត​(ចង.ក) សម្លាប់​ខ្លួន​ដោយ​ច្រវាក់ រឹត​.ក ​ខ្លួនឯង​ បណ្ដាល​ឲ្យ​ស្លាប់ នៅក្នុង​បន្ទប់​ឃុំឃាំង​។​

របាយការណ៍​របស់​សមត្ថកិច្ច​បាន​បញ្ជាក់​ថា សាក​សព​ដែល​បាន​ធ្វើ​អត្តឃាត​ខាងលើ ជា​ជនសង្ស័យ ករណី​ខ្ចី​ម៉ូតូ​អ្នកភូមិ​ជាមួយគ្នា​តែ​មួយ​ភ្លែត ​យក ​មក​ក្រុង​សំរោង រហូតដល់​ថ្ងៃទី​០៤​ ខែ​ឆ្នាំ​ខាងលើ ក៏​ត្រូវ​បាន​ម្ចាស់​ម៉ូតូ​ប្ដឹង​។​

នៅ​ម៉ោង​ប្រហែល​១៤​និង​៣០​នាទី ​ឈ្មោះ ​ធូ ហាត បាន​យក​ម៉ូតូ ម៉ា​កវេ​វ​ ពណ៌​ខ្មៅ​ លាយ​ក្រហម គ្មាន​ប័ណ្ណ​សម្គាល់ យក​មក​លក់​ឲ្យ ឈ្មោះ អឿន ពេជ្រ​ ភេទ​ប្រុស ​អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​រួត​ចំប៉ី សង្កា​ត់​អូរ​ស្មាច់ ក្រុង​សំរោង ខេត្ត​ឧត្ដរមានជ័យ​​ ដែល​មាន​មុខរបរ​ជា​ជាង​ម៉ូតូ ហើយ​បាននាំគ្នា​មក​ធ្វើ​សំបុត្រស្នាម​នៅ​នឹង​ប៉ុស្ដិ៍​នគរបាល ក៏​ត្រូវបាន​សមត្ថកិច្ច​ប៉ុស្តិ៍​ធ្វើការ​ឃាត់ខ្លួន​ និង​រាយការណ៍​ជូន​ថ្នាក់លើ​។

​​​ការស្លាប់​ ឈ្មោះ ធូ ហាត ដោយមាន​គណៈកម្មាធិការ​ត្រួតពិនិត្យ​សាកសព មាន​សមាសភាព​ចូលរួម​ចំនួន​១១​នាក់ ដឹកនាំ​ដោយ​លោក​ឧត្ដមសេនីយ៍ត្រី ឡឹ​ក សុខា ស្នងការ​រង​នគរបាល​ខេត្ត ផ្នែក​ព្រហ្មទណ្ឌ និង​សម្របសម្រួល​ដោយ​ លោក​ គង់ រតនា ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​ឧត្ដរមានជ័យ​ផងដែ​។​

​ក្រោយ​មានការ​ត្រួតពិនិត្យ​សាកសព ឈ្មោះ ធូ ហាត រួចមក ក្រុម​គណៈកម្មការ​បាន​សន្និដ្ឋាន​ថា​ ពិត​ជា​ស្លាប់​ដោយសារ​ករណី​ចង.ក ធ្វើ​អត្តឃាត​​ ​នៅក្នុង​បន្ទប់​ឃុំឃាំង​ពិត​ប្រាកដ​មែន​​ ហើយ​សមត្ថកិច្ច​ ក៏បាន​ប្រគល់​សាកសព​ជូន​ដល់​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​ទៅតាម​ប្រពៃណី​៕




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu