Ad Code

មនុស្ស​រាប់​ម៉ឺន​នាក់​ដើរ​ក្បួន​ទាមទារ​ការស៊ើបអង្កេត​ពេញលេញ​ពី​រឿង​សិស្ស​កំពុង​បាត់​ខ្លួន​


ប្រជាជន​រាប់​ម៉ឺន​នាក់ បាន​ចូលរួម​នៅក្នុង​បាតុកម្ម​នៅក្នុង​ទីក្រុង​មិស៊ិកកូ ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​ស៊ើបអង្កេត​ពេញលេញ​នៅក្នុង​ការ​បាត់​ខ្លួន​របស់​ពួក​និស្សិត​៤៣​នាក់ រយៈពេល​៤​ខែ​កន្លងមក។​

ពួក​គ្រូបង្វឹក​បាន​បាត់​ខ្លួន​ក្រោយពី​ចូលរួម​នៅក្នុង​បាតុកម្ម​មួយ​នៅក្នុង​ទីក្រុង​អ៊ី​ហ្កា​ឡា ភាគ​និរតី​នៅ​ថ្ងៃទី​២៦ ខែកញ្ញា។​

ពួក​សុភាចារបុរស​និយាយ​ថា ពួកគេ​ត្រូវ​បាន​ប៉ូលិស​ក្នុងស្រុក​ចាប់ ហើយ​បាន​ប្រគល់​ទៅ​ឲ្យ​ក្រុម​អ្នក​លេង​ក្នុងស្រុក​ដែល​បាន​សម្លាប់​ពួកគេ។ ពួក​បាតុករ​ដែល​កំពុង​ដើរ​ដង្ហែ​ទាំងនោះ​រួមមាន ពួក​ក្រុម​គ្រួសារ​របស់​ពួក​និស្សិត​ដែល​កំពុង​បាត់​ខ្លួន។​

ពួក​បាតុករ​បាន​ចាប់​ផ្តើម​ដំណើរ​របស់​គេ​ពី​ជាយក្រុង​៤​កន្លែង​ផ្សេងគ្នា​របស់​ទីក្រុង​មិ​ស៊ិ​ច​កូ និង​ដើរ​ឆ្ពោះ​ទៅ​កាន់​ទីលាន​ធំ​របស់​ទីក្រុង​ហ្សូ​កា​ឡូ។ មនុស្ស​ជាង​១០០.០០០​នាក់ ត្រូវ​បាន​គេ​សម្លាប់​ឬ​បាត់​ខ្លួន​នៅក្នុង​ប្រទេស​មី​ស៊ិ​ក។ ក៏ប៉ុន្តែ​លោក ខា​ធី​វ៉ា​ត់​សិន​(katy watson) ធ្វើការ​នៅ​BBC និយាយ​ថា ករណី​របស់​និស្សិត​៤៣​នាក់ បាន​ធ្វើ​ឲ្យ​ប្រជាជន​មិ​ស៊ិ​កកូ ខឹង​សម្បារ​ជាមួយនឹង​កម្រិត​ខ្ពស់​នៃ​អំពើ​ពុករលួយ​ និង​ការ​ឃុបឃិត​រវាង​ពួក​អាជ្ញាធរ​ក្នុងស្រុក​ជាមួយ​ប៉ូលិស​ហើយ​និង​ក្រុម​ឧក្រិដ្ឋជន៕​

រឹទ្ធ​

Post a Comment

0 Comments

Close Menu