Ad Code

ការ​បើក​ការ​បូម​ប្រេង​នាំចេញ​របស់​អាមេរិក​បាន​ពង្រីក​ការ​ប្រយុទ្ធ​នៅ​លើ​ទីផ្សារ​ពិភពលោក​


រដ្ឋការ​របស់​លោក​អូ​បា​ម៉ា​ បាន​បើក​រណសិរ្ស​ថ្មី​មួយ​នៅក្នុង​ការ​ប្រយុទ្ធ​របស់​ពិភពលោក​ចំពោះ​ការ​ចែកចាយ​ទីផ្សារ​ប្រេង​ដែល​បាន​សំអាត​ផ្លូវ​ប្រកបដោយ​ប្រសិទ្ធភាព​សម្រាប់​ការ​បញ្ជូន​ប្រេង​ទៅ​០១​លាន​បារ៉ែល​ក្នុង​មួយថ្ងៃ ទៅកាន់​ប្រទេស​ផ្សេងៗ​ទៀត​នៅ​លើ​ពិភពលោក។​

ក្រសួងពាណិជ្ជកម្ម​កាល​ពី​ថ្ងៃ​អង្គារ ទី​៣០ ខែធ្នូ បាន​បញ្ចប់​ភាព​ស្ងប់ស្ងាត់​រយៈពេល​មួយឆ្នាំ​ដ៏​វែង​ស្តីអំពី​ការ​ហាម​ការ​នាំ​ប្រេង​ចេញ រយៈពេល​៤​ឆ្នាំ នោះ​ដោយ​បាន​និយាយ​ថា ខ្លួន​បាន​ចាប់​ផ្តើម​យល់ព្រម​ចំពោះ​សំណើ​ដែល​មិន​ទាន់​បាន​ដោយ​ស្រាយ​ដើម្បី​លក់​ប្រេង​ស្រាល​ទៅ​បរទេស។ ក្រសួង​នេះ​ក៏បាន​ចេញ​នូវ​ឯកសារ​ដែល​រង់ចាំ​ជា​យូរ​មក​ហើយ​ដែល​គូសបញ្ជាក់​អំពី​ប្រភេទ​ប្រេង​អ្វី​ពិតប្រាកដ​ដែល​អ្នក​នាំចេញ​នឹង​អាច​បញ្ជូន​ចេញ​នោះ។ ការ​ខិតខំ​យ៉ាង​ម៉ត់ចត់​លើកដំបូង​របស់​រដ្ឋការ​ដើម្បី​បំភ្លឺ​បញ្ហា​ដែល​បាន​បណ្ដាល​ឲ្យ​មានការ​យល់​ច្រឡំ ​និង​ភ្ញាក់ផ្អើល​នៅក្នុង​ទីផ្សារ​ថាមពល​អស់​រយៈ​ពេល​ជាង​មួយឆ្នាំ​មកនេះ ទំនងជា​នឹង​ធ្វើ​ឲ្យ​សប្បាយរីករាយ​ដល់​អ្នក​ខួង​ប្រេង​ក្នុងស្រុក​និង​ដៃគូ​ពាណិជ្ជកម្ម​បរទេស​និង​ពួក​អ្នក​សាធារណរដ្ឋ​មួយចំនួន​ផង​ដែរ ដែល​បាន​អំពាវនាវ​លោក​អូ​បា​ម៉ា​ឲ្យ​ស្រាយចំណង​ការ​ហាម​ការនាំចេញ​នេះ​ដែល​ពួកគេ​បាន​មើល​ឃើញ​ថា ជា​ការ​នៅ​ក្រាញ​មួយ​មិនទាន់​សម័យ​ពី​ការ​រាំង​ខ្ទប់​ប្រេង​អារ៉ាប់​នៅក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៧០។​

វិធានការ​ចុងក្រោយ​នេះ បាន​កើតឡើង​នៅក្នុង​ចំណុច​ពិសេស​សំខាន់​មួយ​សម្រាប់​ទីផ្សារ​ប្រេង​ពិភពលោក។ តម្លៃ​ប្រេង​ពិភពលោក​បាន​ថយ​ចុះ​ជា​ពីរ​ទៅដល់​តិច​ជាង​៦០​ដុល្លារ ក្នុង​មួយ​បារ៉ែល ចាប់តាំងពី​រដូវ​ក្តៅ​មក​នៅ​ពេល​ដែល​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​អ្នក​នាំ​ប្រេង​ចេញ​ដ៏​កំពូល​នោះ​ដែល​ធ្លាប់តែ​ការពារ​ដោយ​ស្មោះ​ត្រង់​នូវ​តម្លៃ​១០០​ដុល្លារ ក្នុង​មួយ​បារ៉ែល​បាន​បដិសេធ​មិន​ព្រម​កាត់បន្ថយ​ការផលិត​នៅក្នុង​ការ​ប្រឈម​នឹង​ការ​កញ្ជ្រោល​ឡើង​នៃ​ទិន្នផល​ប្រេង​ស្រទាប់​ថ្ម​របស់​អាមេរិក​និង​បាន​ធ្វើ​ឲ្យ​តម្រូវការ​ពិភពលោក​ទប់​កំហឹង​មិនបាន​នោះ។​

ដោយ​បើកទ្វារ​ការនាំចេញ ប្រេង​ឆៅ​អាមេរិក​នោះ រដ្ឋការ​កំពុងតែ​ផ្តល់​ការ​ធ្វើ​ឲ្យ​ធូរស្បើយ​ដល់​អ្នក​ខួង​ប្រេង​ក្នុងស្រុក​មួយចំនួន​ដែល​បាន​និយាយ​ថា ពួកគេ​ត្រូវ​បាន​បង្ខំ​ឲ្យ​លក់​ប្រេង​ស្រទាប់​ថ្ម​របស់​ពួកគេ​ដោយ​បញ្ចុះតម្លៃ​ចំនួន​១៥​ដុល្លារ ក្នុង​មួយ​បារ៉ែល ប្រឆាំង​នឹង​ទីផ្សារ​ពិភពលោក នៅ​ពេល​ដែល​ការ​ផ្គត់ផ្គង់​ក្នុងស្រុក​កើនឡើង​យ៉ាង​ឆាប់រហ័ស​លើ​តម្រូវការ​នោះ៕​
ថា​លី​យ៉ាន​

Post a Comment

0 Comments

Close Menu