Ad Code

លោក Mueller រិះគន់​អគ្គ​រដ្ឋអាជ្ញា​ចំពោះ​ការ​សង្ខេប​របស់​គាត់​អំពី​ការស៊ើបអង្កេត​បញ្ហា​រុស្ស៊ី



ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​អាមេរិក​បាន​រាយការណ៍​កាលពី​ថ្ងៃ​អង្គា​រថា រដ្ឋអាជ្ញា​ពិសេស​លោក Robert Mueller បាន​ត្អូញត្អែរ​ទៅកាន់​អគ្គ​រដ្ឋអាជ្ញា​អំពី​ការកំណត់​របស់​គាត់​លើ​ការស៊ើបអង្កេត​អំពី​ការជ្រៀតជ្រែក​របស់​រុស្ស៊ី​ដែល​អនុញ្ញាត​ឲ្យ​លោក​ប្រធានាធិបតី Donald Trump ប្រកាស​ខ្លួនឯង​ថា​ស្អាតស្អំ​អំពី​ការរាំងស្ទះ​យុត្តិធម៌។

លោក Trump បានប្រកាស​រួចខ្លួន​ពី​ការចោទប្រកាន់​ទាំងស្រុង​បន្ទាប់ពី​លោក​Bill Barr បានផ្តល់​នូវ​កំណត់ហេតុ​ចំនួន​៤​ទំព័រ​ទៅកាន់​សភា​កាលពី​ថ្ងៃទី​២៤​ខែមីនា​ដែល​លោក​ហៅថា​ជាការ​សង្ខេបនៃ​ការរកឃើញ​សំខាន់ៗ​ក្នុងការ​ស៊ើបអង្កេតរ​យៈ​ពេល​២​ឆ្នាំ​។ លោក​ប្រាប់​សមាជិកសភា​ថា ភស្តុតាង​គឺ​មិន​គ្រប់គ្រាន់​ដើម្បី​គាំទ្រ​ការចោទប្រកាន់​អំពី​ការរាំងស្ទះ​យុត្តិធម៌​ទេ​។​

ទោះបីជា​យ៉ាងណាក៏ដោយ ការចេញផ្សាយ​កំណែ​កែតម្រូវ​នៃ​របាយការណ៍​លើស​៤០០​ទំព័រ​កាលពី​ថ្ងៃទី​១៨​ខែមេសា​បាន​បង្ហាញថា លោក Mueller បានធ្វើការ​លម្អិត​អំពី​ការប៉ុនប៉ង​ជាច្រើនលើក​ដោយ​លោក​ប្រធានាធិបតី​ដើម្បី​រារាំង​ការស៊ើបអង្កេត​។​

កាសែត Washington Post បាន​ចុះផ្សាយ​ថា លិខិត​របស់លោក Mueller ទៅ​ឲ្យ​លោក Barr នៅ​៣​ថ្ងៃក្រោយ​នោះបាន​ត្អូញត្អែរថា កំណត់ហេតុ​របស់​អគ្គ​រដ្ឋអាជ្ញា​មិនបាន​ចាប់យក​បរិបទ​ធម្មជាតិ​និង​ខ្លឹមសារ​ពេញលេញ​នៃ​ការងារ​និង​ការសន្និដ្ឋាន​របស់​ការិយាល័យ​នេះ​ទេ​។​

លោក Mueller បាន​សរសេរ​ក្នុង​ភាសា​ខ្លាំងៗ​ដែល​ធ្វើ​ឲ្យ​មន្ត្រី​ក្រសួងយុត្តិធម៌​មានការ​ភ្ញាក់ផ្អើល​ថា “​ឥឡូវនេះ មានការ​យល់ច្រឡំ​ជា​សាធារណៈ​អំពី​ទិដ្ឋភាព​សំខាន់​នៃ​លទ្ធផល​នៃ​ការស៊ើបអង្កេត​របស់​យើង​”​។​

អ្នកប្រជាធិបតេយ្យ​ក្នុង​សភា​ត្រូវបាន​គេ​រំពឹងថា​នឹង​សាកសួរ​លោក Barr អំពី​តួនាទី​របស់លោក​ក្នុងការ​ស៊ើបអង្កេត​នេះ​និង​ការធ្វើ​អន្តរ​កម្ម​ជាមួយ​លោក Mueller នៅពេល​លោក​បង្ហាញខ្លួន​រយៈពេល​ពីរ​ថ្ងៃ​ក្នុង​សវនាការ​នៅ​វិមាន Capitol Hill នៅ​ចុង​សប្តាហ៍​នេះ​។​

ជម្លោះ​រវាង​ការិយាល័យ​របស់​រដ្ឋអាជ្ញា​ពិសេស​និង​លោក Barr បាន​លេចឡើង​ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី​ការចេញផ្សាយ​កំណត់ហេតុ​របស់​អគ្គ​រដ្ឋអាជ្ញា។

អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​បាន​បញ្ជាក់ថា លោក Mueller បាន​សរសេរ​ទៅ​លោក Barr និង​បាន​និយាយថា អគ្គ​រដ្ឋអាជ្ញា​បាន​ទូរស័ព្ទ​ទៅ​រដ្ឋអាជ្ញា​ពិសេស​បន្ទាប់ពី​ទទួលបាន​លិខិត​នេះ​។​

របាយការណ៍​របស់លោក Mueller ដែលជា​ចំណុច​ខ្ពស់បំផុត​នៃ​ការស៊ើបអង្កេត​ចាប់តាំងពី​លោក Trump ចាប់ផ្តើម​តំណែង​ប្រធានាធិបតី​របស់លោក​បានបញ្ជាក់​ថា ប្រតិបត្តិ​ករ​រុស្ស៊ី​បាន​ព្យាយាម​ជួយ​លោក Trump ឲ្យ​ផ្តួល​គូប្រជែង​បក្ស​ប្រជាធិបតេយ្យ​លោកស្រី Hillary Clinton ដោយ​រួមទាំង​ការ Hack ចូលក្នុង​គណនី​អ៊ី​ម៉ែ​ល​ផងដែរ​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu