Ad Code

ប្រធាន​សភា​លោកស្រី Pelosi និយាយ​ថា អគ្គ​រដ្ឋអាជ្ញា​អាមេរិក​ បាន​ភូត​កុហក​សភា​



ប្រធាន​សភាជាតិ​លោកស្រី Nancy Pelosi កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​ចោទប្រកាន់​មន្ត្រី​អនុវត្ត​ច្បាប់កំពូល​របស់​សហរ​ដ្ឋ​អាមេរិក​ពីបទ​លើ្ម​ស​ព្រហ្មទណ្ឌ​ដោយនិយាយ​កុហក​ទៅ​សភា​ដែល​នេះ​ជាហេតុ​បង្កើន​ការប្រឈមមុខ​ដាក់គ្នារ​វាង​រដ្ឋបាល​របស់លោក Donald Trump និង​អ្នកប្រជាធិបតេយ្យ​ដែល​កំពុង​ស៊ើបអង្កេត​គាត់​។​

លោកស្រី Pelosi បាន​និយាយថា មតិយោបល់​ដ៏​កម្រ​នេះ​បន្ទាប់ពី​អគ្គ​រដ្ឋអាជ្ញា​លោក Bill Barr បាន​រំលង​ចោល​នូវ​ការផ្តល់​សក្ខីកម្ម​តាម​ការកំណត់​នៅ​ចំពោះមុខ​ក្រុមប្រឹក្សា​សភា​គឺមាន​បំណង​ចង់​ស៊ើបអង្កេត​អំពី​ការដោះស្រាយ​របស់គាត់​លើ​របាយការណ៍​របស់រ​ដ្ឋ​អាជ្ញា​ពិសេស Robert Mueller ស្តីពី​ការជ្រៀតជ្រែក​របស់​រុស្ស៊ី​ក្នុងការ​បោះឆ្នោត​ឆ្នាំ​២០១៦​។​

អ្នកប្រជាធិបតេយ្យ​ដែលមាន​កំហឹង​បាន​គំរាម​យ៉ាង​ឆាប់រហ័ស​ឲ្យ​មានការ​រិះគន់​គាត់​ចំពោះ​ការមើល​ងាយ​នេះ​។​

លោក Barr ដែល​ចូលកាន់​ការងារ​ចាប់តាំងពី​ខែកុម្ភៈ​មក​គឺ​ត្រូវបាន​ឈ្លេចសួរ​កាលពី​ថ្ងៃមុន​នៅក្នុង​ព្រឹទ្ធសភា​ដឹកនាំ​ដោយ​គណបក្ស​សាធារណរដ្ឋ​ដែល​នៅ​ទីនោះ​អ្នកប្រជាធិបតេយ្យ​បាន​ចោទប្រកាន់​គាត់​ពី​ការបិទបាំង​របាយការណ៍​របស់លោក Mueller ដើម្បី​ការពារ​លោក Trump​។​

ប៉ុន្តែ​លោក​មិន​បង្ហាញខ្លួន​ក្នុង​សវនាការ​នៅ​ចំពោះមុខ​គណៈកម្មាធិការ​យុត្តិធម៌​សភា​ទេ​បន្ទាប់ពី​មេដឹកនាំ​របស់ខ្លួន​បានប្រកាសថា ខ្លួន​នឹងមាន​មេធាវី​សាកសួរ​លម្អិត​លើ​គាត់​បន្ទាប់ពី​មានការ​សួរដេញដោល​ដោយ​សមាជិក​ជាប់ឆ្នោតរ​បស់​គណៈកម្មាធិការ​នេះ​។​

អវត្តមាន​របស់លោក Barr ហាក់ដូចជា​ធ្វើ​ឲ្យ​លោកស្រី Pelosi ខឹងសម្បា​ដែល​បាន​ចោទប្រកាន់​អគ្គ​រដ្ឋអាជ្ញា​រូបនេះ​ថា​បានធ្វើ​ឲ្យ​សមាជិកសភា​យល់​ខុស​។​

លោកស្រី Pelosi បាន​និយាយថា “​គាត់​បាន​និយាយ​ភូតកុហក​ទៅ​សភា​។ នោះ​ជា​បទឧក្រិដ្ឋ​មួយ​”​។ លោកស្រី​បាន​និយាយ​បែបនេះ​ដោយ​សំដៅ​ទៅលើ​ការផ្តល់​សក្ខីកម្ម​របស់​លោក Barr នៅក្រោម​ពាក្យសម្បថ​មុខ​តំណាងរាស្ដ្រ​នៅក្នុង​ខែមេសា​។

នៅក្នុង​សវនាការ​នោះ លោក Barr បាន​អះអាងថា លោក​មិនដឹងថា​តើ​លោក Mueller គាំទ្រ​កំណត់ហេតុ​ដ៏​ចម្រូងចម្រាស​របស់គាត់​ដែល​សង្ខេប​របាយការណ៍​នេះដែរ​ឬ​អត់​ហើយ​បាន​និយាយថា គាត់​មិនដឹងថា​ហេតុអ្វី​បានជា​សមាជិក​ក្រុម​របស់លោក Mueller មានការ​ខកចិត្ត​ចំពោះ​សេចក្តី​សង្ខេប​នេះ​ទេ​៕ AFP



 

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu