Ad Code

ចំណាប់ខ្មាំង​នៅក្នុង​ការឡោមព័ទ្ធ​ហាង​កាហ្វេ​ស៊ីដនី​ "​ស្លាប់​ដោយ​ការ​ផ្លាត​គ្រាប់កាំភ្លើង​របស់​ប៉ូលិស​"


ការស៊ើបអង្កេត​នៅក្នុង​ការ​ស្លាប់​ចំណាប់ខ្មាំង ​ត្រូវ​បាន​គេ​និយាយប្រាប់​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា ចំណាប់ខ្មាំង​ម្នាក់​នៅក្នុង​ចំណាប់ខ្មាំង​ទាំងឡាយ​ដែល​ត្រូវ​គេ​ចាប់​នៅក្នុង​អំឡុង​ពេល​ហ៊ុមព័ទ្ធ​ហាង​កាហ្វេ​អូស្ត្រាលី​មួយ​ កាលពី​ខែ​មុន​ស្លាប់​ដោយសារ​ការ​ផ្លាត​គ្រាប់កាំភ្លើង​របស់​ប៉ូលិស​ម្នាក់ ដែល​ក៏​បាន​ធ្វើ​ឲ្យ​របួស​ចំណាប់ខ្មាំង​បី​នាក់​ទៀត​ដែរ​នោះ។​

លោក ចេ​លី មី ហ្គ​ម​លី​(Jeremy Gormly) ទីប្រឹក្សា​ជំនួយ​អ្នកធ្វើ​សព​វិភាគ​របស់​រដ្ឋ​ព្វូ​វ​សៅ វេ​ល​និយាយ​ថា មេធាវី​លោក​ស្រី កា​ទ្រី​ណាដ​សិន​(Katrina Daurson) អាយុ​៣៨​ឆ្នាំ ត្រូវ​បាន​ទទួលរង​នូវ​ការ​ផ្លាត​គ្រាប់​របស់​ប៉ូលិស។​

លោក ហ្គ​ម​លី បាន​និយាយ​នៅពេល​បើក​ការស៊ើបអង្កេត​នោះ​ថា ​"​លោកស្រី​បាន​បាត់បង់​ស្មារតី​ភ្លាមៗ ​ហើយ​បន្ទាប់មក​បាន​ស្លាប់​"។ ប៉ូលិស​បាន​សម្រុកចូល​ទៅ​ក្នុង​ហាង​កាហ្វេ Lint Choc​lat នៅ​កណ្ដាល​ទីក្រុង​ស៊ីដនី នៅពេល​ព្រឹក​ថ្ងៃទី​១៦ ខែធ្នូ ដោយ​បញ្ចប់​ការឡោមព័ទ្ធ​១៧​ម៉ោង ដោយ​លោក​មែន​ហា​រ៉​ន ម៉ូ​និ​ស (Monis) ក្រោយពី​ខ្មាន់កាំភ្លើង​បាញ់​អ្នកចាត់ការ​ហាង​កាហ្វេ លោក តូ​រី​ច​ន​សិន​(Tori Johnson) អាយុ​៣៤​ឆ្នាំ​មក។​

លោក ហ្គ​ម​លី​និយាយ​ថា ការ​សម្លាប់​លោក​ច​ន​សិន​នោះ ​លោក​ត្រូវ​បាន​គេ​បញ្ជា​ឲ្យ​លត់​ជង្គង់ ហើយ​បន្ទាប់មក​ត្រូវ​គេ​បាញ់​ដោយ​ពុំ​មាន​ការព្រមាន​ដោយ​បាញ់​នៅ​កៀក​ចំ​កញ្ចឹងក៕

រឹទ្ធ​

Post a Comment

0 Comments

Close Menu