Ad Code

មនុស្ស​ម្នាក់​ត្រូវ​បាញ់សម្លាប់​និង​យ៉ាងតិច​២៧​នាក់​រងរបួស​ក្នុងការ​ប៉ះទង្គិច​អំឡុង​ទិវា​ពលកម្ម​នៅ​ប្រទេស​វេ​ណេ​ហ្សូ​អេ​ឡា​



ស្ត្រី​ម្នាក់​ត្រូវបាន​បាញ់សម្លាប់​ហើយ​មនុស្ស​ជាង​២០​នាក់​រងរបួស​នៅក្នុង​ការប៉ះទង្គិច​អំឡុង​ទិវា​ពលកម្ម​អន្តរជាតិ​រវាង​អ្នកគាំទ្រ​គណបក្សប្រឆាំង​និង​កងកម្លាំងប្រដាប់អាវុធ​វេ​ណេ​ហ្ស៊ូ​អេ​ឡា​ក្នុង​ទីក្រុង Caracas កាលពី​ថ្ងៃ​ពុធ​ខណៈ​មេដឹកនាំ​គណបក្សប្រឆាំង​លោក Juan Guaido ព្យាយាម​ប្រមូលផ្តុំ​បាតុករ​ប្រឆាំងនឹង​លោក​ប្រធានាធិបតី Nicolas Maduro​។​

អង្គការក្រៅរដ្ឋាភិបាល Venezuelan Observatory of Social Conflict បាន​និយាយ​នៅលើ Twitter ថា នាង Jurubith Rausseo អាយុ​២៧​ឆ្នាំ​បាន​ស្លាប់​នៅឯ​គ្លីនិក​បន្ទាប់ពី​រងគ្រោះ​ដោយ​គ្រាប់កាំភ្លើង​ចំ​ត្រង់​ក្បាល​អំឡុង​បាតុកម្ម​។​

សេវា​សុខាភិបាល​បាន​រាយការណ៍​ពីមុន​ថា មនុស្ស​យ៉ាងតិច​២៧​នាក់​បាន​រងរបួស​នៅក្នុង​ការប៉ះទង្គិច​កាល​ពីថ្ងៃ​ពុធ​រួមទាំង​មនុស្ស​ម្នាក់​ដែល​រងរបួស​ដោយ​គ្រាប់កាំភ្លើង​ផងដែរ​។​

ភាព​តានតឹង​នៅ​ប្រទេស​វេ​ណេ​ហ្ស៊ូ​អេ​ឡា​បាន​កើនឡើង​ចាប់តាំងពី​លោក Guaido ប្រកាស​ខ្លួនឯង​ថា​ជា​ប្រធានាធិបតី​ស្តីទី​កាលពី​ថ្ងៃទី​២៣​ខែមករា​ដោយ​អះអាងថា ការជាប់ឆ្នោត​ឡើងវិញ​របស់លោក Maduro កាលពី​ឆ្នាំមុន​គឺ​មិន​ស្របច្បាប់​ទេ​។​

កង​ឆ្មាំ​ជាតិ​បាន​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក​ដា​ក់​ក្រុមអ្នកតវ៉ា​គប់​ដុំថ្ម​ដែល​ប៉ុនប៉ង​បិទផ្លូវ​ហាយវ៉េ​មួយ​នៅ​ជិត​មូលដ្ឋាន​អាកាស​នៅ​ភាគ​ខាងកើត​ទីក្រុង Caracas ដែល​នៅ​ទីនោះ​លោក Guaido បាន​ព្យាយាម​ជំរុញ​ឲ្យ​មានការ​បះបោរ​យោធា​កាលពី​ថ្ងៃ​អង្គារ​។​

ថ្ងៃទី​ពីរ​នៃ​ការប្រឈមមុខ​ដាក់គ្នារ​វាង​អ្នកគាំទ្រ​គណបក្សប្រឆាំង​និង​សេវា​សន្តិសុខ​របស់លោក Maduro បាន​កើតឡើង​ខណៈដែល​សហរដ្ឋអាមេរិក​និយាយថា ខ្លួន​បាន​ត្រៀមខ្លួន​ចាត់វិធានការ​យោធា​ប្រសិនបើ​ចាំបាច់​ដើម្បី​ទប់ស្កាត់​វិបត្តិ​នៅក្នុង​ប្រទេស​អាមេរិក​ខាងត្បូង​មួយ​នេះ​។​

អ្នកកាសែត​ម្នាក់​បានរ​ងរ​បួស​នៅពេល​ទាហាន​កង​ឆ្មាំ​ជាតិ​បាញ់​គ្រាប់កាំភ្លើង​កៅស៊ូ​ដាក់​អ្នកកាសែត​មួយក្រុម​ដែល​កំពុង​ផ្សាយ​អំពី​ការប៉ះទង្គិច​នេះ​។​

លោក Guaido បាន​ប្រមូលផ្តុំ​អ្នកគាំទ្រ​របស់គាត់​នៅ​ទីក្រុង Caracas ក្នុងការ​ធ្វើបាតុកម្ម​ទិវា​ពលកម្ម​ដោយ​ជំរុញ​ឲ្យ​ពួកគេ​បន្ត​ស្ថិតនៅតាម​ដងផ្លូវ​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu