Ad Code

នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​មាន​វិធានការ​ចំពោះ​រថយន្ត​ដឹក​សំពីងសំពោង​ និង​លួច​បង្កប់​ឥវ៉ាន់​គេចពន្ធ​


បន្ទាយមានជ័យ ៖ កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តបន្ទាយមានជ័យ​មាន​វិធានការ​យ៉ាង​ក្តៅ​គគុក​ចំពោះ​រថយន្ត​ណា​ដែល​ដឹក​សំពីងសំពោង​ពេលយប់​ និង​ពេល​ថ្ងៃ​បង្កប់​ទំនិញគេចពន្ធ​ខុសច្បាប់។ នៅ​ខេត្តបន្ទាយមានជ័យ​រាល់​យប់​និង​ថ្ងៃ​ នៅ​តាម​ផ្លូវជាតិ​លេខ​៥ គេ​ឃើញ​មាន​រថយន្ត​នីសា​ន់ ​និង​រថយន្ត​ច្នៃ​ បាន​ដឹកទំនិញ​សំពីងសំពោង​គ្មាន​សណ្ដាប់ធ្នាប់​យ៉ាងច្រើន ​ទំនិញ​ដែល​ដឹក​សំពីងសំពោង​គឺ​ឈ្មួញ​បាន​ឃុបឃិត​ជាមួយ​មន្ត្រី​ស្ថាប័ន​ជំនាញ​ដែល​ដាក់​ប៉ុស្តិ៍​កុងត្រូល​លើ​ផ្លូវ។ មាន​រថយន្ត​ទំនើបៗ​ដែល​ដឹកទំនិញ​គេចពន្ធ​រាល់​យប់​ចេញពី​ក្រុង​ប៉ោយប៉ែត ​ស្រុក​ម៉ាឡៃ ​និង​ច្រក​បឹង​ត្រកួន​ ហើយ​អ្នក​ដែល​រកស៊ី​ដឹកទំនិញ​ខុសច្បាប់​នេះ​ភាគច្រើន​ជា​សាច់ញាតិ​មន្ត្រី​គយ​ទើប​ហ៊ាន​ដឹក​ទំនិញ​លោតឆ័ត្រ​បែបនេះ។ ក្រុម​ឈ្មួញ​រកស៊ី​ដឹកទំនិញ​សំពីងសំពោង​ពេលយប់​បាន​ប្រាប់​ថា ​គាត់​ដឹង​ថា​ដឹកទំនិញ​សំពីងសំពោង​បែបនេះ​គឺ​វា​ខុស​នឹង​ច្បាប់​ដែរ​ តែបើ​មិន​ឲ្យ​ដឹក​បែបនេះ​ទេវា​មិន​រួច​ថ្លៃ​បង់​ឲ្យ​សមត្ថកិច្ច​ដាក់​ប៉ុស្តិ៍​តាមផ្លូវ​នោះ​ទេ។ គ្រាន់តែ​ចេញពី​ក្រុង​ប៉ោយប៉ែត​ដល់​ក្រុង​សិរីសោភ័ណ​មាន​ប៉ុស្តិ៍​ច្រើន​ដែល​ត្រូវ​បង់​ក្នុង​មួយ​ជើងៗ​ចំណាយ​លុយ​អស់​ច្រើន​សម្រាប់​បង់​ឲ្យ​ស​មិត្ត​កិច្ច​ទាំងនេះ​។ លោក ចាប់ សុ​ផា​រិ​ទ្ធ នាយការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថា លោក​នឹង​មាន​វិធានការ​ចំពោះ​រថយន្ត​ដែល​ដឹកទំនិញ​សំពីងសំពោង​ដែល​លួច​បង្កប់​ទំនិញ​គេចពន្ធ​ដែល​ឈ្មួញ​លួច​នាំចូល​ដឹក​ដោយ​ខុសច្បាប់​រាល់​យប់ ​និង​រថយន្ត​ទំនើប​ដែល​ដឹក​ទំនិញ​ខុសច្បាប់​ពេល​ថ្ងៃ​និង​យប់​ ដែល​ហ៊ាន​រកស៊ី​ដោយ​ខុសច្បាប់​លោក​សុំច្បាប់​លោក​ឧត្ដម​សេនីយ៍ត្រី អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​ ចាត់វិធានការ​តាមច្បាប់៕

គង្គា

Post a Comment

0 Comments

Close Menu