Ad Code

ដី​ចំនួន​៧​ហិកតា​ជាប់​ផ្លូវជាតិ​តម្លៃ​រាប់​ម៉ឺន​ដុល្លារ ត្រូវ​ស្ត្រី​ឈ្មួញ​ដី​ម្នាក់​ប្ដឹង​ទាមទារ​ជា​ដី​របស់​ខ្លួន​

ព្រះវិហារ ៖ ប្រជាពលរដ្ឋ​ក្រីក្រ​ចំនួន​៨​គ្រួសារ​រស់នៅ​លើ​ដី​ចំនួន​៧​ហិកតា ​ដែល​មាន​ក្បាល​ដី​ប្រវែង​២០០​ម៉ែត្រ ​និង​បណ្តោយ​៣៥០​ម៉ែត្រ​ស្មើ​៧​ហិកតា​ជាប់​ដងផ្លូវ​ជាតិ​ ស្ថិតនៅ​ភូមិ​ស្រយង់ជើង​ឃុំ​ស្រយង់ ​ស្រុក​គូលែន​កំពុង​ទទួលរង​ការ​ទាមទារ​ ដោយសារ​ស្ត្រី​អ្នកមាន​ទឹក​លុយ​ម្នាក់​តាំងខ្លួន​ជា​ជំទាវ​ដើរ​ចង្អុល​ប៉ាតណាប៉ាតណី​ថា​ដី​ទំហំ​៧​ហិកតា​នោះ​ជា​ដី​របស់​គាត់​ ប៉ុន្តែ​មិន​មាន​ឯកសារ​កាន់​កាប់​ដីធ្លី​ពិតប្រាកដ​ណាមួយ​យក​មក​ធ្វើជា​ភស្តុតាង​នោះ​ទេ។​

បុរស​តំណាង​ប្រជាពលរដ្ឋ​ទាំង​៧​គ្រួសារ​រួមមាន​ទី​១​-ឈ្មោះ​ បាន​ សុខ​ចាន់​ឆាយា ​ទី​២-ស្វាយ​តោ ​ទី​៣​-អួន​ ពិ​ទូ​ ទី​៤-អ៊ូ ​គួ​ន ទី​៥​-ស៊ុន ​ហេង​ ទី​៦-គង់​ ធា ​ទី​៧​-ឈ្មោះ​ សាប់ ​វិ​ន​ និង​ទី​៨​-ឈ្មោះ ​ហ៊ាន​ ហៀក ​គឺ​ពួកគាត់​អះអាង​ថា​ជា​ម្ចាស់​កម្មសិទ្ធិ​កាន់កាប់​ដី​ចំនួន​៧​ហិកតា​នេះ។​

ប្រជាពលរដ្ឋ​ម្នាក់​ឈ្មោះ​ បាន ​សុខ​ចាន់​ឆាយា​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​៣០ ខែ​មករា ឆ្នាំ​២០១៥​ថា ​ដី​ទំហំ​៧​ហិកតា​នេះ​ ពួកគាត់​ទាំង​៨​គ្រួសារ​បាន​កាន់កាប់​ច្រើន​ឆ្នាំ​មក​ហើយ​មិន​ដែល​មាន​បញ្ហា​អ្វី​នោះ​ទេ ​ប៉ុន្តែ​ចូល​ដល់​ឆ្នាំ​២០១៥​នេះ​ មាន​ស្ត្រី​ម្នាក់​ឈ្មោះ ​ទួន​ ចន្ទ្រា​ តាំងខ្លួន​ជា​ជំទាវ​បាន​ដើរ​ចង្អុល​ទាំង​ស្រពិចស្រពិល​ថា​ជា​ដី​របស់​គាត់​ទៅវិញ។ ស្ដ្រី​ម្នាក់​នេះ​មើលមុខមើលក្រោយ​ដែរ​ បើ​ប៉ះចំ​ដី​អ្នក​មាន​អំណាច​ក្នុង​មូលដ្ឋាន​គឺ​គាត់​មិន​ហ៊ាន​ចង្អុល​ឲ្យ​ចំ​នោះ​ទេ ​តែបើ​ដី​ណា​ជា​ដី​របស់​ប្រជាពល​រដ្ឋ​ក្រីក្រ​នោះ​ គាត់​អាងទឹក​លុយ​ជំរិត​យក​ដី​នោះ​តែម្ដង។​

