Ad Code

ស្ត្រី​ម្នាក់​បំរុង​រត់​ចូល​រថយន្ត​ធ្វើ​អត្តឃាត ដោយសារ​ទ្រាំ​នឹង​ប្ដី​ហេងស៊យ​មិន​បាន​


ភ្នំពេញ ៖ គូស្នេហ៍​វ័យក្មេង​មួយគូ​បាន​ឈ្លោះប្រកែក​គ្នា​យ៉ាង​ខ្លាំង​តាមផ្លូវ​សាធារណៈ រហូតដល់​ខាង​ស្រី​បំរុង​រត់​ចូល​រថយន្ត​ប៉ង​ធ្វើ​អត្តឃាត ដោយសារ​ទ្រាំ​នឹង​ប្ដី​ហេងស៊យ​វាយ​ធ្វើ​ទារុណ​អស់​រយៈពេល​៣​ឆ្នាំ​មិនដែល​ស្រាកស្រាន្ត​សោះឡើយ។​

ការ​ភ្ញាក់​ផ្អើល​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​នឹង​១៥​នាទី​យប់​ ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០១៥ នៅ​ខាងលិច​វិទ្យាល័យ​បឹង​កេងកង ស្ថិត​ក្នុង​សង្កាត់​បឹង​កេងកង​ទី​២ ខណ្ឌចំការមន។

បើ​តាម​ការ​រៀបរាប់​ពី​នាង​ដែល​រងគ្រោះ​ពី​សំណាក់​ប្ដី​ហេងស៊យ​រហូត​ចាក​ចេញពីផ្ទះ​នោះ​បាន​ឱ្យ​ដឹង​ថា រូប​នាង​និង​បុរស​ជា​សង្សារ​បាន​រស់​នៅ​ជាមួយគ្នា​អស់​រយៈពេល​៣​ឆ្នាំ​មក​ហើយ ប៉ុន្តែ​រូប​នាង​មិនសូវ​ទទួល​បាន​ការ​ស្រលាញ់​និង​យក​ចិត្ត​ទុកដាក់​ពី​សំណាក់​បុរស​ជា​សង្សារ​នោះ​ទេ​គឺ​ប្ដី​ហេងស៊យ​នោះ​ចេះតែ​ប្រច័ណ្ឌ​រករឿង​វាយ​ធ្វើបាប និង​ជេរប្រមាថ​ខ្លួន​ជា​រៀងរាល់ថ្ងៃ​មិនដែល​លុះ​ពេល​ណា​ឡើយ។ នារី​រូប​នោះ​បន្ត​ថា ដោយ​ស៊ូទ្រាំ​នឹង​ទង្វើ​ដ៏​ព្រៃផ្សៃ​របស់​បុរស​ជា​សង្សារ​មិនបាន​តទៅទៀត​នោះ រូប​នាង​បានសម្រេច​ចិត្ត​ចាក​ចេញពីផ្ទះ សុខចិត្ត​រស់នៅ​តែម្នាក់ឯង​ និង​កសាង​ជីវិត​សាជាថ្មី ប៉ុន្តែ​បុរស​ខាងលើ​តែងតែ​តាម​រំខាន​រូប​នាង​ជា​រៀង​រហូត​ដោយ​មិន​ព្រម​ដោះលែង​រូប​នាង​នោះ​ទេ បើ​ទោះ​បី​ជា​នាង​សុំ​ចែកផ្លូវ​គ្នា​ និង​ចាក់ចោល​លោក​ប្ដី​ហេងស៊យ​នេះ​ក៏​ដោយ។​

លុះ​មកដល់​ថ្ងៃ​កើត​ហេតុ ប្ដី​ហេងស៊យ​បា​នរក​រូប​នាង​ឃើញ​នៅ​ម្តុំ​ផ្សារ​សេ​ឡឹប និង​បាន​តាម​នាង​រហូត​ ហើយ​​ប្ដី​ហេងស៊យ​បាន​អង្វរ​ឱ្យទៅ​រស់នៅ​ជាមួយនឹង​ខ្លួន​វិញ តែ​នាង​មិន​ព្រមទៅ​រស់នៅ​ជាមួយ​វិញ​ទេ បើ​ទោះ​បី​ជា​នាង​ត្រូវ​ស្លាប់​ក៏ដោយ។ ដោយសារ​​ប្ដី​ហេងស៊យ​នៅតែ​អង្វរ ​និង​រករឿង​នាង​សុខចិត្ត​ស្លាប់ ក៏​មិន​ព្រមទៅ​នៅ​ជាមួយ​ដែរ​គឺ ប្រុង​រត់​ចូល​រថយន្ត​ដើម្បី​បញ្ចប់ជីវិត តែ​ត្រូវ​បាន​បុរស​ជា​សង្សារ​ប្ដី​អត់​ច្បាប់​ចាប់​ទាន់​និង​ប្រកែក​ស្រែក​ឡូឡា បង្ក​ការ​ភ្ញាក់​ផ្អើល​ដល់​អ្នក​ដំណើរ​តាម​ដងផ្លូវ និង​សមត្ថកិច្ច​ចុះ​មក​អន្តរាគមន៍​ភ្លាមៗ។ ហើយ​នៅពេល​សមត្ថកិច្ច​បាន​ទៅដល់​ក៏បាន​ធ្វើ​អន្តរាគមន៍​ឱ្យ​នារី​រងគ្រោះ​ជិះ​ម៉ូតូ​ចាកចេញ ព្រោះ​មិន​ចង់​មាន​បញ្ហា​វែងឆ្ងាយ​ជា​បន្ត​ទៀត ខ្លាច​មាន​រឿង​អកុសល​អ្វី​កើតឡើង៕

ឌួង​វិ​រះ​ជ័យ​


Post a Comment

0 Comments

Close Menu