Ad Code

បើក​យុទ្ធនាការ​ទ្រុង​ទ្រាយ​ធំ​ឡោមព័ទ្ធ​បង្ក្រាប​គ្រឿងញៀន ​ជា​លទ្ធផល​រក​ឃើញ​ម៉ា​ទឹកកក​មួយ​ចំណិត​តូច​មើល​សឹង​មិនឃើញ​ផង​


ភ្នំពេញ ៖ កម្លាំង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ​ដែល​ដឹកនាំ​ដោយ​ព្រះរាជអាជ្ញា​រង​ និង​ក្រឡា​បញ្ជី​ រួម​នឹង​លោកនាយ​ការិយាល័យ​ បាន​ចុះ​មក​សហការ​ជាមួយ​កម្លាំង​មូលដ្ឋាន​ទៅ​ឡោម​ព័ទ្ធ​ចាប់​គ្រឿងញៀន​តាម​របៀប​ទ្រុង​ទ្រាយ​ដ៏​ធំ​សំបើម​មួយ​ ព្រមទាំង​មានការ​បិតផ្លូវ​ច្រកចូល​គ្រប់​កន្លែង​ទៀត​ផង​ ហើយ​ធ្វើការ​ឆែកឆេរ​និង​រុករក​គ្រឿងញៀន​សព្វកន្លែង​ពេញ​បន្ទប់​ជួល​របស់​ជន​សង្ស័យ​ជនជាតិ​វៀតណាម​ម្នាក់ ​តែ​ជា​លទ្ធផល​គឺ​រក​ឃើញ​តែ​បំណែក​គ្រឿងញៀន​បន្តិច​មើល​សឹង​មិនឃើញ​ផង​នេះ​ ជា​ការចោទប្រកាន់​ និង​ការ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​រូប​នោះ។​

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​ នៅ​វេលា​ម៉ោង​១៦​ល្ងាច​ ថ្ងៃទី​២៨ ​ខែមករា ​ឆ្នាំ​២០១៥​ គេ​ឃើញ​កម្លាំង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ​ដែល​ដឹកនាំ​ដោយ​លោក ​សឿង ណុល នាយការិយាល័យ លោក ​ផាន់ ពិសិដ្ឋ​ ក្រឡាបញ្ជី​ និង​ លោក​ គឺ ប៊ុណ្ណា​រ៉ា ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ និង​កម្លាំង​នគរបាល​ផ្នែក​ជំនាញ​ច្រើន​នាក់​ទៀត​ បាន​ចុះ​មក​សហការ​ជាមួយ​កម្លាំង​នគរបាល​មូលដ្ឋាន​ប៉ុស្តិ៍​ស្រះចក​ខណ្ឌដូនពេញ​ ចុះទៅ​ឡោមព័ទ្ធ​ផ្ទះ​ជួល​លេខ​៥៧​ ផ្លូវជាតិ​លេខ​៥​ ស្ថិត​ខាងជើង​គល់​ស្ពាន​ជ្រោយចង្វា​ ស្ថិត​ក្នុង​ភូមិ​១៦​ ក្នុង​សង្កាត់​ស្រះចក ​ខណ្ឌដូនពេញ​ដោយ​ខណៈនោះ​ក្រុម​កម្លាំង​ចម្រុះ​បាន​បិទផ្លូវ​ច្រកចូល ​ហើយ​ធ្វើការ​ឃាត់ខ្លួន​ស្ត្រី​សង្ស័យ​ជនជាតិ​វៀតណាម​ម្នាក់​ឈ្មោះ ​ជា វុទ្ធី អាយុ​២២​ឆ្នាំ​ ដែល​ជួល​បន្ទប់​នោះ​ស្នាក់នៅ​ បន្ទាប់​មក​ក្រុម​កម្លាំង​ទាំង​អស់​បាន​រុករក​ និង​ឆែកឆេរ​ពេញ​បន្ទប់ ​ជា​លទ្ធផល​ក្រុម​សមត្ថកិច្ច​ចម្រុះ​បាន​អះអាង​ថា ​បាន​រក​ឃើញ​វត្ថុ​តាង​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​មួយ​បំណែក​តូច​មើល​សឹង​មិនឃើញ​ផង​នេះ​ ជា​បន្ទុក​នៃ​ការ​ចោទ​ប្រកាន់​ឃាត់ខ្លួន​ជនសង្ស័យ​រូប​នោះ ​ហើយ​នាំចូល​ឡាន​ដឹក​យក​ទៅ​ភ្លាមៗ​ដើម្បី​ចាត់ការ​តាម​ជំនាញ​របស់​គេ​តែម្តង៕

រស្មី​

Post a Comment

0 Comments

Close Menu