បុរស៥នាក់ ដែលគេសង្ស័យថា ជាប់ពាក់ព័ន្ធនៅក្នុងការសម្លាប់រង្គាលនៅក្នុងសាលាមួយនៅក្រុងប៉េសាវ៉ា ប្រទេសប៉ាគីស្ថាន កាលពីខែមុននោះ ត្រូវបានគេចាប់ខ្លួននៅពេលឆ្លងកាត់ព្រំដែនប្រទេសអាហ្វហ្គានីស្ថាន។ ការចាប់ខ្លួននោះ ធ្វើឡើងក្រោយពីប្រទេសប៉ាគីស្ថានផ្តល់ព័ត៌មានដល់រដ្ឋាភិបាលអាហ្វហ្គានីស្ថាន។
ពួកមន្ត្រីអាហ្វហ្គានីស្ថានបានបដិសេធសេចក្ដីរាយការណ៍នានាដែលថា បុរសទាំង៥នាក់នោះ ត្រូវបានប្រគល់ទៅឲ្យប្រទេសប៉ាគីស្ថាននោះ ដោយនិយាយថា ពួកទាំងនោះនឹងត្រូវគេចោទសួរនៅក្នុងប្រទេសអាហ្វហ្គានីស្ថានជាមុនសិន។
ពួកខ្មាន់កាំភ្លើងតាលីបង់ បានសម្លាប់មនុស្សយ៉ាងតិច១៥០នាក់ ភាគច្រើនជាកូនក្មេងនៅក្នុងការវាយប្រហារនោះ។ មន្ត្រីសន្តិសុខអាហ្វហ្គានីស្ថានម្នាក់និយាយថា អ្នកទាំង៥នាក់នោះ ត្រូវបានគេចាប់នៅក្នុងខេត្តមួយនៅភាគខាងកើត។
លោកដាវីដ ឡូអ៊ីន (David Loyn) នៅBBCបានរាយការណ៍ពីក្រុងកាប៊ុលថា ការចាប់ខ្លួននោះបានបញ្ជាក់អះអាងថា មានទំនាក់ទំនងកាលពីពេលថ្មីៗនោះ រវាងរដ្ឋាភិបាលអាហ្វហ្គានីស្ថាន និងរដ្ឋាភិបាលប៉ាគីស្ថាន។
ប្រធានាធិបតីអាហ្វហ្គានីស្ថាន លោកអាល់រ៉ាហ្វហ្កានី(Ashraf Ghani) បានធ្វើទស្សនកិច្ចដោយជោគជ័យមួយទៅកាន់ប្រទេសប៉ាគីស្ថាន ភ្លាមៗបន្ទាប់ពីឡើងកាន់តំណែងនៅក្នុងខែតុលា ឆ្នាំមុន ហើយភាគីទាំងពីរបានសន្យាថា នឹងធ្វើកិច្ចសហប្រតិបត្តិការឆ្លងដែនឲ្យកាន់តែល្អប្រសើរ៕
រឹទ្ធ
0 Comments