Ad Code

ពូ​ល​A ​និង​ពូ​ល​B បញ្ចប់​ការប្រកួត​ជម្រុះ​ក្នុង​ពូ​ល


ភ្នំពេញ ៖ ព្រឹត្តិការណ៍ HUN Sen-Cup​វគ្គ​១៦​ក្រុម​ចុងក្រោយ ពូ​ល A និង ពូ​ល B បាន​បញ្ចប់​ការប្រកួត​ជម្រុះ​ក្នុង​ពូល​ ហើយ​ក្រុម​ដែល​បាន​ឡើង​ត្រៀម​លេង​បន្ត​វគ្គ​៨​ក្រុម​ចុងក្រោយ និង​ក្រុម​ដែល​ហាល​អាវ​វេច​បង្វេច​ទៅផ្ទះ​វិញ​ហើយ​។​

ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល់​ជាតិ ក្នុង​ការ​ប្រកួត​ចុងក្រោយ​នៃ​ពូ​ល​A​នេះ បាន​លេង​ឈ្នះ​ក្រុម​ខេត្តក្រចេះ​៤​ទល់​០​។ ​ក្រុម​ខេត្តក្រចេះ​ហាលអាវ​ត្រឹមនេះ ដោយ​ស្ថិតនៅ​បាត​តារាង ឯ​ក្រុម​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ​៣​ប្រកួត​ឈ្នះ​ទាំង​៣​ប្រកួត ​មាន​៩​ពិន្ទុ​ ស្ថិតនៅ​កំពូល​តារាង​។​

ចំពោះ​ក្រុម Albirex Niigata ប្រកួត​ឈ្នះ​ក្រុម​ខេត្ត​ត្បូងឃ្មុំ​១​ទល់​០​។ ក្រុម​ខេត្ត​ត្បូងឃ្មុំ​ហាលអាវ​ត្រឹមនេះ ឯ​ក្រុម​Albirex Niigata ៣​ប្រកួត​ឈ្នះ​២​ប្រកួត​ចាញ់​មួយ​ប្រកួត​បាន​លេខ​២​ក្នុង​ពូ​ល ត្រៀម​លេង​បន្ត​វគ្គ​៨​ក្រុម​ចុងក្រោយ​ដែរ​។​

ដោយឡែក ការប្រកួត​ក្នុង​ពូ​ល​B​ក្រុម​បៀ​ល​ប្រាយ​យូ​ណាយ​ធី​ត លេង​ចាញ់​ក្រុម Tri Asia ០ ទល់​២​។ ៣​ប្រកួត​របស់​Tri Asia ឈ្នះ​២​ប្រកួត​ស្មើ​មួយ​ប្រកួត​មាន​៧​ពិន្ទុ ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​១ ក្នុង​ពូ​ល​B ។ ចំណែក​ក្រុម​បៀ​ល​ប្រាយ​យូ​ណាយ​ធី​ត​៣​ប្រកួត​ឈ្នះ​៣​ប្រកួត​ ចាញ់​១ ប្រកួត​មាន​៦ ពិន្ទុ​បាន​លេខ​២​ក្នុង​ពូ​ល​។ ក្រុម​ទាំង​២​នេះ ឡើង​លេង​បន្ត​វគ្គ​៨​ក្រុម​ចុងក្រោយ​។​

មួយ​ប្រកួត​ទៀត​របស់​ពូ​ល​B ក្រុម​គីរីវង់​សុខ​សែន​ជ័យ​លេង​ស្មើ​ជាមួយ​ខេត្តកំពត​១​ទល់​១​។ ក្រុម​ទាំង​២​នេះ វេច​បង្វេច​ត្រឡប់​ទៅ​ផ្ទះ​វិញ​ដូចគ្នា​។ នៅ​វគ្គ​៨​ក្រុម​ចុងក្រោយ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ​លេខ​១​ពូ​ល​A ត្រូវ​ជួប​ប្រកួត​ជាមួយ​ក្រុម​បៀ​ល​ប្រាយ​យូ​ណាយ​ធី​ត​លេខ​២​ពូ​ល​B Albirex Niigata លេខ​២ ពូ​ល​A ត្រូវ​ប្រកួត​ជាមួយ​ក្រុម Tri Asia លេខ​១ ពូ​ល​B​៕​

វិ​សិទ្ធ​(​រូប​១)



Post a Comment

0 Comments

Close Menu