Ad Code

រដ្ឋមន្ត្រីការបរទេស​ពិភាក្សា​ពី​បញ្ហា​អ៊ុយ​ក្រែ​ន​នៅពេល​ជំហរ​បាក់បែក​


បណ្ដា​រដ្ឋមន្ត្រីការបរទេស​របស់​សហភាព​អឺរ៉ុប​បាន​ធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង​ព្រុ​ច​សែ​ល​ថ្ងៃ​នេះ ដើម្បី​ចូលរួម​ជំរុញ​កិច្ចប្រជុំ​បន្ទាន់​មួយ​ស្ដីពី​ប្រទេស​អ៊ុយ​ក្រែ​ន ដែល​ត្រូវ​បាន​ជំរុញ​ដោយសារ​ការ​វាយ​ប្រហារ​កាលពី​ចុង​សប្ដាហ៍​មុន ទៅលើ​ទីក្រុង​ម៉ា​រិ​យូ​ប៉ូល​របស់​អ៊ុយ​ក្រែ​ន។ ការវាយប្រហារ​ទៅលើ​តំបន់​ដែល​មាន​ប្រជាជន​រស់នៅ នៅ​ភាគ​អាគ្នេយ៍ ប្រទេស​ដែល​បាន​បណ្ដាល​ឲ្យ​ស្លាប់​មនុស្ស​ជាង​៣០​នាក់​នោះ បាន​បើក​នូវ​ដំណាក់កាល​ថ្មី​មួយ​នៅក្នុង​ជម្លោះ​ជូរចត់​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន។​

នៅ​ថ្ងៃអាទិត្យ ​"​នៅក្នុង​ទំនាក់ទំនង​រវាង​សហភាព​អឺរ៉ុប​ និង​ប្រទេស​រុស្ស៊ី ក្រោយពី​ការ​វាយ​ប្រហារ​នោះ​មក។ ពួក​ឯកអគ្គរដ្ឋទូត​របស់​សហភាព​អឺរ៉ុប​បាន​ជួបគ្នា​នៅ​ក្រុង​ព្រុ​ច​សែ​ល​នៅក្នុង​សប្ដាហ៍​នេះ ដើម្បី​ពិភាក្សា​ពី​លទ្ធភាព​នៃ​ការ​ទណ្ឌកម្ម​ថែមទៀត ប្រឆាំង​នឹង​រុស្ស៊ី ជាមួយ​បណ្ដា​រដ្ឋ​មន្ត្រី​ដែល​គេ​រំពឹង​ថា នឹង​ផ្តល់​អនុ​សាស្ត្រ​ឲ្យ​បន្ថែម​របប​ទណ្ឌកម្ម​នៅ​ថ្ងៃ​នេះ។​

នៅ​យប់​ថ្ងៃ​អង្គារ ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក បា​រ៉ា​ក់​អូ​បា​ម៉ា (Obama) បាន​និយាយ​តាម​ទូរស័ព្ទ​ជាមួយ​អធិការបតី​អាល្លឺម៉ង់ លោកស្រី អេ​ន​ជឺ​ឡា មឺ​កែ​ល​(Merkel) មេដឹកនាំ​ទាំងពីរ​បាន​ព្រមាន​ថា ប្រទេស​រុស្ស៊ី​ត្រូវតែ​ទទួលខុសត្រូវ​ចំពោះ​ទង្វើ​នៅ​ភាគ​ខាងកើត​ប្រទេស។​

ប្រទេស​រុស្ស៊ី​នៅតែ​ចចេស​ដោយ​កំពុង​បន្ទោស​រដ្ឋាភិបាល​អ៊ុ​ក្រែ​ន ពី​បទ​បង្ក​អំពើ​ហិង្សា​នៅក្នុង​ម៉ា​រិ​យ៉ូ​ប៉ូល ​និង​តំបន់​ដូ​ណេ​ត៕

រឹទ្ធ​

Post a Comment

0 Comments

Close Menu