Ad Code

គណបក្ស​ឆ្វេងនិយម​រ៉ាឌីកាល់​ឈ្នះ​ឆ្នោត​


គណបក្ស​ឆ្វេងនិយម​រ៉ាឌីកាល់​ដែល​បាន​ប្ដេជ្ញា​ថា​នឹង​បញ្ចប់​កម្មវិធី​រឹត​បន្តឹង​ដែល​ឈឺចាប់​របស់​ប្រទេស​ក្រិក​ បាន​ទទួល​ជ័យជំនះ​ដែល​ជា​ប្រវត្តិសាស្ត្រ​នៅក្នុង​ការបោះឆ្នោត​សភា​នៅ​ថ្ងៃអាទិត្យ ដោយ​បាន​បង្កើត​ការ​បង្ហាញ​នូវ​អំណាច​អំណត់​មួយ​ជាមួយ​ម្ចាស់បំណុល​អន្តរជាតិ​របស់​ប្រទេស​ដែល​អាច​ធ្វើ​ឲ្យ​តំបន់​អឺរ៉ុប​រង្គោះរង្គើ​នោះ។​

លោក អា​ឡិច ស៊ី​ល ធី​ស៊ី ប្រាស់​(Alexis Tsipras) មេដឹកនាំ​គណបក្ស​ Syriza ដែល​មាន​ឫស​គល់​កុម្មុយនិស្ត​នោះ បាន​សន្យា​ភ្លាមៗ​ថា​នឹង​បញ្ចប់​នូវ​"​ភាព​អាម៉ាស់​ និង​ការឈឺចាប់​រយៈពេល​៥​ឆ្នាំ ដែល​ប្រទេស​ក្រិក បាន​ស៊ូទ្រាំ​ចាប់តាំងពី​មានការ​បង់ប្រាក់​ធានា​អន្តរជាតិ​ជួយ​ឲ្យ​ខ្លួន​រួច​ផុត​ពី​ការ​ក្ស័យធន​នៅក្នុង​ឆ្នាំ​២០១០។​

លោក​ ធី​ស៊ី​ប្រាស់ បាន​និយាយប្រាប់​ពួក​អ្នកគាំទ្រ​ដែល​កំពុង​គ្រវី​ទង់​ថា "​សេចក្តី​សម្រេច​ចិត្ត​របស់​ប្រជាជន​ក្រិក​លែង​មាន​ការសង្ស័យ​និង​មជ្ឈដ្ឋាន​ពុករលួយ​នៅក្នុង​ប្រទេស​របស់​យើង​"។​

ប្រសិនបើ​លោក​ធី​ស៊ី​ប្រាស់ អាយុ​៤០​ឆ្នាំ ដែល​អាច​ដាក់​បញ្ជូន​ជាមួយ​រដ្ឋាភិបាល​នោះ​លោក​​នឹង​ជា​នាយករដ្ឋមន្ត្រី​វ័យក្មេង​បំផុត​របស់​ប្រទេស​ក្រិ​ក​នៅក្នុង​រយៈពេល​១៥​ឆ្នាំ ដោយឡែក​គណបក្ស​Syriza នឹង​ជា​គណបក្ស​ឆ្វេងនិយម​រ៉ាឌីកាល់​លើកដំបូង​បង្អស់​ដែក​នឹង​គ្រប់គ្រង​រដ្ឋាភិបាល។​

ទស្សនវិស័យ​របស់​រដ្ឋាភិបាល​ដែល​ប្រឆាំង​នឹង​ការ​បង់​ប្រាក់​ធានា​ដែល​នឹង​ឡើង​កាន់​អំណាច​នៅក្នុង​ប្រទេស​ក្រិ​ក បាន​ធ្វើ​ឲ្យ​មានការ​ភ័យខ្លាច​ជាថ្មី​ពី​ការ​ក្ស័យ​ធន់​ដែល​អាច​ធ្វើ​ឲ្យ​រង្គោះរង្គើ​ទូទាំង​តំបន់​អឺរ៉ុប តាមរយៈ​ទីផ្សារ​សាកល​និង​បំផ្លាញ​ប្រាក់​អឺរ៉ុប​ដែល​ជា​រូបិយប័ណ្ណ​ប្រើ​រួម​ដោយ​ប្រទេស​អឺរ៉ុប​ទាំង​១៩​នោះ៕

រឹទ្ធ​

Post a Comment

0 Comments

Close Menu