Ad Code

បុរស​ជនជាតិ​ចិន​បើករថយន្ត​បុក​ឡើងលើ​របាំង​ថ្ម​ពុះ​ចែក​ទ្រូង​ផ្លូវ​នៅមុខ​បុរី​៩៩៩​ទៅមុខ​លែង​រួច​


ភ្នំពេញ ៖ រថយន្ត​តា​កូ​ម៉ា​មួយ​គ្រឿង​ បើក​ដោយ​បុរស​ជនជាតិ​ចិន​ម្នាក់​ ទំនងជា​ងងុយដេក​បាន​ជ្រុល​ទៅ​បុក​និង​ឡើងលើ​របាំង​ថ្ម​ពុះ​ចែក​ទ្រូង​ផ្លូវ​នៅ​ចំណុច​មុខ​បុរី​៩៩៩ កាលពី​វេលា​ម៉ោង​២​និង​៥០​នាទី​រំលង​អាធ្រាត្រ ឈាន​ចូល​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០១៥ ស្ថិត​ក្នុង​សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន។​

សាក្សី​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​ម៉ា​កតា​កូ​ម៉ា​មួយ​គ្រឿង ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ 2W-8017 បើកបរ​ដោយ​បុរស​ជនជាតិ​ចិន​ម្នាក់ ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​២៧១ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​លឿន​ ខណៈ​មកដល់​ចំណុច​កើតហេតុ​បាន​រ៉េ​ចង្កូត​ឡើងលើ​របាំង​ថ្ម​ពុះ​ចែក​ទ្រូង​ផ្លូវ​បណ្ដាល​ឲ្យ​គល់​ជាប់​ទៅមុខ​លេង​រួច ប៉ុន្តែ​មិន​មាន​នណា​ម្នាក់​រង​របួស​នោះ​ទេ​ ហើយ​របាំង​ថ្ម​ក៏​រង​រកា​ខូចខាត​បន្តិចបន្តួច​តែប៉ុណ្ណោះ។​

ក្រោយពេល​កើតហេតុ​ សមត្ថកិច្ច​បាន​ចុះ​មកដល់​ចំណុច​កើត​ហេតុ ​និង​ស្ទូច​រថយន្ត​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​នៅពេល​ក្រោយ៕


ឌួង​វិ​រះ​ជ័យ​

Post a Comment

0 Comments

Close Menu