Ad Code

ជនជាតិ​កាណាដា​ស្រលាញ់​ភេទ​ដូចគ្នា​ដេក​ស្លាប់​នៅផ្ទះ​ជួល​ សង្ស័យ​ប្រើប្រាស់​គ្រឿងញៀន​លើស​កម្រិត​


ភ្នំពេញ ៖ គ្រូបង្រៀន​សាលា​ប៊ែ​ល​ធី​ជា​ជនជាតិ​កាណាដា​ម្នាក់​ ដែល​គេ​ដឹង​ថា​ជា​មនុស្ស​ស្រលាញ់​ភេទ​ដូចគ្នា​ ត្រូវ​បាន​គេ​ប្រទះឃើញ​ដេក​ស្លាប់​នៅក្នុង​ផ្ទះ​ជួល​បង្ក​ជា​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១៤​និង​៣០​នាទី​ល្ងាច ​ថ្ងៃទី​២៧​ ខែមករា​ ឆ្នាំ​២០១៥​ នៅផ្ទះ​ជួល​លេខ​៣៩E២​ផ្លូវ​លេខ​១៣៦ ​ក្រុម​១៩​ភូមិ​១៣​ សង្កាត់​ផ្សារកណ្ដាល១​ ខណ្ឌដូនពេញ។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ​ជនបរទេស​ដេក​ស្លាប់​នោះ​មាន​ឈ្មោះ ​Mathieson Floyd Lewis ជា​ជន​ជាតិ​កាណាដា ​ឆ្នាំ​កំណើត​១៩៥៨ ​មុខរបរ​គ្រូបង្រៀន​សាលា​ប៊ែ​ល​ធី​ កាន់​លិខិតឆ្លងដែន​លេខ​Tx៨៤២៩៩៧​ ចូល​មក​ប្រទេស​កម្ពុជា​កាលពី​ថ្ងៃទី​២៦ ខែ​ធ្នូ ឆ្នាំ​២០១៤​ តាម​ច្រក​អន្តរជាតិ​ភ្នំពេញ​សព្វថ្ងៃ​ស្នាក់នៅ​ផ្ទះ​ជួល​កន្លែង​កើតហេតុ។​

បើ​តាម​ការ​បំភ្លឺ​ពី​ឈ្មោះ​ ង៉ែត សីហា ភេទ​ប្រុស​ ជា​ជនជាតិខ្មែរ​បាន​ប្រាប់​សមត្ថកិច្ច​ថា ​ខ្លួន​បាន​ស្គាល់​ជនរងគ្រោះ​កាលពី​ចុងខែ​ធ្នូ​ ឆ្នាំ​២០១៤​មក​ម្ល៉េះ ​គឺ​ស្គាល់គ្នា​នៅក្នុង​ក្លិប​កំសាន្ត​យីហោ​(​ខូ​ហ្សី​បារ​)​ ដែល​ជា​កន្លែងធ្វើការ​របស់​ខ្លួន។ បន្ទាប់មក​ជនរងគ្រោះ​ក៏បាន​បបួល​ខ្លួន​មក​ស្នាក់នៅ​ជា​មួយ​គ្នា​នៅ​ក្នុង​ផ្ទះ​ជួល​កន្លែង​កើតហេតុ​ជា​លក្ខណៈ​ប្ដី-​ប្រពន្ធ​(​ស្រលាញ់​ភេទ​ដូចគ្នា​)​ លុះ​មកដល់​ថ្ងៃទី​២៧​ ខែ​មករា ឆ្នាំ​២០១៥​នេះ ​វេលា​ម៉ោង​ប្រហែល​៤​ទៀបភ្លឺ​ ពេល​ដែល​ខ្លួន​ចេញពី​ធ្វើការ​វិញ​មកដល់​បន្ទប់​ជួល​ក៏​ឃើញ​ជនរងគ្រោះ​កំពុង​ដេក​ស្រមុក ​ហើយ​ខ្លួន​ក៏​ដេក​នៅ​ក្បែរ​គាត់​ លុះ​មកដល់​វេលា​ម៉ោង​១៤​ល្ងាច​ ខ្លួន​បាន​ងើប​ពី​ដេក​ឃើញ​ជនរងគ្រោះ​ដេក​លែង​ស្រមុក​យកដៃ​ទៅ​ដាស់​ទើប​ដឹង​ថា​ ជន​រង​គ្រោះ​ស្លាប់​បាត់​ទៅ​ហើយ ពីព្រោះ​កន្លងមក​ជនរងគ្រោះ​ធ្លាប់​ប្រាប់​ខ្លួន​ថា​គាត់​ចេះតែ​ឈឺ​ចុកចាប់​បេះ​ដូង។ ពាក់ព័ន្ធ​នឹង​ការ​ដេក​ស្លាប់​របស់​ជនបរទេស​រូប​នោះ​ កម្លាំង​គណៈកម្មការ​ចម្រុះ​បាន​ចុះ​ពិនិត្យ​ធ្វើ​កោសល្យវិច័យ​ដោយ​សម្រេច​បូម​ទឹកនោម​សព​យក​ទៅ​ពិនិត្យ​ព្រោះ​មានការ​សង្ស័យ៕

រស្មី​

Post a Comment

0 Comments

Close Menu