Ad Code

អ៊ីស្រាអែល​នឹង​ការពារ​ខ្លួនឯង​ប្រឆាំង​នឹង​ក្រុម​ហេស​ប៊ូ​ឡា​


ប្រទេស​អ៊ីស្រាអែល​បាន​និយាយប្រាប់​ក្រុមប្រឹក្សាសន្តិសុខ​អ--ប នៅ​ថ្ងៃ​ពុធ​ថា ខ្លួន​នឹង​ប្រកាន់​យក​គ្រប់​វិធានការ​ចាំបាច់​ទាំងអស់​ដើម្បី​ការពារ​ខ្លួនឯង​ និង​ការ​បាញ់​តបត​រវាង​ពួក​សកម្ម​ប្រយុទ្ធ​ហេស​ប៊ូ​ឡា​ និង​អ៊ីស្រាអែល​ដែល​បាន​បង្កើន​ការ​គំរាម​ថា​នឹង​មាន​ជម្លោះ​ពេញទំហឹង​នោះ។​

ឯកអគ្គរដ្ឋទូត​អ៊ីស្រាអែល​ប្រចាំ​អ--ប លោក​ រ៉​ន់​ប្រូ​ស័​រ (Ron Prosor) បាន​និយាយ​នៅក្នុង​សារលិខិត​មួយ​ផ្ញើ​ជូន​អគ្គលេខាធិការ​លោក​ បាន​គី​មូ​ន ​(Ki-moon) និង​ក្រុមប្រឹក្សាសន្តិសុខ​ថា​"​អ៊ីស្រា​អែល​នឹង​មិន​ឈរ​មើល​នៅពេល​ពួក​ហេស​ប៊ូ​ឡា​សំដៅ​ទៅលើ​ប្រជាជន​អ៊ីស្រាអែល​នោះ​ទេ​"។​

លោក​បាន​បន្ថែម​ថា ​"​ប្រទេស​អ៊ីស្រាអែល​នឹង​មិន​ទទួលយក​ការវាយប្រហារ​ណាមួយ​មក​លើ​ទឹកដី​របស់​ខ្លួន ហើយ​នឹង​ប្រកាន់យក​គ្រប់​វិធានការ​ចាំបាច់​ទាំងអស់​ដើម្បី​ការពារ​ប្រជាជន​របស់​ខ្លួន​"​។ ការវាយប្រហារ​នោះ​បាន​កើតឡើង​នៅ​ថ្ងៃ​ពុធ នៅក្នុង​ការ​ប្រយុទ្ធ​គ្នា​កើនឡើង​ដ៏​ខ្លាំង​បំផុត​ចាប់​តាំង​ពី​សង្គ្រាម​ឆ្នាំ​២០០៦​មក។​

ទាហាន​អ៊ីស្រាអែល​ពីរ​នាក់ និង​ទាហាន​រក្សា​សន្តិភាព​អេ​ស្ប៉ា​ញ​ម្នាក់​ បាន​ស្លាប់​នៅពេល​ពួក​ហេស​ប៊ូ​ឡា បាញ់​មីស៊ីល​ទៅលើ​ក្បួន​រថយន្ត​យោធា​របស់​អ៊ីស្រាអែល​នៅ​ព្រំដែន​លី​បង់៕

រឹទ្ធ​

Post a Comment

0 Comments

Close Menu