Ad Code

លោក​ អូបាម៉ា ​បញ្ចប់​ទស្សនកិច្ច​នៅ​ឥណ្ឌា​ជាមួយ ​និង​ការសន្យា​ប្រាក់​៤ពាន់​លាន​ដុល្លារ


ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក​បារ៉ាក់អូបាម៉ា (Obama) បាន​បញ្ចប់​ទិវា​ដែល​ជា​ប្រវត្តិ​សាស្ត្រ​មួយ​ នៅក្នុងប្រទេសឥណ្ឌា​ និង​ការសន្យា​ធ្វើ​វិនិយោគ​ និងប្រាក់​កម្ចី​ក្នុង​ទឹកប្រាក់​៤ពាន់​លាន​ដុល្លារ​ ដោយ​ស្វះស្វែង​ដើម្បី​បញ្ចេញ​នូវ​អ្វីដែល​លោក​ហៅថា ជា​សក្ដានុពល​ដែល​មិន​បាន​ប្រើប្រាស់​នៃ​ធុរកិច្ច​ និង​ភាព​ជាដៃគូរ​យុទ្ធសាស្ត្រ​រវាង​ប្រទេស​ប្រជាធិបតេយ្យ​ដ៏​ធំបំផុត​របស់​ពិភពលោក។

នៅ​ព្រឹក​ថ្ងៃច័ន្ទ​តាម​សេចក្តី​អញ្ជើញ​របស់​នាយករដ្ឋមន្ត្រី​ឥណ្ឌា​លោក ណារ៉េនដ្រា មូឌី (Naren dra Modi) នេះលោក​អូបាម៉ា​គឺជា​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លើកទីមួយ​ ដែល​បាន​ចូលរួម​នៅ​ក្នុង​ពិធី​ព្យុហយាត្រា​ទិវា​សាធារណរដ្ឋ​ប្រចាំឆ្នាំ​របស់​ប្រទេស​ឥណ្ឌា​ ដែល​ជា​ការ​បង្ហាញ​នូវ​កម្លាំង​យោធា​ដែល​បាន​ចូលរួម​ជាមួយ​សង្គ្រាម​ត្រជាក់​ប្រឆាំង​អាមេរិក​និយម។

មេឃ​ភ្លៀង​នៅ​ពេល​កងទ័ព​រថក្រោះ​ដង្ហែ​ក្បួន​កាត់​កណ្តាល​រដ្ឋធានី​ញូដេល្លី​ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ក៏​មាន​សេចក្តី​រំភើប​ជាមួយ​ និង​ទស្សកិច្ច​របស់​អូបាម៉ា​ ដែល​បាន​ចាប់ផ្តើម​នៅ​ថ្ងៃអាទិត្យ​ជាមួយ​និង​កិច្ចព្រមព្រៀង​មួយ​ចំនួន​ ដើម្បី​បញ្ចេញ​ប្រាក់​រាប់ពាន់​ដុល្លារ​ នៅ​ក្នុង​ពាណិជ្ជកម្ម​នុយក្លេ​អ៊ែរ​ និង​ធ្វើ​ឲ្យ​ស៊ីជម្រៅ​ចំណងទាក់ទង​ការពារ។

លោក​អូបាម៉ា​និយាយថា ធនាគារ​អាហរ័ណនីហរ័ណ​របស់​សហរដ្ឋ​អាមេរិក​នឹង​ប្រាក់​មួយ​ពាន់​លាន​ដុល្លារ​ នៅ​ក្នុង​ការ​នាំ​ចេញ​ផលិតផល​នៅ​អាមេរិក​។ ក្រុមហ៊ុន​វិនិយោគ​ឯកជន​បរទេស​របស់​សហរដ្ឋអាមេរិក​នឹង​ផ្តល់ប្រាក់​កម្ចី​មួយ​ពាន់​លានដុល្លារ​ដល់​សហគ្រាស​ធុន​តូច​ និង​មធ្យម​នៅ​ក្នុង​តំបន់​ដាច់​ស្រយាល​នៅ​ក្នុង​ប្រទេស​ឥណ្ឌា៕


Post a Comment

0 Comments

Close Menu