Ad Code

ជប៉ុន​កំពុង​ធ្វើការ​ ដើម្បី​ឲ្យ​រដ្ឋ​ឥស្លាម​ដោះលែង​ចំណាប់​ខ្មាំង​ ក្រោយ​ពី​ស្លាប់​ម្នាក់


ប្រទេស​ជប៉ុន​នៅ​ថ្ងៃច័ន្ទ​កំពុង​ធ្វើការ​ ដើម្បី​សម្របសម្រួល​កិច្ចប្រឹងប្រែង​ជាមួយ​ប្រទេស​ហ្សក​ដានី និង​ប្រទេស​ផ្សេងទៀត​ ដើម្បី​ជួយ​ចំណាប់​ខ្មាំង​ម្នាក់​ ដែល​ត្រូវ​បាន​ក្រុម​ជ្រុលនិយមឥស្លាម​

ចាប់​។

លោក យ៉ាស ស៊ូហ៊ីដ លោក ណា កាយ៉ា ម៉ា (Yas suhide Nakayama) អនុ​រដ្ឋ​មន្រ្តី​ការបរទេស​ជប៉ុន​ ដែល​ត្រូវ​បាន​គេ​បញ្ជូន​ទៅកាន់​ទីក្រុង​អាម៉ង់ ប្រទេស​ហ្សកដានី​ ដើម្បី​ធ្វើការ​ដោះស្រាយ​វិបត្តិ​នោះ​និយាយថា «យើងទាំងអស់គ្នា មានគោលដៅ​មួយ​មិន​​ផ្លាស់ប្ដូរ​ ហើយ​យើង​នឹង​មិន​បោះ​បង់​ចោល​ជា​ដាច់ខាត​រហូត​ដល់​ទី​បញ្ចប់​។ ហើយ​ជាមួយ​និង​ជំនឿ​នេះ​ យើង​នឹង​ព្យាយាម​ធ្វើ​ឲ្យ​អស់​ពី​សមត្ថភាព​របស់​យើង​ ដើម្បី​សម្រេច​គោលដៅ​នោះ។

ត្រឡប់​មក​ទីក្រុង​តូក្យូ​វិញ​ អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក យ៉ូ ស៊ីហ៊ីដ ស៊ូហ្កា( Yosshihide Suga) បាន​និយាយ​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា រដ្ឋាភិបាល​នៅ​តែ​កំពុង​វិភាគ​វីដេអូ​មួយ​ផ្សាយ​តាម​អនឡាញ ដែល​មាន​គោល​បំណង​បង្ហាញ​ចំណាប់​ខ្មាំង​ម្នាក់​ក្នុង​ចំណោម​ ចំណាប់ខ្មាំង​ពីរនាក់​ លោក ហារូណេ យូកាវ៉ា (Haruna Yukawa) ដែល​ត្រូវ​បាន​គេសម្លាប់នោះ។

រដ្ឋាភិបាល​កំពុង​ស្ថិត​នៅ​ក្នុង​វិបត្តិ​ ចាប់តាំង​ពី​ក្រុម​រដ្ឋឥស្លាម​ បាន​និយាយ​នៅ​ក្នុង​វីដេអូ​មាន​អនឡាញ​មួយ​នៅ​ថ្ងៃ​ទី​២០ ខែមករា ថា ខ្លួន​បាន​ចាប់​ជនជាតិ​ជប៉ុន​ពីរនាក់​ ធ្វើ​ចំណាប់ខ្មាំង​ ហើយ​នឹង​សម្លាប់​ពួក​គេ​នៅ​ក្នុង​រយៈ​ពេល​៧២​ម៉ោង ​ប្រសិន​បើ​រដ្ឋាភិបាល​ជប៉ុន​មិន​ចង់​បង់​ប្រាក់​២០០​លាន​ដុល្លារ​នោះ៕



Post a Comment

0 Comments

Close Menu