Ad Code

រុស្ស៊ី​ព្រមាន​លោកខាងលិច​ថា ការ​គាំទ្រ​ក្រុង​គៀវ​អាច​នាំ​ឲ្យ​មាន​មហន្តរាយ​


ទីភ្នាក់ងារ​សារ​ព័ត៌មាន​ Interfax បាន​រាយការណ៍​ថា បេសកជន​របស់​ប្រទេស​រុស្ស៊ី​ប្រចាំ​ក្នុង​ក្រុម​ឃ្លាំមើល​សន្តិសុខ​អឺរ៉ុប OSCE បាន​អំពាវនាវ​ដល់​សហរដ្ឋ​អាមេរិក​និង​អឺរ៉ុប​នៅ​ថ្ងៃ​ព្រហស្បតិ៍​ឲ្យ​ឈប់​គាំទ្រ ​"​ភាគី​សង្គ្រាម​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន និង​ព្រមាន​ថា អាច​បណ្ដាល​ឲ្យ​មាន​មហន្តរាយ។​

បេសកជន​រុស្ស៊ី​ប្រចាំ​ OSCE លោក​អង់​ដ្រេ​ខេ​លីន ​(Andrei Kelin) និយាយ​ថា "​ខ្ញុំ​សូម​អំពាវ​នាវ​ដល់​សហរដ្ឋអាមេរិក​ដែល​មាន​ឥទ្ធិពល​លើ​ថ្នាក់ដឹកនាំ​របស់​ក្រុង​គៀវ ជាពិសេស​ចំពោះ​ក្រុង​វ៉ា​ស៊ី​ង​តោន។ វា​គឺជា​ពេល​ដែល​ត្រូវ​ឈប់​បណ្តោយ​ឲ្យ​ភាគី​សង្គ្រាម​របស់​អ៊ុយ​ក្រែ​ន​ធ្វើតាម​អំពើ​ចិត្ត​ទៅ​ទៀត​"។​

ប្រទេស​រុស្ស៊ី​ បាន​បន្ទោស​សហរដ្ឋអាមេរិក​និង​អង្គការ​ណា​តូ​ចំពោះ​ការ​ផ្ទុះ​អំពើ​ហិង្សា​នៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន។ លោកខាងលិច​ចោទប្រកាន់​ក្រុង​មូ​ស្គូ​ថា​ បាន​ផ្តល់​អាវុធ ​និង​ទាហាន​ដល់​ពួក​ឧទ្ទាម​ស្និទ្ធ​រុស្ស៊ី។​

ប្រធានាធិបតី​រុស្ស៊ី ​លោក ​វ្ល៉ា​ឌី​មៀរ​ពូ​ទីន (Putin) បាន​និយាយ​នៅក្នុង​សប្ដាហ៍​នេះ​ថា កងទ័ព​អ៊ុយ​ក្រែ​ន​ខ្លួនឯង​គឺជា​ក្រុម​ប្រយុទ្ធ​របស់​អង្គការ​ណា​តូ ដែល​ត្រូវ​គេ​បញ្ជូន​ឲ្យ​ទប់​ទល់នឹង​ប្រទេស​រុស្ស៊ី​តាម​លក្ខណៈ​នយោបាយ​ភូមិសាស្ត្រ។​

លោក​ខេ​លីន​និយាយ​ថា "​វា​ដល់​ពេល​ដែល​ត្រូវ​ឈប់​ការពារ​ទង្វើ​មនុស្សធម៌​របស់​ក្រុង​គៀវ គេ​មិនអាច​ទទួលយក​បានទេ​ក្នុង​ការ​ជំរុញ​ពួកគេ​ឲ្យ​បន្ត​សង្គ្រាម​នៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន​នោះ៕

រឹទ្ធ​

Post a Comment

0 Comments

Close Menu