Ad Code

អត់​មាន​ផ្ទៃពោះ​ស្មានថា​ដុះ​ដុំ​សាច់​ ឈឺ​បត់ជើង​ចូល​បន្ទប់ទឹក​កើតកូន​ក្នុង​បង្គន់​បានកូន​ស្រី​មួយ​


ភ្នំពេញ ៖ ស្ត្រី​ម្នាក់​បាន​ឆ្លងទន្លេ​ក្នុង​បង្គន់​ក្នុង​បន្ទប់​ទឹកបាន​កូនស្រី​មួយ ខណៈ​ចូល​បត់ជើង​ក្នុង​បង្គន់​ក្នុង​បន្ទប់ទឹក ហើយក៏​ស្រែក​ឱ្យ​គេ​ជួយ ​រួច​ត្រូវ​អ្នកជិតខាង​ជួយ​ហៅ​គ្រូ​ពេទ្យឆ្មប​មក​ជួយ​សម្អាត​ម្តាយ​និង​កូន​ដើម្បី​ចាក់​ថ្នាំ ហើយ​ម្តាយ​អះអាង​ថា ​អត់​ដឹង​មានកូន​។​

ហេតុការណ៍​នេះ​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​១០​និង​១០​ព្រឹក​ ថ្ងៃទី​២៦ ​ខែ​មករា ​ឆ្នាំ​២០១៥ ​នៅ​ចំណុច​ផ្ទះ​ជួល ភូមិ​សង្កាត់​គីឡូម៉ែត្រ​លេខ​៦​ ខណ្ឌឫស្សីកែវ​។ បើ​តាម​គ្រូ​ពេទ្យ​នៃ​គ្លី​ន​ច​ហ្សា​កា​លីន​បាន​បញ្ជាក់​ថា ទាំង​ម្តាយ​និង​កូនស្រី ក្រោយពេល​សម្រាល​នៅក្នុង​បន្ទប់​ទឹក​ហើយ​បាន​ហៅ​គ្រូពេទ្យ​សង្គ្រោះ និង​សម្អាត​ គឺ​មាន​សុខភាព​ធម្មតា ប៉ុន្តែ​ទារិកា​អភព្វ​ដែល​កើត​នៅក្នុង​បង្គន់​ក្នុង​បន្ទប់ទឹក​នោះ មាន​ទម្ងន់​តែ​ជាង​២​គីឡូក្រាម​តែ​ប៉ុណ្ណោះ។ គ្រូពេទ្យ​និយាយ​ថា​ យើង​នៅ​តាម​ដាន​ទារិកា​នោះ​បន្ត​ទៀត​ ព្រោះ​វា​អាច​កើត​មិន​គ្រប់​ខែ​ទេ៕ ឌី​រៀ​


Post a Comment

0 Comments

Close Menu