Ad Code

កិច្ច​ជំនួប​អ្នក​សារព័ត៌មាន​អាស៊ាន​ក្នុង​ស្ថានីយ​ទូរទស្សន៍​NBT ឧ​ប៊ុន​រាជធានី​


ប្រទេស​ថៃ ៖ កិច្ច​សំណេះសំណាល​ស្ដីពី​ការ​ផ្សារភ្ជាប់​ចំណង​សាមគ្គី​អ្នក​សារព័ត៌មាន​អាស៊ាន​ដើម្បី​ចែក​រំលែក​បទពិសោធន៍ ដែល​មាន​ការចូលរួម​ពី​សំណាក់​អ្នក​សារព័ត៌មាន​ថៃ-កម្ពុជា-ឡាវ នៅ​ទី​ស្នាក់ការ​ភូមិភាគ​២ ដែល​បាន​បាន​ផ្សាយ​គ្របដណ្ដប់​៩​ខេត្ត​នៅ​ភូមិភាគ​ឥសាន ដែល​យល់​ឃើញ​ថា​អ្នក​សារព័ត៌មាន​មាន​សារៈសំខាន់ និង​បាន​ដើរ​តួនាទី​ដ៏​មាន​ប្រយោជន៍​ជួយ​ដល់​សង្គម​នៃ​ប្រទេស​នី​មួយៗ ក្នុង​ការ​ពាំនាំ​នូវ​សារៈសំខាន់​មាន​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​។​

គោលបំណង​សំខាន់​ក្នុង​កិច្ច​ជំនួប​អ្នក​សារ​ព័ត៌មាន​ប្រទេសជិតខាង​នៃ​គ្រុប​អាស៊ាន​នេះ គឺជា​ការ​ចែក​រំលែក​នូវ​បទពិសោធន៍ បច្ចេកទេស​ប្រព័ន្ធ​វិទ្យា​សម័យ​ទំនើប ដូចជា​ទូរ​ទូរទស្សន៍ វិទ្យុ ព្រម​ទាំង​បាន​ឲ្យ​អ្នក​សារ​ព័ត៌មាន​បាន​យល់ដឹង​កាន់​តែ​ច្បាស់​នូវ​តួនាទី​ដ៏​មាន​សារៈសំខាន់​របស់​អ្នក​សារ​ព័ត៌មាន​ដែល​មាន​ភាព​សច្ចធម៌ គុណធម៌ ​វិជ្ជាជីវៈ​ត្រឹមត្រូវ ​ផ្សព្វផ្សាយ​ពី​សកម្មភាព​ក្នុង​ប្រទេស​នូវ​វប្បធម៌ និង​ការរស់នៅ​ក្នុង​សង្គម​ពី​រដ្ឋ​និង​ឯកជន​ឲ្យ​ប្រជាពលរដ្ឋ​បាន​យល់​កាន់​តែ​ច្បាស់​ពី​សកម្ម​ភាព​រាជរដ្ឋាភិបាល។ នៅក្នុង​ពិធី​សំណេះសំណាល ត្រូវ​បាន​លើកយក​វិធាន​បទ​មួយ​ពាក់ព័ន្ធ​ទៅ​នឹង ជីវភាព​រស់នៅ​ដ៏​សំខាន់​របស់​ប្រជាពលរដ្ឋ រវាង​ប្រទេសជិតខាង​ដែល​មាន ​ព្រំប្រទល់​ជាប់​ព្រំដែន ក៏​ដូចជា​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​មូលដ្ឋាន​បានដឹង​ពី​គោលជំហរ​របស់​រាជរដ្ឋាភិបាល​ប្រទេស​នៃ​អាស៊ាន​ដើម្បី​រួមគ្នា​អភិវឌ្ឍន៍​មូលដ្ឋាន​និង​ការរស់នៅ​ត្រូវ ដោយ​សេដ្ឋកិច្ច​គ្រួសារ ជាពិសេស​នោះ​គឺ​ជា​ផ្សព្វផ្សាយ​គឺ​សំដៅ​ទៅលើ​វិធានការ​ជួយ​គ្នា​ទប់ស្កាត់​រាល់​អំពើ​អសន្តិសុខ ក៏ដូចជា​ជំងឺឆ្លង និង​ការ​ចែក​រំលែក​ក្នុង​បច្ចេកទេស​ដំណាំ​កសិកម្ម ដើម្បី​គាំទ្រ​នូវ​ទីផ្សារ​នៅ​តាម​បន្ទាត់​ព្រំដែន​។​

លោក​ស្រី រ័​ជ​វ័​ន្ត សឺ​ប​យ៉ែម ប្រធាន​មណ្ឌល​ព័ត៌មាន​ភូមិភាគ​២​បាន​កោតសរសើរ​ចំពោះ​កិច្ច​សហការ​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ ដែល​បាន​រៀបចំ​ឲ្យ​មាន​កិច្ច​ជំនួប​នៃ​អ្នក​សារព័ត៌មាន​អាស៊ាន ដើម្បី​រួមគ្នា​ គិត​រួមគ្នា ​ធ្វើ​រួមគ្នា​ពន្លត់​អសន្តិសុខ ដោយសារតែ​ជា​ប្រទេស​ដែល​មាន​ភូមិ​ផង​របង​តែមួយ និង​សូម​ឲ្យ​អ្នក​សារព័ត៌មាន​នៃ​ប្រទេស​ទាំងពីរ ដើរ​តួរ​សំខាន់​ក្នុងពេលដែល​ប្រទេស​ជា​សមាជិក​អាស៊ាន ហើយនឹង​ចាត់​ឲ្យ​មានការ​ការ​ជួប​ពិភាក្សា​រវាង​អ្នក​សារព័ត៌មាន​ឲ្យ​បាន​ញឹកញាប់​ដើម្បី​ឲ្យ​មាន​ភាព​ជិតស្និទ្ធ​គ្នា​កាន់តែ​ប្រសើរ​ឡើង៕​


ប៊ុន រដ្ឋា​

Post a Comment

0 Comments

Close Menu