Ad Code

ហ្សកដានី ស្វែងរក​ភស្តុតាង​បង្ហាញ​ឲ្យ​ឃើញថា អាកាសយានិក​នៅ​រស់​មុន​ប្ដូរ​អ្នកទោស​


រដ្ឋាភិបាល​ហ្សកដានី​កំពុង​ស្វែងរក​ភស្តុតាង​របស់​អាកាសយានិក​មួយ​រូប​ ដែល​ត្រូវ​ក្រុម​រដ្ឋ​ឥស្លាម​ចាប់​ធ្វើជា​ឈ្លើយ​ថា នៅ​រស់​នៅឡើយ​នោះ ធ្វើជា​កិច្ចប្រឹងប្រែង​បន្ត​ដើម្បី​ចរចា​ពី​ការ​ប្ដូរ​អ្នក​ទោស​នោះ។​

គ្រួសារ​របស់​វរសេនីយ៍ទោ លោក មូ​អា​អាល់​-​កា​សាស់​បេ ​(Mooz Kasasbeh) និយាយ​ថា ប្រភព​ព័ត៌មាន​ទាំងឡាយ​បាន​អះអាង​ចំពោះ​ពួកគេ​ថា លោក​នៅ​រស់​ភ្លាមៗ​មុន​កាលកំណត់​ថ្មី​របស់​រដ្ឋ​ឥស្លាម​សម្រាប់​ការ​ប្ដូរ​អ្នកទោស​នោះ។​

ប្រទេស​ហ្សកដានី​ត្រៀមខ្លួន​ប្ដូរ​អ្នកទោស​អាល់​កៃ​ដា​អ៊ីរ៉ាក់ ជាមួយនឹង​អាកាសយានិក​របស់​ខ្លួន​។ ក៏ប៉ុន្តែ​រដ្ឋ​ឥស្លាម​គ្រាន់តែ​សុខចិត្ត​ដោះលែង​ចំណាប់ខ្មាំង​ជប៉ុន​ម្នាក់​ជា​ថ្នូរ​ប៉ុណ្ណោះ ដោយឡែក​ទុក​ជីវិត​របស់​អាកាសយានិក​នោះ។​

ប្រពន្ធ​ចំណាប់ខ្មាំង​ជប៉ុន​លោក កេ​ន​ជិ​ហ្កោ​តូ ឈ្មោះ រិ​ន​កូ​(Rinko) បាន​បញ្ជាក់​អះអាង​ចំពោះ​BBC​ថា រដ្ឋ​ឥស្លាម​សុខចិត្ត​ដោះលែង​លោក​ហ្កោ​តូ ជា​ថ្នូរ​ទៅ​នឹង​ការ​ដោះ​លែង​សមាជិក​អាល់​កៃ​ដា​អ៊ីរ៉ាក់ នាង​សាជី​ដា​អាល់​-​រិ​សា​វី​(Sajida al-Risha wi)។​

ប្រពន្ធ​របស់​លោក​ហ្កោ​តូ លោកស្រី រិ​ន​កូ និយាយ​ថា លោកស្រី​បាន​ទទួល​អ៊ីមែល​ដូចគ្នា​ចុង​ក្រោយបង្អស់​មួយ​ពី​ក្រុម​រដ្ឋ​ឥស្លាម៕

រឹទ្ធ​

Post a Comment

0 Comments

Close Menu