Ad Code

លោក​ ចន ឃែរី នៅ​ប្រទេស​នីហ្សេរីយ៉ា ព្រមាន​ពី​អំពី​ហិង្សា​ក្រោយ​ពេល​បោះឆ្នោត​


នៅ​ក្នុង​ទស្សនកិច្ច​កំរិត​ខ្ពស់​ដ៏​កម្រ​មួយ​មក​កាន់​ប្រទេស​ ដែល​មាន​ប្រជាជន​ច្រើន​បំផុត​របស់​អាហ្វ្រិក​នេះ​រដ្ឋមន្រ្តី​ការបរទេស​សហរដ្ឋអាមេរិក​លោក​ចន ឃែរី​ (John Kerry) នៅ​ថ្ងៃ​អាទិត្យ​ បាន​ទទូច​ដល់​បេក្ខជន​ប្រធានាធិបតី​នាំ​មុខ​របស់​ប្រទេស​នីហ្សេរីយ៉ា​ឲ្យ​អត់ធ្មត់​ កុំឲ្យ​បង្កើត​អំពើ​ហិង្សា​ ក្រោយ​ពី​ការ​បោះឆ្នោត​នៅ​ខែ​ក្រោយ។

នៅ​ថ្ងៃ​មួយ​នៅ​ពេល​នោះ​កងទ័ព​នីហ្សេរីយ៉ា​ បាន​ប្រយុទ្ធ​ប្រឆាំង​នឹង​ពួក​ជ្រុល​និយម​ ដែល​បាន​វាយប្រហារ​ទីក្រុង​ម៉ៃឌូហ្កូរី ដែល​ជា​ទីក្រុង​ធំ​បំផុត​នៅ​ភាគ​ឦសាន​នោះ​ លោក​ឃែរី​បាន​ព្យាយាម​សម្រាល​ការ​រាយការណ៍​ ដែល​ថា សហរដ្ឋអាមេរិក​មាន​ការ​រសាយចិត្ត​ជាមួយ​ការ​សន្យា​យោធារបស់​នីហ្សេរីយ៉ា​ថា នឹង​ប្រយុទ្ធ​ប្រឆាំង​នឹង​ចលនា​ឥស្លាម​និយម​រ៉ាកាល់នោះ។

លោក​ឃែរី​និយាយ​ថា សហរដ្ឋអាមេរិក​កំពុង​ចែក​រំលែក​ព័ត៌មាន​ចារកម្ម​ជាមួយ​ប្រទេស​នីហ្សេ​រីយ៉ា​ ហើយ​បាន​ត្រៀម​ខ្លួន​ធ្វើ​ថែមទៀត​ ប្រសិន​បើ​ការ​បោះ​ឆ្នោត​ថ្ងៃទី១៤ ខែ កុម្ភៈ ដំណើរ​ការ​នៅ​ក្នុង​លក្ខណៈ​ប្រជាធិបតេយ្យ​ និង​គ្មាន​ហិង្សា​នោះ។

ប្រធានាធិបតី​នីហ្សេរីយ៉ា​លោក​ហ្កត់ ឡាក់​ចូណាថាន់(​ Good Luck Jonathan) និយាយថា លោក​បាន​បញ្ជាក់​អះអាង​សាជាថ្មី​ពី​ការ​តាំងចិត្ត​ខ្លាំងក្លា​មួយ​ សហការ​ជាមួយ​សហរដ្ឋអាមេរិក​ ដើម្បី​បញ្ចប់​អំពី​ភេរវកម្ម​សាកល​ ជាពិសេស​ក្រុមបូកូហារ៉ាម៕


Post a Comment

0 Comments

Close Menu