Ad Code

បុរស​ជនជាតិ​អូស្ត្រាលី​ម្នាក់​គាំងបេះដូង​ស្លាប់​នៅ​សង្កាត់​ព្រែកប្រា



ភ្នំពេញ ៖ យោងតាម​ប្រភពពី​លោក​វរសេនីយ៍ទោ ម៉ៅ សឿត​ អធិការរង​នគរបាល​ខណ្ឌ​ច្បារអំពៅ​បាន​ឲ្យ​កម្ពុ​ជាថ្មី​ដឹងថា ​កាលពី​វេលា​ម៉ោង​៤​និង​១៥​នាទី​ព្រឹក​ព្រលឹម​ថ្ងៃទី​៨​ ខែឧសភា​នេះ​ មាន​ជនជាតិ​អូស្ត្រាលី​ម្នា​ក់ បាន​ស្លាប់​ដែល​គ្រូពេទ្យ​អះអាងថា​ ដោយសារ​គាំងបេះដូង​។​

លោក​អធិការរង​បាន​បន្តថា ​ជនរងគ្រោះ​ឈ្មោះ​STEVENS JAMES SIDNEY ភេទ​ប្រុស ​ឆ្នាំ​កំណើត​១៩៤៥ ​មុខរបរ​នៅផ្ទះ ​និង​មាន​ប្រពន្ធ​ជា​ជនជាតិ​ខ្មែរ​ស្នាក់នៅ​ផ្ទះជួល​បុរី​ឧទ្យាន​តាងៅ​ ភូមិ​អូរអណ្តូង​ទី​១​ សង្កាត់​ព្រែកប្រា ​ខណ្ឌ​ច្បារអំពៅ​រាជធានី​ភ្នំពេញ។

​លោក​អធិការរង​បាន​បន្តថា ​តាម​ការបំភ្លឺ​ពី​ប្រពន្ធ​ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា ​មុន​ម៉ោង​កើតហេតុ​ជនរងគ្រោះ​បាន​ឲ្យ​ប្រពន្ធ​យក​ទឹកក្រូច​កូ​កា​ឲ្យ​គាត់​ផឹក​។​ ចំណែក​ប្រពន្ធ​បាន​ទៅ​ដេក​បន្ទប់​ខាងក្នុង​ដោយឡែក​ជនរងគ្រោះ​ដេក​នៅ​បន្ទប់​ក្រៅ​ជាមួយ​កូនស្រី​អាយុ​៥​ឆ្នាំ​។ ​លុះដល់​ម៉ោង​៤​និង​១៥​នាទី​ទៀបភ្លឺ​ស្រាប់តែ​កូនស្រី​ស្រែក​ឲ្យ​ជួយ​ប៉ាៗ​ ហើយ​ប្រពន្ធ​ស្ទុះ​ទៅ​មើលឃើញ​រឹង​ថ្គាម​ស្លាប់​ទៅហើយ​។​

លោក​ម៉ៅ សឿត បាន​បញ្ជាក់ថា​ ជនរងគ្រោះ​បាន​ស្លាប់​ដោយសារ​ជំងឺ​គាំងបេះដូង​។ ​សព​ត្រូវបាន​បញ្ជូន​ចេញពី​ផ្ទះជួល​យកទៅ​មន្ទីរពេទ្យ​កាល់ម៉ែត​ដើម្បី​រង់ចាំ​ឲ្យ​ក្រុមគ្រួសារ​នៅ​ប្រទេស​អូស្ត្រា​លី​មក​ធ្វើបុណ្យ​៕​


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu