Ad Code

ជប៉ុន​ទទូច​ឲ្យ​ហ្សកដានី​ ជួយ​នៅ​ក្នុង​វិបត្តិ​ចំណាប់​ខ្មាំង​របស់​រដ្ឋឥស្លាម


ប្រទេស​ជប៉ុន​បាន​អំពាវនាវ​ឲ្យ​ប្រទេស​ហ្សកដានី​ ជួយ​នៅ​ក្នុង​ការទទូល​បាន​នូវ​ការ​ដោះលែង​លោក​កេនជិ ហ្កាតូ (Kenji Goto) ដែល​ជា​ចំណាប់​ខ្មាំង​ជប៉ុន​ម្នាក់​របស់​ពួក​សកម្មប្រយុទ្ធ​រដ្ឋឥស្លាម​ ក្រោយ​ពី​វីដេអូ​មួយ​នៅ​ថ្ងៃអង្គារ​ ទំនង​ជា​បង្ហាញ​ឲ្យ​ឃើញ​រូប​លោក​និយាយថា លោក​អាច​ត្រូវ​គេ​សម្លាប់​នៅ​ក្នុង​រយៈពេល​២៤ម៉ោង​នោះ។

សម្លេង​នៅ​ក្នុង​វីដេអូ​និយាយថា «និយាយ​ប្រាប់រដ្ឋាភិបាល​ជប៉ុន​ឲ្យ​ដាក់​ការ​គាប​សង្កត់​ទាំង​អស់​ទៅលើ​ប្រទេស​ហ្សកដានី» ដោយ​ថ្លែង​ទៅកាន់​ប្រជាជន​ជប៉ុន​ និង​និយាយ​ថា លោក​នឹង​ត្រូវ​គេ​សម្លាប់​ ប្រសិនបើ​ប្រទេស​ហ្សកដានី​មិន​ដោះលែង​អ្នក​បម្រុង​ផ្ទុះគ្រាប់បែក​អត្តឃាត​ម្នាក់​ឈ្មោះ​សាជីដា អាលរីសាវី (Sajida al Ri shawi)ទេនោះ។

ទូរទស្សន៍​រដ្ឋ​ហ្សកដានី​ ដែល​បាន​ដក​ស្រង់​សំដី​ប្រភព​ព័ត៌មាន​យោធា​មួយ​និយាយ​ថា ពួក​អាជ្ញាធរ​កំពុង​ព្យាយាម​បញ្ជាក់​ថា វីដេអូ​នោះ​គឺ​ពិត​ប្រាកដ​នោះ។

បញ្ហា​ចំណាប់ខ្មាំង​គឺជា​វិបត្តិ​ការទូត​ធ្ងន់ធ្ងរ​បំផុត​ ដែល​នាយករដ្ឋមន្ត្រី​ជប៉ុន​លោក ស៊ីនហ្សូ​អាបេ​ (Shinzo Abe) បាន​ប្រឈម​មុខ​នៅ​ក្នុង​ការ​កាន់​តំណែង​ត្រឹមត្រូវ​ជាង​ពីរឆ្នាំ​ប៉ុណ្ណោះ។

កំពុងប្រឈមមុខ​នឹង​ស្ថានភាព​ធ្ងន់ធ្ងរ​មួយ​នោះ​​លោក​អាបេ​បាន​បញ្ជា​ឲ្យ​រដ្ឋាភិបាលរបស់លោក​បន្ត​នយោបាយ​របស់​ខ្លួន​ ដើម្បី​ស្វែងរក​ជំនួយ​ពី​ប្រទេស​ហ្សកដានី​ នៅ​ក្នុង​ការ​ដោះលែង​កោក ហ្កាតូ នាយ​ខុទ្ទកាល័យ​គណៈរដ្ឋមន្ត្រី​លោកយូស៊ីហ៊ីដេ ស៊ូហ្កា (Yoshihide Suga) និយាយប្រាប់​អ្នក​យក​ព័ត៌មាន​ ក្រោយ​ពី​ប្រជុំ​មួយ​របស់​ពួក​មន្ត្រី​សន្តិសុខ​ជាតិ៕


Post a Comment

0 Comments

Close Menu