Ad Code

ប្ដឹង​ពី​បទ​ចាប់រំលោភ​បាន​សម្រេច​២​ដង


បាត់ដំបង​ ៖ អ្នកទោស​ស្នេហា​ដ៏​វ័យក្មេង​ម្នាក់​ត្រូវ​បាន​ភាគី​ខាង​ស្រី​ប្ដឹង​ចោទប្រកាន់​ពី​បទ​ចាប់រំលោភ​

រហូតដល់​សម្រេច​ចំនួន​២​ដង បន្ទាប់​នារី​រូប​នេះ​ពឹងពាក់​ឲ្យ​គេ​ជូន​ទៅ​ញាំ​បង្អែម​ ហើយ​ឲ្យ​ជួយ​រក​កន្លែង​សម្រាក​តាមផ្លូវ​កាលពី​ថ្ងៃ​ទី​២៣ ខែ​មករា ឆ្នាំ​២០១៥ វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ ត្រង់​ចំណុច​ផ្លូវ​ថ្មី ស្ថិត​ក្នុង​ភូមិ​ស្រែ​ស្ដៅ ឃុំ​មានជ័យ ស្រុក​សំឡូត ខេត្តបាត់ដំបង ហើយ​ក៏បាន​រួមភេទ​ជា​មួយ​គ្នា​នៅ​ទីនោះ​តែម្តង។​

យោង​តាម​ពាក្យបណ្ដឹង​របស់​នារី​រង​គ្រោះ​ដែល​មាន​ឈ្មោះ ស ហ អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​

កំចាត់ ឃុំ​មានជ័យ​បាន​បញ្ជាក់​ប្រាប់​សមត្ថកិច្ច​ថា នៅ​ប្រហែលជា​ម៉ោង​៨​យប់​ នា​ថ្ងៃ​កើតហេតុ​គឺ​មាន​

យុវជន​ម្នាក់​ដែល​មាន​មុខរបរ​ជា​អ្នក​ដឹក​ទឹក​លក់​ក្នុងភូមិ​ស្រែ​ស្ដៅ និង​ភូមិ​កំចាត់ បាន​ទូរស័ព្ទ​មក​បបួល​នាង​ថា​ទៅ​ញាំ​បង្អែម​នៅ​ផ្សារ​ភ្ជា​វ ដែល​មាន​ចំងាយ​រាប់​គីឡូម៉ែត្រ​ពី​ភូមិ នៅពេល​នោះ​ដែរ​នាង​ក៏​បាន​យល់ព្រម​ទៅជា​មួយ ដោយ​ធ្វើដំណើរ​តាម​ម៉ូតូ​របស់​យុវជន​នោះ​។ ពេល​ទៅ​ដល់​ផ្សារ​ភ្ជា​វ​ប្រហែល​ជា​ម៉ោង​៩​និង​៣០​នាទី​យប់​មិនបាន​ញាំ​បង្អែម​ទេ ​នាង​ក៏​ឲ្យ​គេ​ជូន​ត្រឡប់​ទៅ​ផ្ទះ​វិញ ប៉ុន្តែ​ពេល​មក​ដល់​ផ្លូវ​ថ្មី​ក្នុងភូមិ​ស្រែ​ស្ដៅ ​ស្រាប់តែ​គេ​បាន​បត់​ម៉ូតូ​ចូល​ទៅ​ប្រហែល​៣​គីឡូម៉ែត្រ ​រួច​ក៏​ឈប់​នៅ​ក្រោម​ដើមឈើ​មួយ​ក្នុង​ចំការ​ស្ងាត់ ថែមទាំង​បាន​ចាប់ខ្លួន​អោប ថើប និង​យកដៃ​ខ្ទប់មាត់​ចាប់​សម្រាត​ខោ​អាវ ​រួច​ក៏​បង្ខំ​រួមភេទ​ជាមួយ​នាង​រហូត​បាន​សម្រេច​ចំនួន​២​ដង​ថែម​ទៀត​ផង ទើប​ជូន​នាង​ត្រឡប់​ទៅ​ផ្ទះ​វិញ​ប្រហែលជា​ម៉ោង​រំលង​អធ្រាត្រ។​

ពាក្យ​ចោទប្រកាន់​ខាង​លើ​នេះ​ត្រូវ​បាន​ជនសង្ស័យ​ឈ្មោះ មុត សៅ​ឌី ភេទ​ប្រុស អាយុ​២១​ឆ្នាំ​រស់នៅ​ភូមិ​កំចាត់ ឃុំ​មានជ័យ​បាន​ធ្វើ​ការ​បដិសេធ​ ព្រមទាំង​បាន​អះអាង​ថា ​កាលពី​ម៉ោង​៥​ល្ងាច គឺ​មាន​នារី​ម្នាក់​ដែល​ខ្លួន​មិន​ស្គាល់​បាន​ទូរស័ព្ទ​មក​សួរ​ថា​កំពុង​ធ្វើ​អ្វី ខ្លួន​ក៏បាន​ប្រាប់​ថា​ កំពុង​ហូប​សាច់​ឆ្កែ រួច​នាង​ក៏បាន​ណាត់​ថា​យប់​បន្តិច​ឲ្យ​ខ្លួន​ជូន​នាង​ទៅ​ញំា​បង្អែម​នៅ​ផ្សារ​ភ្ជា​វ។ តែ​ពេល​ទៅ​ដល់​គឺ​បាន​ត្រឹមតែ​ទិញ​ទឹក​សុទ្ធ ទឹក​ផ្លែឈើ និង​ណែម​បន្តិចបន្តួច​តែប៉ុណ្ណោះ ​ក៏បាន​វិលត្រឡប់​មកវិញ ប៉ុន្តែ​ពេល​ទៅ​ជិត​ដល់​ភូមិ​នាង​បាន​ប្រាប់​ថា​មិនទាន់​ហ៊ាន​ចូល​ផ្ទះ​ទេ​ ខ្លាច​ម៉ែ​ចាំ​ជិត​ភ្លឺ​ចាំ​ចូល​ផ្ទះ​ ទើប​ខ្លួន​បាន​បត់​ម៉ូតូ​ចូល​ទៅ​ក្នុង​ផ្លូវ​ថ្មី​នោះ​តែម្តង​ ដោយ​ឈប់​សម្រាក​នៅ​ក្រោម​ដើមឈើ​ក្នុង​ចំការ​ដំឡូង​។​

អ្នកទោស​ស្នេហា​រូប​នេះ​បាន​សង្កត់​ធ្ងន់​ថា ពេល​ដែល​ខ្លួន​កំពុង​អង្គុយលេង​គឺ​នាង​បាន​មក​ដេក​កើយ​លើ​ភ្លៅ​របស់​ខ្លួន​ឃើញ​ដូច្នេះ​ខ្លួន​បាន​សុំ​នាង​ថើប និង​រាវ​ទៅលើ​ដើមទ្រូង ហើយក៏​សុំ​រួម​ភេទ​ជាមួយ​នាង​ដោយ​ធ្វើការ​ដោះ​ខោ​អាវ​របស់​នាង​ចេញ​ទាំងអស់​ទើប​ខ្លួន​ទាញ​យក​ស្រោម​អនា​ម័យ​ដែល​ធ្លាប់​ដាក់​តាម​ជាប់​នឹង​ខ្លួន​មក​ពាក់​លើ​ប្រដាប់​ភេទ​ ហើយក៏​រួមរ័ក​ជាមួយ​នាង​រហូត​បាន​សម្រេច។ លុះ​នៅ​ប្រហែលជា​ម៉ោង​១និង៣០នាទី​ ស្រាប់តែ​ខ្លួន​ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​ដោយសារតែ​នាង​ជា​អ្នក​ប្ដឹង​ពី​បទ​ចាប់រំលោភ​ទៅវិញ វា​គឺជា​រឿង​ដ៏​អយុត្តិធម៌​ជាទីបំផុត​សម្រាប់​រូបគេ ​ព្រោះ​រឿង​នេះ​វា​ជា​ការ​ព្រមព្រៀងគ្នា​ដោយ​គ្មាន​ការ​បង្ខិតបង្ខំ​ណាមួយ​ទាល់តែសោះ​ បែរជា​ក្រឡាប់ចាក់​បែប​នេះ​ទៅវិញ។ បើ​ទោះ​បី​ជា​យ៉ាងនេះ​ក្តី ដោយសារតែ​មានការ​ប្ដឹង​ចោទប្រកាន់​របស់​នារី​រង​គ្រោះ​ដូច្នេះ​

បច្ចុប្បន្ន​សមត្ថកិច្ច​បា​ន​រៀបចំ​សំណុំ​រឿ​ដើម្បី​បញ្ជូន​ខ្លួន​ជនសង្ស័យ​ទៅកាន់​សាលាដំបូង​៕

សោ និយម​រ័ត្ន​

Post a Comment

0 Comments

Close Menu