Ad Code

លំនៅដ្ឋាន​នៅ​ស្រុក​សង្កែ​១៨១​ខ្នង រង​សម្ពាធ​ នៃ​ខ្យល់​កន្ត្រាក់ ក្នុង​ពេល​២​ថ្ងៃ​



​បាត់ដំបង ៖ លំនៅដ្ឋាន​របស់​ប្រជាពលរដ្ឋ ប្រមាណ​ជិត​២០០​ខ្នង នៅក្នុង​ភូមិសាស្ត្រ​ នៃ​ស្រុក​សង្កែ​ទាំងមូល បាន និង កំពុង​ទទួលរង​នូវ​ការខូចខាត​យ៉ាង​ដំណំ ដោយ​ក្នុងនោះ​ក៏មាន​ផ្ទះ​ខ្លះ​ត្រូវ​ដួល​រលំ​ទាំងស្រុង​ផងដែរ បន្ទាប់ពី​មាន​ខ្យល់​កន្ត្រាក់​បាន​បោកបក់​ចូល ក្នុង​រយៈពេល២ថ្ងៃ ជាប់ៗ​គ្នា។​

​គ្រោះធម្មជាតិ​ដែល​បាន​កើតឡើង​ផ្ទួនៗ​គ្នា​នេះ បានចាប់ផ្តើម​កាលពី​ថ្ងៃ​ទី៣០ ខែ​មេសា ឆ្នាំ​២០១៩ វេលា​ម៉ោង​៤​និង​៤០​នាទី​ល្ងាច ទៅលើ​ឃុំ​ចំនួន២ ក្នុង​ស្រុក​សង្កែ ដោយមាន​ភ្លៀង​ធ្លាក់ រួម​នឹង ខ្យល់​កន្ត្រាក់​បក់​បោក​មកជា​មួយ​ផង​ ដោយបាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់ផ្ទះ​ប្រជាពលរដ្ឋ សរុប​ចំនួន​១១៥​ខ្នង ក្នុងនោះ​ខូចខាត​ទាំងស្រុង ចំនួន២២ខ្នង។​

​ការខូចខាត​ផ្ទះ​ជាង១០០ខ្នង​នេះ គឺ​នៅក្នុង​ឃុំ តា​ប៉ុន ចំនួន៧៦​ខ្នង និង ឃុំ​រកា​ ចំនួន៣៩ខ្នង នៅ​ក្នុង​ករណី​គ្រោះធម្មជាតិ​នេះដែរ ក៏បាន​បង្កឲ្យ​មាន​ពលរដ្ឋ​ចំនួន៥នាក់ បាន​រងរបួស គឺ ឈ្មោះ ញ៉ឹក ម៉ៃ ភេទ​ស្រី អាយុ៥០ឆ្នាំ ឈ្មោះ ឈួ​យ ស្រីអូន ភេទ​ស្រី អាយុ២៧ឆ្នាំ ឈ្មោះ ឈួ​យ ពៅ ភេទ​ប្រុស អាយុ១៨ឆ្នាំ ឈ្មោះ ​ឈួ​យ ប្រុស ភេទប្រុស អាយុ២០ឆ្នាំ និង ឈ្មោះ ប៉ិច រតនា ភេទ​ប្រុស ។​

​លុះ​នៅ ថ្ងៃទី១ ខែ​ឧសភា ឆ្នាំ​២០១៩ វេលា​ម៉ោង៣និង៤៥នាទីរសៀល ក៏មាន​ខ្យល់​កន្ត្រាក់​បាន​បោក​បក់​ចូល​ម្តងទៀត​ ទៅលើ​ឃុំ​ចំនួន២ គឺ​ឃុំ​កំពង់​ព្រៀង​ និង​ឃុំ​រាំង​កេ​សី ដោយបាន​បំផ្លាញ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន៦៦ខ្នង ក្នុងនោះ​ខូចខាត​ទាំងស្រុង ចំនួន៦ខ្នង ផងដែរ ដែល​នេះ​គឺជា​គ្រោះ​ធម្មជាតិ​ដ៏​កាច​សាហាវ​បំផុត​នា​ដើម​ឆ្នាំនេះ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu