Ad Code

Charlie Hebdo នៅ​មាន​ជីវិត ហើយ​ការ​បញ្ចេញ​មតិ​សេរី​នឹង​នៅតែ​បន្ត​


ប្រធានាធិបតី​បារាំង លោក​ហ្វ្រ​ង់ ស្វ័​រ ហូ​ឡង់​(Francois Holland) បាន​និយាយ​ដោយ​ទទូច​ថា ទស្សនាវដី្ត​Charlie Hebdo និង​តម្លៃ​របស់​ខ្លួន​នឹង​នៅ​មាន​ជីវិត ក្រោយពី​ការ​បោះពុម្ព​ផ្សាយ​ថ្មី​របស់​ទស្សនាវដី្ត​ប្រចាំ​សប្ដាហ៍​និយាយ​ចំអក​នោះ បាន​លក់ដាច់​អស់​ក្នុង​រយៈពេល​ប៉ុន្មាន​ម៉ោង​នោះ។​

លោក​ហូ​ឡង់​និយាយ​ថា ​"Charlie Hebdo នៅ​មាន​ជីវិត ហើយនឹង​បន្ត​រស់​តទៅទៀត​"។ ទស្សនាវដី្ត​រាប់​លាន​ច្បាប់​ទៀត កំពុង​ត្រូវ​បាន​គេ​បោះពុម្ព​ដោយសារតែ​តម្រូវការ។ ការ​បោះពុម្ព​ផ្សាយ​នោះ ធ្វើឡើង​មួយ​សប្ដាហ៍ ក្រោយពី​ពួក​ខ្មាន់កាំភ្លើង​ឥស្លាម​និយម​បាន​សម្លាប់​មនុស្ស​១២​នាក់ នៅក្នុង​ទីស្នាក់ការ​និង​៥​នាក់​ទៀត នៅក្នុង​ការវាយប្រហារ​ជា​បន្តបន្ទាប់។ ការ​បោះពុម្ព​លេខ​ថ្មី​នោះ បាន​ធ្វើ​ឲ្យ​ពួក​មូស្លីម​ខ្លះ​ខឹង​សម្បារ​ដោយសារ​រឿង​ព័ណ៌នា ពី​ព្យាការី លោក​មូ​ហា​ម៉ា​ដ​នោះ។​

សេចក្តី​សម្រេច​ចិត្ត​របស់​ទស្សនាវដី្ត​Charlie Hebdo ដើម្បី​បោះពុម្ព​ផ្សាយ​រូប​ត្លុក ព្យាការី​មួយ​ទៀត​នោះ​បាន​នាំ​ឲ្យ​មានការ​គំរាម​ពី​វេ​ប​សាយ​របស់​ពួក​សកម្មប្រយុទ្ធ​ឥស្លាម​និយម ហើយនឹង​ការ​រិះគន់​ពី​ពិភពលោក​ឥស្លាម៕

រឹទ្ធ​

Post a Comment

0 Comments

Close Menu