Ad Code

គ្រោះ​ថ្នាក់​ចរាចរណ៍​ថ្ងៃទី​២៩ ខែ​មករា​ បាន​កើតឡើង​១៧​លើក​ ស្លាប់​០៦​នាក់ និង​រង​របួស​ធ្ងន់-​ស្រាល​៣០​នាក់​


ភ្នំពេញ ៖ យោង​តាម​របាយការណ៍​ពី​នាយក​សណ្ដាប់ធ្នាប់​នៃ​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ​ប្រាប់​ថា កាលពី​ថ្ងៃទី​២៩ ខែ​មករា ឆ្នាំ​២០១៥​នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស​ចំនួន​១៧​លើក ក្នុង​នោះ​យប់​០៩​លើក​, បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​០៦​នាក់ (​ប្រុស​) របួសធ្ងន់​២២​នាក់​(​ស្រី​០៣​នាក់​),​និង​របួសស្រាល​០៨​នាក់​(​ស្រី​០១​នាក់​)។​

នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​១៧​លើក​នេះ បាន​បង្ក​ឲ្យ​មានការ​ខូចខាត​យាន​យន្ត​សរុប​២៨​គ្រឿង ក្នុង​នោះ​មាន​ម៉ូតូ​ចំនួន​១៧​គ្រឿង​,​រថយន្ត​ធុន​តូច​ចំនួន​០៧​គ្រឿង​,​រថយន្ត​ធុន​ធំ​០២​គ្រឿង​,​យាន​ផ្សេងៗ​០២​គ្រឿង ​និង​ថ្មើរជើង​០៨​នាក់។​

របាយការណ៍​ខាងលើ​ប្រាប់​បន្ត​ថា មូលហេតុ​ដែល​បណ្ដាល​ឲ្យ​កើតមាន​ករណី​គ្រោះថ្នាក់​ចរា​ចរណ៍ គឺ​បណ្ដាល​មកពី​ល្មើស​ល្បឿន​០៩​លើក​, ប្រជែង​គ្រោះថ្នាក់​០២​លើក​,​ស្រវឹង​០១​លើក​,​មិន​ប្រកាន់​ស្តាំ​០២​លើក​,​បត់​គ្រោះថ្នាក់​០១​លើក​ និង​មនុស្ស​ឆ្លងផ្លូវ​០២​លើក។ ក្នុង​នោះ​អ្នក​ជិះ​ម៉ូតូ​គ្រោះ​ថ្នាក់​ដោយ​មិនបាន​ពាក់មួក​សុវត្ថិភាព​ចំនួន​២០​នាក់​(​យប់​១៤​នាក់​)​។​

ប្រភព​ព័ត៌មាន​ពី​នាយក​សណ្ដាប់ធ្នាប់​នៃ​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ​ប្រាប់​បន្ត​ទៀត​ថា រថយន្ត​ពិន័យ​សរុប​ចំនួន​៦៨៩​គ្រឿង​(​រថយន្ត​ធំ​១៧៥គ្រឿង​)​ស្មើ​និង​៦៩៤​ករណី ,​ករណី​ល្មើ​ក្រដាស​ស្នាម​៤៧៣​គ្រឿង ស្មើ​និង​៤៧៨​ករណី រួមមាន​ ប័ណ្ណ​បើកបរ​ហួស​សុពលភាព​៣១​ករណី​,​ប័ណ្ណ​បើកបរ​ខុស​ប្រភេទ​យានយន្ត​០១​ករណី​,​គ្មាន​ប័ណ្ណ​អាជីវកម្ម​២១​ករណី​,​គ្មាន​ឆៀក​៦១​ករណី​,​ឆៀក​ហួស​សុពលភាព​០៦​ករណី​,​បើកបរ​ហួស​ល្បឿន​កំណត់​១១៤​ករណី​,​បើកបរ​មិន​ពាក់​ខ្សែក្រវាត់​២៤០​ករណី​,​ករណី​ល្មើស​បច្ចេកទេស​មាន​២១៦​គ្រឿង ស្មើ​និង​២១៦​ករណី​រួមមាន ដឹក​សំពីងសំពោង​១៩១​រ​ណី​,​ដឹក​លើស​ចំណុះ​២៤​ករណី​,​ផ្លាក​លេខ​ខូច ​ឬ​បាត់​១​ករណី។​

ដោយឡែក​ម៉ូតូ ​ត្រូវ​បាន​ពិន័យ​សរុប​ចំនួន​១៧៩១គ្រឿង ក្នុង​នោះ​មាន ជិះ​ម៉ូតូ​អត់​ពាក់មួក​១០៣៩​គ្រឿង​,​ជិះ​ម៉ូតូ​អត់​កញ្ចក់​៦៩៨​គ្រឿង​,​ជិះ​ម៉ូតូ​អត់​កញ្ចក់​ និង​មួក​០៥​គ្រឿង​, ម៉ូតូ​ល្មើស​សញ្ញា​ចរាចរណ៍​០២​គ្រឿង​,​ម៉ូតូ​បើកភ្លើង​ពេល​ថ្ងៃ​៣៧​គ្រឿង​,​បើកបរ​មាន​ជាតិ​ស្រវឹង​០២​គ្រឿង​,​ដឹក​លើស​ចំណុះ​០៥​ករណី​,​និង​ផ្លាក​លេខ​បាក់​ឬ​ខូច​០៣​ករណី៕

រ៉ា​វុ​ទ្ធ​

Post a Comment

0 Comments

Close Menu