Ad Code

ធនាគារ​អូស្ត្រាលី​ ដែល​រងគ្រោះ​ដោយ​រឿងអាស្រូវ​ ត្រូវ​រកលុយ​រាប់ពាន់​លាន​ដុល្លារ​ដើម្បី​សង​អតិថិជន​វិញ



ធនាគារ​ធំៗ​របស់​អូស្ត្រាលី​កំពុង ​ត្រូវបាន​បង្ខំ​ឱ្យ​ប្រមូល​លុយរាប់​ពាន់​លាន​ដុល្លារ​ដើម្បី​សង​អតិថិជន​វិញ​ជុំវិញ​ថ្លៃឈ្នួល​ដែល​គេចវេះ​រាប់​ឆ្នាំ​មកហើយ​នោះ​។​

ធនាគារជាតិ​អូស្ត្រាលី (National Australia Bank) កាលពី​ថ្ងៃ​ព្រហស្បតិ៍​បានក្លាយ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ចុងក្រោយ​គេ​ដែល​ត្រូវ​រៀបចំ​គម្រោង​បង្វិលប្រាក់​សង​អតិថិជន​វិញ​ក្រោម​ការតាមដាន​អង្កេត​ពី​រដ្ឋាភិបាល​ក្នុង​វិស័យនេះ​។​

ក្រុមហ៊ុន​នេះ​បានប្រកាសថា​ខ្លួន​បាន​សន្សំ​ប្រាក់​១,១​លាន​ដុល្លារ​អូស្ត្រាលី (៧៧០​លាន​ដុល្លារ​អាមេរិក​) ក្នុង​ឆ្នាំសារពើពន្ធ​ឆ្នាំមុន​ដើម្បី​ទូទាត់​សង​អតិថិជន​វិញ​។​គណៈកម្មការ​ដែល​ជ្រើសតាំង​ដោយ​គណៈរដ្ឋមន្ត្រី​បានបង្ហាញ​នូវ​ទង្វើ​ខុសឆ្គង​ដ៏​ធ្ងន់​របស់​ធនាគារ​រួមមាន​ទាំង​ការគិតថ្លៃ​លើ​បុគ្គល​ដែល​បាន​ស្លាប់​ហើយ​ការគិតថ្លៃ​ទាំង​ដែល​មិន​ប្រើ​សេវាកម្ម​អ្វី​សោះ​យុទ្ធសាស្ត្រ​លក់​ដែលមាន​លក្ខណៈ​បង្ខំ​និង​ការប្រឹក្សា​ដែលមាន​លក្ខណៈ​អន់​បំផុត​ដែល​បង្ក​ជា​ចលាចល​ផ្នែក​ហិរញ្ញវត្ថុ​ធ្ងន់ធ្ងរ​ដល់​អតិថិជន​។​

ការស៊ើបអង្កេត​ដែល​ប្រើ​រយៈពេល​១​ឆ្នាំ​ពេញ​នេះ​បាន​ជ្រើស​យក​ធនាគារជាតិ​អូស្ត្រាលី​ជា​ករណី​ពិសេស​សម្រាប់​ការរិះគន់​យ៉ាង​ចាស់ដៃ​និង​បង្ខំ​ឱ្យ​នាយក​ប្រតិបត្តិ​និង​ប្រធាន​ក្រុមហ៊ុន​ចុះចេញ​ពី​តំណែង​។​

ដៃគូ​ប្រជែង​របស់​ធនា​គារ​ជាតិ​អូស្ត្រាលី​គឺ​ធនាគារ ANZ កាលពីដើម​សប្ដាហ៍​នេះ​បាន​និយាយថា​ខ្លួន​សន្សំ​បាន​ប្រាក់​៩២៨​លាន​ដុល្លារ​អូស្ត្រាលី​តាំងពី​៦​ខែ​ដំបូង​នៃ​ឆ្នាំសារពើពន្ធ​២០១៧ និង​បាន​ទាក់ទង​អតិថិជន​ជាង​២៧៦ ០០០ នាក់​ហើយ​។ ធនាគារ Commonwealth និង Westpac ក៏បាន​បោះជំហាន​ស្រដៀង​គ្នា​ដែរ​។​

តាម​ការស្រាវជ្រាវ​រប​ស់ Macquarie បាន​ប៉ាន់ប្រមាណ​ថា​ទឹកប្រាក់​សរុប​ដែល​ត្រូវ​សង​អតិថិជន​វិញ​ក្នុង​វិស័យ​មួយ​នេះ​អាចមាន​រហូតដល់​៦​ពាន់​លាន​ដុល្លារ​អូស្ត្រាលី​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu