Ad Code

បុរស​ម្នាក់​ តូច​ចិត្ត​​នឹង​បងប្អូន​មិន​រាប់​អាន ​​​សម្រេច​បញ្ចប់​ជីវិត​នឹង​ខ្សែ​នីឡុង



រតនគិរី ​៖​ បុរស​ម្នាក់ បាន​សម្រេចចិត្ត​ធ្វើ​អត្តឃាត​ចង​.​ក​សម្លាប់​ខ្លួនឯង ដោយ​បន្សល់ទុក​កូនប្រុស​ស្រី​២​នាក់​ឲ្យ​នៅ​កំព្រា​ឪពុក។

ហេតុការណ៍​បង្ក​ការ​ភ្ញាក់ផ្អើល​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​០៥​នាទី​ល្ងាច​ថ្ងៃ​ពុធ ១២​រោច ខែចេត្រ ឆ្នាំកុរ សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១ ខែឧសភា ឆ្នាំ​២០១៩ កន្លងទៅ ត្រង់ចំណុច​ភ្នំ​បេង ស្ថិត​ក្នុងភូមិ​២ "​វិឡា​កាត់​" សង្កាត់​កាចា​ញ ក្រុង​បាន​លុង ខេត្ត​រតនគីរី​។

សមត្ថកិច្ច បាន​ឲ្យ​ដឹង​ថា សព​ឈ្មោះ សាប សា​ផុន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិ​គ្រឹ​ង មានមុខ​របរ​ធ្វើ​ចម្ការ ហើយ​មាន​ប្រពន្ធ​ឈ្មោះ ម៉ូ សាក មាន​កូន​ក្នុង​បន្ទុក​ចំនួន​២​នាក់​ប្រុស​១​ស្រី​១។

តាម​ការសាកសួរ​ពី​ប្រពន្ធ​សព​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ នៅ​ពេល​ល្ងាច​គាត់​បាន​ដាក់​ដាំបាយ ហើយក៏​ចេញទៅ​បត់ជើង​នៅ​ក្នុង​ព្រៃ​ខាងក្រោយ ដោយ​ឲ្យ​ប្ដី​នៅ​មើល​បាយ​និង​មើល​កូន មួយសន្ទុះ​ក្រោយមក ស្រាប់តែ​ឮសូរ​សំឡេង​កូន​របស់​គាត់​ស្រែកហៅ​គាត់​ប្រាប់​ថា ប្ដី​គាត់​បាន​ចង​.​ក​សម្លាប់​ខ្លួន។

ប្រពន្ធ​ជនរងគ្រោះ​បាន​បន្ត​ថា ពេលនោះ​គាត់​បាន​រត់​មក​មើល​ឃើញ​ប្ដី​របស់​គាត់​បាន​ចង​.​ក​ជាប់​នឹង​ធ្នឹម​ខ្ទម​ចាំ​ចម្ការ​ ជាមួយ​យក​ខ្សែ​នីឡុង ប្រវែង​២​ម៉ែត្រ​ចង​.​ក ហើយ​ឃើញ​ដូច្នេះ​គាត់​បាន​យក​កាំបិត​កាត់ផ្ដាច់​ខ្សែ​ទម្លាក់​ចុះ​មក​ក្រោម ពេលនោះ​ប្ដី​គាត់​បាន​ដាច់ខ្យល់​ស្លាប់​បាត់​ទៅ​ហើយ។

ប្រពន្ធ​ជនរងគ្រោះ​បាន​បញ្ជាក់​ប្រាប់​ទៀត​ថា កន្លងមក ​ប្ដី​របស់​គាត់​ធ្លាប់​ បាន​ចង​.​ក​២​ទៅ​៣​ដង​រួច​មក​ហើយ​ដែរ ប៉ុន្តែ​បាន​បងប្អូន​ឃើញ​ទាន់ ក៏​ជួយសង្គ្រោះ​ទាន់​ពេល​វេលា។ មូលហេតុ​នៃ​ការ​ចង​.​ក​នេះ​ដែរ គឺ​ប្ដី​របស់​គាត់​ធ្លាប់​ប្រាប់​គាត់​ថា ដោយ​តូច​ចិត្ត​ នឹង​បងប្អូន​សាច់ញាតិ មិនដែល​ស្រលាញ់ ​និង​រាប់អាន​គាត់​នោះ​ទេ ហើយ​គាត់​ត្រូវតែ​បញ្ចប់​ជីវិត​តែ​ម្ដង។

ក្រោយ​កើតហេតុ​ សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មក​ធ្វើ​កោសល្យវិច័យ និង​សន្និដ្ឋាន​ថា សព​ពិតជា​ស្លាប់​ដោយសារ​ចង​.​ក សម្លាប់​ខ្លួនឯង​ពិតប្រាកដ​មែន។

បច្ចុប្បន្ន​សព​ ត្រូវ​បាន​សមត្ថកិច្ច​ធ្វើ​លិខិត​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ផង​ដែរ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu