Ad Code

ប្រទេស​ចិន​ស៊ើបអង្កេត​ការ​ជប់លៀង​ចំណាយ​ហួស​កម្រិត​របស់​ពួក​មន្ត្រី​សៀង​ហៃ​ មុន​ការ​រត់​ជាន់គ្នា​


ទីភ្នាក់ងារ​សារព័ត៌មាន​ស៊ីន​ហួ ផ្លូវ​កាវ​បាន​រាយការណ៍​ថា ពួក​អាជ្ញាធរ​នៅ​ក្រុង​សៀង​ហៃ កំពុង​ធ្វើការ​ស៊ើបអង្កេត​ការចោទប្រកាន់​ដែល​ថា ពួក​មន្ត្រី​ដែល​បាន​ចូលរួម​នៅក្នុង​ពិធីជប់លៀង នៅ​ជួរ​ទន្លេ​ដែល​ចំណាយ​លុយ​ច្រើន​នៅ​យប់​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី មុន​មនុស្ស​រាប់​សិប​នាក់​រត់​ជាន់គ្នា​ស្លាប់​នៅ​ក្បែរ​នោះ។ ទស្សនាវដី្ត​កៃ​ស៊ីន បាន​រាយការណ៍​នៅ​ថ្ងៃ​ច័ន្ទ​ថា ពួក​មន្ត្រីសង្កាត់​បាន​ជប់លៀង​ពេល​យប់​នៅក្នុង​ភោជនីយដ្ឋាន​ជប៉ុន​មួយ​កន្លែង ​នៅ​ជួរ​ទន្លេ Bund ដែល​ជា​ប្រវត្តិសាស្ត្រ គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​សៀង​ហៃ ជា​កន្លែង​ដែល​តម្លៃ​ជា​មធ្យម​សម្រាប់​មនុស្សម្នាក់​មាន​ពី​៣០៥​ដុល្លារ ទៅ​៦២៨​ដុល្លារ។ ​ប្រធានាធិបតី​ចិន ​លោក ស៊ី​ជីន​ពីង​(Xi JinPing) បាន​ធ្វើការ​បង្ក្រាប​ទូទៅ​មួយ​ប្រឆាំង​នឹង​អំពើ​ពុករលួយ ប្រឆាំង​នឹង​អ្វីៗ​ទាំងអស់ ចាប់ពី​សំណូក​សូកប៉ាន់ និង​ការ​ឲ្យ​អំណោយ​ទៅដល់​ការ​ជប់​លៀង​ដែល​ចំណាយ​ប្រាក់​ហួស​កម្រិត ដើម្បី​បន្ធូរបន្ថយ​កំហឹង​សាធារណៈ ចំពោះ​អំពើពុករលួយ ហើយ​នឹង​ការ​ខ្ជះខ្ជាយ​ប្រាក់​ហួសប្រមាណ។​

ស៊ីន​ហួ​បាន​និយាយ​នៅ​ល្ងាច​ថ្ងៃ​ពុធ ដោយ​បាន​ដកស្រង់​សម្ដី​មន្ត្រី​គណៈកម្មាធិការ​ម្នាក់ ដែល​គេ​មិន​បញ្ចេញ​ឈ្មោះថា ​"​គណៈកម្មាធិការ​ត្រួតពិនិត្យ​វិន័យ​ក្រុង​សៀង​ហៃ បាន​ចាត់ការ​ចោទប្រកាន់​នោះ ជា​រឿង​ធ្ងន់ធ្ងរ និង​បាន​បញ្ជាក់​ឡើងវិញ​ថា គេ​កំពុងធ្វើការ​ស៊ើបអង្កេត​"

រឹទ្ធ​

Post a Comment

0 Comments

Close Menu