ភ្នំពេញ ៖ យុវជន៣នាក់ ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌសែនសុខចាប់ខ្លួន ខណៈពេលពួកគេជិះម៉ូតូមួយគ្រឿងមកចំគោលដៅសមត្ថកិច្ចកំពុងឆែកឆេរអាវុធជាតិផ្ទុះ បានឆែកឆេរកឃើញដែកកែច្នៃសម្រាប់លួចកាច់បំបាក់សោកម៉ូតូមួយដើម ហើយចោទថាជាក្មេងទំនើង។
ការចាប់ខ្លួនពួកគេបានធ្វើឡើងកាលពីយប់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៥ នៅតាមបណ្តោយផ្លូវលេខ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ដោយកម្លាំងសមត្ថកិច្ចចម្រុះរបស់គណបញ្ជាការឯកភាពខណ្ឌសែនសុខ។ មនុស្ស៣នាក់ដែលត្រូវបានឃាត់ខ្លួននោះមាន ទី១-ឈ្មោះ ចាន់ សុភ័ក្ត អាយុ ២១ឆ្នាំ។ ទី២-ឈ្មោះ អ៊ុន ដារ៉ា អាយុ២៣ឆ្នាំ។ ទី៣-ឈ្មោះ ប៊ូ ណារ៉ុង អាយុ២៣ឆ្នាំ។
សមត្ថកិច្ចនិយាយថា ការចាប់ខ្លួនជនជាប់ចោទទាំង៣ធ្វើឡើងខណៈពេលកម្លាំងសមត្ថកិច្ចចម្រុះរបស់គណបញ្ជាការឯកភាពខណ្ឌបានដាក់គោលដៅឆែកឆេរអាវុធជាតិផ្ទុះ ហើយចាប់បានជនសង្ស័យទាំង៣នាក់ជិះម៉ូតូមួយគ្រឿងម៉ាកសង់ ពាក់ស្លាកលេខ ភ្នំពេញ1BV 0706 ឃាត់ឆែកឆេររកឃើញឧបករណ៍ដែកកែច្នៃសម្រាប់លួចកាច់សោកម៉ូតូក៏ចាប់ខ្លួនតែម្តង៕
សឿន
0 Comments