Ad Code

តៃកុង​រថយន្ត​ដឹក​អ្នកដំណើរ​G T F ងងុយដេក​ បើក​បុក​បង្កាន់ដៃស្ពាន និង​បុក​ផ្ទះ​ប្រជាពលរដ្ឋ​ខូចខាត​ប្រមាណ​ជា​១០​ម៉ែត្រ



ភ្នំពេញ ៖ ​តៃកុង​រថយន្ត​ដឹក​អ្នកដំណើរ​G T F ងងុយដេក​បើក​បុក​បង្កាន់ដៃស្ពាន និង​បុក​ផ្ទះ​ប្រជាពលរដ្ឋ​ខូចខាត​ប្រមាណ​ជា ១០​ម៉ែត្រ ​កាលពី​វេលា​ម៉ោង​០៤ និង​១៥​នាទី ថ្ងៃទី​០២ ខែឧសភា ឆ្នាំ​២០១៩ ត្រង់ចំណុច​វត្ត​គ្រួស លើផ្លូវ​ជាតិ​លេខ​៥ ភូមិ​គ្រួស សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ។

​រថយន្ត​បង្ក​នេះ​ម៉ាក HYUNDAI ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ 3D-3888 ធ្វើដំណើរ​លើផ្លូវ​ជាតិ​លេខ​៥ ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង បើកបរ​ដោយ​ឈ្មោះ ជួន សុភា​រ៉ា ភេទ​ប្រុស អាយុ ២៩​ឆ្នាំ ស្នាក់នៅ​ភូមិ​ខ្ទរ សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។​

ប៉ូលិស​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ គេ​ឃើញ​រថយន្ត​បង្ក​ខាងលើ​បើក​ក្នុង​ល្បឿន​លឿន លុះ​មកដល់​កន្លែងកើតហេតុ​ បាន​បុក​ជាមួយ​បង្កាន់ដៃស្ពាន​គ្រួស ហើយ​បាន​រេ​ចង្កូត​ទៅ​បុក​ចូល​ផ្ទះ​ប្រជាជន​ឈ្មោះ រីក​ឈុំ ភេទ​ប្រុស អាយុ ៧៣​ឆ្នាំ ស្នាក់នៅ​ភូមិ​គ្រួស សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ។

ក្នុងករណីនេះ​បណ្តាលអោយ​រថយន្ត​ខូចខាត​ធ្ងន់ ០១​គ្រឿង បង្កាន់ដៃស្ពាន ប្រមាណ​ជា ១០​ម៉ែត្រ និង​ខូចខាត​ផ្ទះ​ប្រជាជន​តិចតួច​។ មូលហេតុ​បណ្តាលមកពី​អ្នកបើកបរ​រថយន្ត​បើកបរ​ក្នុងស្ថានភាព​ងងុយដេក​។ ក្នុងករណីនេះ​ផ្នែក​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ព្រែក​ព្នៅ កំពុង​បន្ត​នីតិវិធី​ទៅតាម​ផ្លូវច្បាប់​៕




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu