Ad Code

មន្ត្រី​ចម្រុះ​ខណ្ឌដង្កោ ចុះ​ធ្វើការ​ត្រួតពិនិត្យ​រថយន្ត​គ្រប់​ផ្លូវជាតិ​ដើម្បី​ផាកពិន័យ​ទៅលើ​ពន្ធ​ប្រចាំឆ្នាំ​ជា​មួយ​មន្ត្រី​ពន្ធដារ​


កណ្ដាល ៖ មន្ត្រី​ចម្រុះ​ខណ្ឌដង្កោ​ចុះ​ពិនិត្យ​ពន្ធ​យានយន្ត​ជាមួយ​មន្ត្រី​ពន្ធដារ​គ្រប់​ផ្លូវជាតិ​ធំៗ​ជា​រៀង​រាល់ថ្ងៃ ដើម្បី​រឹត​បន្តឹង​ច្បាប់។ ​លោក​ កេង ថា នាយករង​រដ្ឋបាល​ខណ្ឌ​ដង្កោ​បាន​ប្រាប់​ឲ្យ​ដឹង​ថា លោក​បាន​ដឹកនាំ​កម្លាំង​ចម្រុះ​មាន​មន្ត្រី​ប៉ូលិស មន្ត្រី​កងរាជអាវុធហត្ថ​ខណ្ឌ ដែល​ជា​ជា​ការ​ស្នើសុំ​របស់​មន្ត្រី​ពន្ធដារ​ជាច្រើន​នាក់​ចុះ​ធ្វើការ​ត្រួតពិនិត្យ​រថយន្ត​គ្រប់​ប្រភេទ​ដែល​មិនបាន​បង់ពន្ធ​ផ្លូវ និង​ការ​ផាក​ពិន័យ​ទ្វេគុណ​ដោយ​មិន​មាន​មនោសញ្ចេតនា​យោគយល់​ឡើយ គឺ​ធ្វើ​ទៅ​តាមផ្លូវ​ច្បាប់​។

លោកនាយក​រដ្ឋបាល​ខណ្ឌ​បាន​បន្ត​ទៀត​ថា កម្លាំង​ចម្រុះ​របស់​ខណ្ឌ​គ្រាន់តែ​ដាក់​កម្លាំង​ឃាត់​រថយន្ត​តែ​ប៉ុណ្ណោះ គឺ​មិន​មាន​សិទ្ធ​ផាកពិន័យ​នោះ​ទេ នៅ​លើ​មន្ត្រី​ពន្ធដារ​ជា​អ្នក​សម្រេច​ទៅតាម​ជំនាញ​របស់​ពួកគាត់​។ ដោយឡែក​ខាង​មន្ត្រី​ពន្ធដារ​វិញ អ្នកយកព័ត៌មាន​យើង​មិនអាច​ទំនាក់ទំនង​សួរ​ព័ត៌មាន​ឡើយ ក្រុម​មន្ត្រី​ពន្ធដារ​ទាំងនោះ​គ្រាន់តែ​និយាយ​ថា ទាល់តែ​មានការ​អនុញ្ញាតិ​ពី​មេៗ​ថ្នាក់​លើ ទើប​អាច​ឆ្លើយ​បាន​។ ហាក់បីដូច​ជា​មាន​អាថ៌កំបាំង​លាក់លៀម​អ្វីមួយ​អញ្ចឹង។​

ចំពោះ​អ្នក​បើកបរ​រថយន្ត​បាន​ប្រាប់​ឲ្យ​ដឹង​ថា រថយន្ត​ដែល​មិនបាន​បង់ពន្ធ​ផ្លូវ​ប្រចាំឆ្នាំ​ត្រូវ​មន្ត្រី​ពន្ធដារ​ផាកពិន័យ​លើស​តម្លៃ​ពន្ធ​ទ្វេគុណ​ជា​ពីរ​ក្នុង​រថយន្ត​១​គ្រឿង​។ ក្រុម​អ្នកបើកបរ​បាន​បន្ត​ថា ពួក​គាត់​នឹង​សង្ឃឹមថា​ក្រុម​មន្ត្រី​ពន្ធដារ​ដាក់​កម្លាំង​ត្រួតពិនិត្យ​រថយន្ត​នៅក្នុង​ទឹកដី​ខណ្ឌដង្កោ​រាជធានី​ភ្នំពេញ​ធ្វើការ​ផាកពិន័យ​សុក្រឹត​យុត្តិធម៌​ទៅតាម​ផ្លូវច្បាប់​ដើម្បី​ចូល​ថវិការដ្ឋ សូម​បញ្ចៀស​នូវ​ពាក្យ​រិះគន់​អំពី​មហាជន​ថា ​ធ្វើការ​លំអៀង​និយម​បក្ខពួក​ដូច​ពាក្យចាស់​ថា របៀប​ទន្សោង​តោ​ព្រៃ តូច​ស៊ីតូច ធំ​ស៊ីធំ ដើម្បី​ស្អាតស្អំ យក​ស្នាដៃ​កេរ្តិ៍ឈ្មោះ​ទៅ​ថ្ងៃ​អនាគត៕

ភា​វុន​

Post a Comment

0 Comments

Close Menu