Ad Code

កម្មករ​ជាង​២០០​នាក់​របស់​សិប្បកម្ម​ផលិត​ស្បែកជើង​នាំគ្នា​ធ្វើបាតុកម្ម​ ចោទ​ថា​ថៅកែ​កិបកេង​លុយ​


ភ្នំពេញ ៖ កម្មករ​រាប់​រយ​នាក់​របស់​សិប្បកម្ម​ផលិត​ស្បែកជើង​មួយ​យីហោ "ជូ​យូ" បាន​នាំ​គ្នា​ធ្វើ​បាតុកម្ម​អ​ហិង្សា​ទាមទារ​លក្ខខ័ណ្ឌ​ការងារ​ចំនួន​៤​ចំណុច កាលពី​ព្រឹក​ថ្ងៃទី​២៩​ ខែ​មករា​ ឆ្នាំ​២០១៥​នៅ​មុខ​ទីតាំង​សិប្បកម្ម​នោះ​ នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​១៩៨៦​ ស្ថិត​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ។ ក្រុម​កម្មករ​ដែល​កំពុង​នាំគ្នា​តវ៉ា​បាន​និយាយ​ដូចៗ​គ្នា​ថា ការ​ធ្វើ​បាតុកម្ម​នេះ​ផ្ដើម​ចេញ​ពី​លោក​ថៅកែ​ក្រុមហ៊ុន​កិបកេង​កាត់​លុយ​ប្រាក់ខែ​កម្មករ​ក្នុង​ម្នាក់ៗ​ចំនួន​២០​ដុល្លារ​ កាលពី​ខែធ្នូ​ ឆ្នាំ​២០១៤។​

លោក ព្រំ សារឿន នាយរង​ប៉ុស្តិ៍​នគរបាល​សង្កាត់​ភ្នំពេញ​ថ្មី​ដែល​ចុះ​មក​ការពារ​កម្មករ​នៅ​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា ក្រុម​កម្មករ​នៅក្នុង​សិប្បកម្ម​នេះ​មាន​ចំនួន​២៥០​នាក់ ពួកគេ​បាន​ទាម​ទារ​លក្ខខ័ណ្ឌ​ការងារ​ចំនួន​៤​ចំណុច។​

ការ​ទាមទារ​របស់​ក្រុម​កម្មករ​នៅតែ​កំពុងធ្វើការ​តវ៉ា​នៅឡើយ ​ដោយសារ​លោក​ថៅកែ​គេចខ្លួន​មិន​ព្រម​ចេញ​មុខ​មក​ដោះស្រាយ​ជាមួយ​កម្មករ៕

សឿន​

Post a Comment

0 Comments

Close Menu