Ad Code

នី មុនីនាថ បណ្ដើរ​ប្រុស​ស្នេហ៍​ថ្មី​


ភ្នំពេញ ៖ ព័ត៌មាន​ស្ដីពី​ការ​ឈឺ​ចិត្ត​ស្អិត​ទ្រូង​ដោយសារ​រឿង​បែក​ស្នេហា​ចាស់​របស់​កញ្ញា នី មុនីនាថ អាច​នឹង​លែង​កើតមាន​ទៀតហើយ បន្ទាប់ពី​តារា​ស្រី​រូប​នេះ​ត្រូវ​បាន​គេ​ឃើញ​បណ្ដើរ​បុរស​សង្ហា វ័យ​ក្មេង​ស្រស់​ស្អាត​ម្នាក់​ទៅ​ចូលរួម​ពិធី​កាត់​ចំណងដៃ​នៃ​មង្គលការ​របស់​តារាចម្រៀង ឆៃ លីដា​ឡែ​ន កាល​ពី​សប្ដាហ៍​មុន​នៅ​កោះ​ពេជ្រ​រាជធានី​ភ្នំពេញ។

ការ​បណ្ដើរ​បុរស​ដែល​ជា​គូរ​ស្នេហ៍​ថ្មី​របស់​កញ្ញា នី មុនីនាថ ត្រូវ​បាន​គេ​និយាយ​ថា ក្រោយពី​អតីត​តារា​សម្ដែង លោក កែវ កុសល ត្រៀម​រៀបការ​ជាមួយនឹង​អ្នក​មេម៉ាយ​ម្ចាស់​ហាង​កាត់ដេរ​នោះ នាង​មិនបាន​បង្អង់​យូរ​ក្នុង​ការ​ជ្រើសរើស​គូស្នេហ៍​ថ្មី​ទេ។

នៅក្នុង​រយៈពេល​កន្លងមក​តារា​សម្ដែង លោក កែវ កុសល ដែល​ល្បី​ថា​មាន​ទំនាក់ទំនង​យ៉ាង​ជ្រាលជ្រៅ​ជាច្រើន​ឆ្នាំ​ហើយ​ជាមួយ​កញ្ញា នី មុន្នីនាថ​នោះ បាន​សម្រេចចិត្ត​ភ្ជាប់ពាក្យ​ជាមួយ​នារី​ផ្សេង​ហើយ ​កាលពី​ថ្ងៃទី​២០ ​ខែធ្នូ​ ឆ្នាំ​២០១៥​ បន្ទាប់ពី​ដំណឹង​ស្នេហា​ប្រេះឆា​របស់​អ្នក​ទាំងពីរ​បាន​ផ្ទុះឡើង​កាលពី​ពាក់កណ្ដាល​ឆ្នាំមុន។ ក្នុង​ពិធី​មង្គលការ​តារាចម្រៀង​ឆៃ លីដា​ឡែ​ន កញ្ញា​នី​ មុនីនាថ បាន​បង្ហាញ​ពី​ទឹកមុខ​ញញឹម​បិទ​មាត់​មិន​ជិត​ឡើយ ដែល​បង្ហាញថា​នាង​មិន​មាន​ជំងឺ​ឈាមកក​ក្នុង​ទ្រូង​ដូច​គេ​លើកឡើង​ឡើយ ​ព្រោះតែ​បាន​បណ្ដើរ​បុរស​សង្ហា​វ័យក្មេង​ម្នាក់​យ៉ាង​ជិតស្និទ្ធ។​

អ្នកយកព័ត៌មាន​«​កម្ពុ​ជាថ្មី​»​នៅ​មិនទាន់​អាច​ស្វែងរក​ការ​បញ្ជាក់​ពី​តារា​សម្ដែង​រូប​នេះ​បាន​នៅ​ឡើយ​ទេ​កាលពី​ម្សិលមិញ​។ ប៉ុន្តែ​បើ​យោង​តាម​ការ​បញ្ជាក់​ពី​អ្នក​ស្និទ្ធ​នឹង​នាង​លើក​ឡើង​ថា បុរស​នោះ​ពិតជា​គូស្នេហ៍​ថ្មី​របស់ នី ​មុនីនាថ ដែល​នាង​ទើប​រកបាន​ថ្មីៗ​នេះ​ហើយ ​បុរស​នោះ​គឺជា​អាណិក​ជន​នៅ​សហរដ្ឋអាមេរិក។ ប្រភព​បញ្ជាក់​ថា នី​ មុនីនាថ​នៅ​មិនទាន់​លាតត្រដាង​រឿង​ស្នេហា​ថ្មី​ប្រាប់​មិត្តភ័ក្ដិ​នៅឡើយ​ទេ ប៉ុន្តែ​គេ​ដឹង​ថា បុរស​សង្ហា​វ័យ​ប្រមាណ​៣០​ឆ្នាំ​នោះ​គឺជា​អ្នក​ជួយ​ស្អំ​បេះដូង​នាង​ពី​ការ​របួល​ស្នេហ៍​ចាស់។

កញ្ញា នី មុនីនាថ នៅ​ក្នុង​ពេល​កន្លងមក​ ត្រូវ​បាន​គេ​ចាត់ទុកថា​ជា​អ្នក​សិល្បៈ​ដែល​កម្រ​នឹង​បណ្ដើរ​បុរស​ប្លែក​មុខជា​សាធារណៈ​ណាស់​ ដែល​សូម្បីតែ​លោក កែវ កុសល ដែល​ជា​អតីត​គូស្នេហ៍​ក៏​នាង​មិនដែល​បណ្ដើរ​ដែរ ​គឺ​មានតែ​ម្តាយ និង​អ្នក​រួម​អាជីព​ជិតដិត​ប៉ុណ្ណោះ ​ដែល​តារា​ស្រី​រូប​នេះ​ហ៊ាន​កៀក​កិត។ ​ប្រភព​ពី​អ្នក​សិល្បៈ​បញ្ជាក់​ថា អ្វី​ដែល​ធ្វើ​ឲ្យ​នី​ មុនីនាថ ហ៊ាន​បណ្ដើរ​គូស្នេហ៍​ដោយ​បើកចំហ​គឺ​ចង់​បញ្ឈឺ​អតីត​គូស្នេហ៍​ចាស់​ដែល​មាន​វត្តមាន​នៅក្នុង​ពិធី​កាត់​ចំណងដៃ​នោះ​ដែរ ហើយ​ចង់​បញ្ជាក់​ប្រាប់​អ្នក​រួម​អាជីព​ថា​នាង​ពិត​ជា​មាន​បុរស​តាម​ស្នេហ៍​មិន​តិច​ទេ ហើយ​បើ​អត់​ពី​ពោះម៉ាយ កែវ កុសល ទៅ​ក៏​នាង​អាច​រកបាន​គូស្នេហ៍​ជា​បុរស​សង្ហា និង​រស់នៅ​សហរដ្ឋអាមេរិក​ដូច​អតីត​គូ​ស្នេហ៍​ផង​ដែរ៕

នរសិង្ហ​







Post a Comment

0 Comments

Close Menu