គាត់​បន្ត​ទៀត​ថា​ មាន​បុរស​ខិលខូច​២​នាក់​ដើរ​ចង្អុល​យក​ដី​ប្រជាពលរដ្ឋ​យក​ទៅ​លក់​ឲ្យ​ស្ត្រី​ឈ្មោះ ​ទួន​ ចន្ទ្រា ​គឺ​ទី​១​-ឈ្មោះ ​កែម​ សុផល​ មន្ត្រី​អង្គការ​ធនធានធម្មជាតិ​ប្រចាំ​ស្រុក​គូលែន​ និង​ទី​២​-ឈ្មោះ ​ហិត​ យ៉​ន ​អតីត​មេភូមិ​ស្រយង់ជើង​ធ្លាប់​ដើរ​ចង្អុល​យក​ដី​ប្រជាពលរដ្ឋ​មួយចំនួន​យក​ទៅ​លក់​ឲ្យ​ឈ្មួញ​ដី​បាន​លុយដុំ​កំភួន​ហើយ​ក៏​ចេះតែ​កើតមាន​ទំនាស់​ដីធ្លី​រហូត​មក។ ស្ត្រី​ឈ្មោះ ​ទួន ​ចន្ទ្រា​បាន​ពឹង​ឈ្មោះ​ សុង​ នាយ​ប៉ុស្តិ៍​នគរបាល​ស្ល​ក្រាម​នៅ​ខេត្តសៀមរាប​មក​កាង ​និង​ចេញមុខ​ប្ដឹង​ទាម​ទារ​យក​ដីធ្លី​ពី​ប្រជាពលរដ្ឋ​ទាំង​៨​គ្រួសារ​ក្នុង​រឿងក្ដី​ដីធ្លី​នេះ​ថែមទៀត។​

លោក​ សុង​ នាយ​ប៉ុស្តិ៍​នគរបាល​ស្ល​ក្រាម​បាន​ឲ្យ​អ្នកសារព័ត៌មាន​ដឹង​នៅ​ព្រឹក​ថ្ងៃទី​៣០ ខែ​មករា ឆ្នាំ​២០១៥​ថា ​គាត់​និង​ស្ត្រី​ឈ្មោះ​ ទួន ​ចន្ទ្រា​ ពិតជា​បាន​ប្ដឹង​ទាមទារ​យក​ដី​ខាង​លើ​នេះ​មែន។​ចំពោះ​រឿង​ប្រវត្តិ​ដីធ្លី​នេះ​គាត់​បាន​ជំរុញ​អ្នកសារព័ត៌មាន​ឲ្យ​ទាក់ទង​សួរនាំ​ទៅកាន់​លោកស្រី ​ទួន​ចន្ទ្រា​ទើប​ដឹង​ច្បាស់។​

ស្ត្រី​ឈ្មោះ​ ទួន ​ចន្ទ្រា​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​៣០ ខែ​មករា​ ឆ្នាំ​២០១៥​ថា​ ដី​នោះ​ជា​ដី​របស់​គាត់​ហើយ​មាន​ឯកសារ​ទិញ​លក់​ត្រឹមត្រូវ​ថែមទៀត​ផង។​ គាត់​និយាយ​ថា ​ដី​មាន​ទំនាស់​នោះ​មាន​ម្ចាស់​ចំនួន​១០​នាក់​គឺ​ពួកគេ​ឲ្យ​គាត់​ជា​អ្នក​ឈរឈ្មោះ​ប្ដឹង​ប្រជាពលរដ្ឋ​ដែល​រស់នៅ​លើ​ដី​នោះ​ទៅ​ក្រសួង​ ប៉ុន្តែ​គាត់​មិនបាន​បញ្ជាក់​ប្រាប់​ឈ្មោះ​ក្រសួង​អ្វី​នោះ​ទេ​ ហើយ​បាន​ប្រាប់​អ្នកកាសែត​ថែម​ទៀត​ថា​ ត្រូវ​ទៅកាន់​ផ្ទះ​របស់​គាត់​នៅ​ជិត​អង្គការ​រ៉ា​ក់​ជាប់​ផ្លូវភ្លោះ​៣០​ម៉ែត្រ ​ក្នុង​ក្រុង​សៀមរាប​ បើ​ចង់​ដឹង​រឿងក្ដី​នេះ៕​

មង្គល​


Post a Comment

0 Comments

Close Menu