Ad Code

ជនបរទេស​៥នាក់​ស្ថិត​នៅ​ក្នុង​ចំណោម​អ្នក​ស្លាប់​៩នាក់​ ក្នុង​ការវាយប្រហារ​សណ្ឋាគារ​នៅ​លីប៊ី


ពួក​ខ្មាន់កាំភ្លើង​បាន​សម្រុក​ចូល​ទៅ​ក្នុង​សណ្ឋាគារ​ទ្រីប៉ូលី​ដ៏​ប្រណិត​មួយ​ ដែល​ពូក​អ្នក​ការទូត​ និង​មន្ត្រី​ចូល​ចិត្ត​ស្នាក់នៅ​ នៅ​ថ្ងៃអង្គារ​នៅ​ក្នុង​ការវាយប្រហារ​មួយ​ ដែល​បាន​អះអាង​ដោយ​ក្រុម​រដ្ឋ​ឥស្លាម​ ដោយ​បាន​សម្លាប់​មនុស្ស​យ៉ាងតិច​៩នាក់​ ដែល​ក្នុង​នោះ​មាន​ជន​បរទេស​៥នាក់ មុន​នឹងបំផ្ទុះ​សម្លាប់​ខ្លួន​ឯង។

ការវាយប្រហារ​ទៅលើ​គោលដៅ​ ដែល​មាន​កំរិត​ខ្ពស់​បែប​នេះ​ បាន​បង្ហាញ​ឲ្យ​ឃើញ​ស្ថានភាព​សន្តិសុខ​ផុយ​ស្រួយ​នៅ​ក្នុង​រដ្ឋធានី​លីប៊ី​ ដែល​ត្រូវ​បាន​ប្រគល់​ដោយ​ពួក​ជីវពល​ចង​សម្ព័ន្ធមិត្ត​ជាមួយ​រដ្ឋាភិបាល​មួយ​ ក្នុង​ចំណោម​រដ្ឋាភិបាល​ពីរ​ ដែល​កំពុង​អះអាង​ពី​ការគ្រប់គ្រង​ប្រទេស​នោះ។

ហើយ​ប្រសិនបើ​ត្រូវ​បាន​គេ​បញ្ជាក់​អះអាង​ថា ធ្វើ​ដោយ​ពួក​សកម្ម​ប្រយុទ្ធ​រដ្ឋ​ឥស្លាម​នោះ​ វា​នឹង​បង្ហាញ​ឲ្យ​ឃើញ​ការ​កើនឡើង​របស់​ក្រុម​ជ្រុល​និយម​ជាមួយ​នឹង​មហិច្ឆតា ដើម្បី​ពង្រីក​ឥទ្ធិពល​

របស់​ខ្លួន​នៅ​ទូទាំង​មជ្ឈិមបូព៌ា និង​អាហ្រ្វិក​ខាងជើង។

អ្នកនាំពាក្យ​ទីភ្នាក់ងារ​សន្តិសុខ​ម្នាក់ លោក អ៊ី សាមអាល់ណាស់ បាន​និយាយ​ប្រាប់​ AFPថា ក្រោយ​ពី​បំផ្ទុះគ្រាប់បែក​រថយន្ត​នៅ​ខាងក្រៅ​សណ្ឋាគារ​ Covimthia ដ៏​ប្រណិត​ជាកន្លែង​ដែល​ពួក​មេ​ដឹកនាំ​កំពុង​ធ្វើ​ទស្សនកិច្ច​ជួបអ្នកមុខអ្នកការ​ក្នុង​ស្រុក​កន្លង​មក​នោះ សកម្ម​ប្រយុទ្ធ​៣នាក់​ បាន​សម្រុក​ចូល​ទៅ​ខាង​ក្នុង​ និង​ធ្វើ​ការ​បាញ់​រះ។

លោកណាស់​និយាយថា ប្រមុខ​រដ្ឋាភិបាល​ដែល​ប្រកាស​ខ្លួន​ឯង​របស់​ប្រទេស​លីប៊ី​លោក អូម៉ាអាល់ហាស៊ី ( Omar al Hassi) ស្ថិត​នៅ​ក្នុង​សណ្ឋាគារ​នោះ​នៅ​ពេល​នោះ​ ប៉ុន្តែ​ត្រូវ​បាន​គេ​ជម្លៀស​ដោយ​សុវត្ថិភាព៕


Post a Comment

0 Comments

Close Menu