Ad Code

ពួក​ឧទ្ទាម​នៅ​យេមែន​វាយ​តប​ត​ និង​ចាប់​ពួក​បាតុករ​ នៅ​ក្នុង​រដ្ឋធានី


ពួក​ឧទ្ទាម​ដែល​គ្រប់គ្រង​រដ្ឋធានី​របស់​ប្រទេស​យេមែន​ បានវាយ​តប​ត​នឹង​ពួក​បាតុករ​រាប់សិប​នាក់​ ដែល​នឹង​ដើរ​ធ្វើ​បាតុកម្ម​ប្រឆាំង​ពួក​គេ​នៅ​ថ្ងៃពុធ ដោយ​បាន​បាញ់​កាំភ្លើង​ស្វ័យប្រវត្ត​ទៅលើ​អាកាស​ ហើយ​និង​វាយ​ពួក​បាតុករ​ ដោយ​ប្រើព្រនង់​ និង​កាំបិត។

អុះពើហឹង្សា​នេះ​បាន​ធ្វើ​ឲ្យ​មាន​ការ​ជ្រួលច្រាល​កាន់តែខ្លាំង​ នៅ​ក្នុង​ប្រទេស​យេមែន​ ដែល​គ្មាន​អ្នក​ដឹកនាំ​ ក្រោយ​ពី​ប្រធានាធិបតី​បាន​លាលែង​ពី​តំណែង​ កាលពី​សប្តាហ៍​មុន​ក្រោម​ការ​គាប​សង្កត់​របស់​ពួក​ឧទ្ទាម​ស៊ីអ៊ីត​ ដែល​គេ​ស្គាល់​ថា ជា​ក្រុមហូធី ដែល​បាន​ចាប់​លោក​ឃុំ​ក្នុង​ផ្ទះ​ និង​ទាម​ទារ​ឲ្យ​ចែក​រំលែក​អំណាច​នោះ។

ពួកសាក្សី​និយាយថា ពួក​ឧទ្ទាម​បាន​ចាប់ឃុំ​ពួក​បាតុករ​ និង​អ្នក​សារព័ត៌មាន​ជាច្រើន​នាក់​ នៅ​ថ្ងៃ​ពុធ​ហើយ​ថា មនុស្ស​ប្រហែល​១០នាក់​ ត្រូវ​របួស​ស្រាល​នៅ​ក្នុង​ការវាយ​ប្រតប់​គ្នា​នោះ។ ប្រភព​អនឡាញ​របស់​យេមែន​និយាយថា អ្នក​សារព័ត៌មាន​ម្នាក់​នៅ​ក្នុង​ចំណោម​ពួក​អ្នក​សារព័ត៌មាន​របស់​ខ្លួន​ ត្រូវ​បាន​ពួក​ហូធីចាប់​ ប៉ុន្តែ​ក្រោយ​មក​ត្រូវ​បាន​គេ​ដោះលែង​វិញ។

ក្រុមហូធី​បាន​ដណ្តើម​កាន់កាប់​រដ្ឋធានី​សាណា​នៅ​ក្នុង​ខែ​កញ្ញា​ ហើយ​សប្តាហ៍​មុន​ បាន​ចាប់​ប្រធានាធិបតី​ នាយករដ្ឋមន្រ្តី​ និង​ពួក​សមាជិក​គណៈរដ្ឋមន្ត្រី​ថ្នាក់​កំពូល ​ឃុំនៅ​ក្នុង​ផ្ទះ​ ដោយ​បង្ខំ​ឲ្យ​ពួក​គេ​លាលែង​ពី​តំណែង។

ចាប់ពីពេលនោះមក​បាតុកម្ម​ប្រឆាំង​ក្រុមហូធី​ បាន​ធ្វើ​នៅ​ទូទាំង​ប្រទេស​។ ពួកឧទ្ទាម​បាន​ចាប់​ឃុំ​ និង​អ្នក​សារព័ត៌មាន​ជាង​១០​នាក់​នៅ​ថ្ងៃច័ន្ទ​ ហើយ​ពួក​ប្រឆាំង​នឹង​ក្រុមហូធី​ បាន​អំពាវនាវ​ឲ្យ​ដោះ​លែង​ពួក​គេ៕


Post a Comment

0 Comments

Close Menu