Ad Code

ប៉ូលិស​កុម្ម៉ង់ដូ​ស្លាប់​នៅក្នុង​ការ​ប៉ះទង្គិច​គ្នា​ជាមួយ​ពួក​ឧទ្ទាម​មូស្លីម​ហ្វីលីពីន​


ពួក​មន្ត្រី​និយាយ​ថា ប៉ូលិស​កុម្ម៉ង់ដូ​ជាង​៣០​នាក់ ត្រូវ​បាន​គេ​សម្លាប់​នៅក្នុង​ការ​ប៉ះទង្គិច​គ្នា​ជា​មួយ​ពួក​ឧទ្ទាម​មូស្លីម​នៅ​ថ្ងៃអាទិត្យ នៅ​ភាគ​ខាង​ត្បូង​ប្រទេស​ហ្វីលីពីន ដែល​ជា​ការ​បាត់​បង់ជីវិត​ដ៏​ធំ​បំផុត​ក្នុង​ការ​ប្រយុទ្ធ​តែមួយ​ថ្ងៃ​សម្រាប់​កងកម្លាំង​ហ្វីលីពីន​នៅក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ។​

សេចក្ដីរាយការណ៍​បឋម​របស់​ប៉ូលិស ត្រូវ​បាន​មើលឃើញ​ដោយ​Associated Press និយាយ​ថា ប៉ូលិស​កុម្ម៉ង់ដូ​យ៉ាងតិច​៣៧​នាក់​ស្លាប់​នៅក្នុង​ការ​ប្រយុទ្ធ​គ្នា ដោយឡែក​ពួក​ឧទ្ទាម​៦​នាក់ ត្រូវ​បាន​គេ​សម្លាប់ ​និង​១១​នាក់​ទៀត​ត្រូវរបួស។​

រណសិរ្ស​រំដោះ​ឥស្លាម​ម៉ូ​រ៉ូ​ដែល​មាន​កម្លាំង​១១.០០០​នាក់ បាន​ចុះហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​មួយ​ជាមួយ​រដ្ឋាភិបាល​កាលពី​ឆ្នាំមុន​ និង​បាន​បង្កើត​បទ​ឈប់​បាញ់​បរទេស​ដឹកនាំ​ដោយ​ប្រទេស​ម៉ាឡេស៊ី។ កិច្ចព្រមព្រៀង​នោះ​បាន​បញ្ឈប់​ជម្លោះ​ដ៏​ធំ​រវាង​ភាគី​ទាំងពីរ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ។ ចៅហ្វាយក្រុង​លោក អាំ​ប៉ា ទូ​អាន​(AmPatuan) និយាយ​ថា ការ​ប្រយុទ្ធ​គ្នា​នៅក្នុង​ភូមិ​ដែល​មាន​ចំការពោត ​និង​ចំការ​ដូង​បាន​ស្ងប់​ជាច្រើន​ម៉ោង​ក្រោយមក​នៅពេល​ពួក​សមាជិក​របស់​គណៈកម្មាធិការ​បទ​ឈប់​បាញ់ ​និង​ពួក​អ្នកត្រួតពិនិត្យ​បទ​ឈប់​បាញ់​បរទេស​បាន​ធ្វើ​អន្តរាគមន៍៕

រឹទ្ធ​

Post a Comment

0 Comments

Close Menu