Ad Code

កីឡា​សី​ប៉ាក់ តា​ក្រ កំពុង​ពេញនិយម ក្នុង​ស្រទាប់​យុវវ័យ​


ភ្នំពេញ ៖ កីឡា​សី​ប៉ាក់ តា​ក្រ ជា​កីឡា​ទាត់​កូន​បាល់​ធ្វើឡើង​អំពី​ផ្តៅ ដែល​អាច​ប្រកួត​ទាត់​ដោយ​ជើង​មិន​ប្រើ​ដៃ ក៏ដូចជា​កីឡា​បាត់​ទាត់​ដែរ។ កីឡា​នេះ​បច្ចុប្បន្ន កំពុងតែ​ទាក់ទាញ​ស្រទាប់ យុវ វ័យ ពិសេស យុវតី ដែល​ចូល​រួល ប្រកួត​កីឡា​សី​ប៉ា​ក់តា​ក្រ មិន​ថា មួយ ទល់​មួយ ឬ បី​ទល់ និង​បី​នោះឡើយ។

ប្រភេទ​សី​ប៉ាក់​តា​ក្រ មាន​រាង​សណ្ឋាន ដូចជា​កូន​បាល់​ជ័រ អាច​ទាត់​ជាមួយ និង​ចំនួន​មនុស្ស ជា​កីឡាករ​ប៉ុន្មាន​នាក់​ក៏បាន​ដែរ ដែលមាន​របៀប​ប្រកួត​លេង ដូចជា​ទាត់សី​ស្លាបមាន់​អញ្ចឹង​ដែរ បើ​ពេល​ប្រកួត​យកដៃ​ប៉ះ ឬ ក៏​ធ្លាក់​ទៅ​ដី អាច​នឹង​ចាញ់​ការប្រកួត ទាស់​តែ​អ្នកលេង ទាត់សី​ស្លាបមាន់ ភាគច្រើន​គេ​ទាត់​ជា​រង្វង់​មូល​ចូលគ្នា។ កីឡា​សី​ប៉ាក់ តា​ក្រ មាន​ប្រវត្តិ​យូរលង់ នៃ​ប្រជា​ជាតិខ្មែរយើង តែង​និយម​ទាត់​កំសាន្ត​ក្នុងពេល​ទំនេរ​ពី​ការងារ ឬ ក្នុង​ព​ឱកាស បុណ្យទាន​ផ្សេង​ដែល​អាច នឹង ទៅ ដល់​ប្រវត្តិ​រឿង​ឃុន ឆាង​ឃុន ផែន ដែលជា​តួអង្គ​ដ៏​សំខាន់​ក្នុងការ​ទាត់សី​ដ៏​ចំណាន រំលេច បញ្ចូល​ទៅក្នុង​សាច់រឿង​អោយមាន​ភាព ណេង ណង ទាក់​អារម្មណ៍ អ្នកទស្សនា កំសាន្ត​ឲ្យ​សប្បាយរីក​រាយ ទៅតាម​នោះដែរ។

នៅក្នុង​បទសម្ភាសន៍​ជាមួយ កញ្ញា ផ្លុ​ង ពេជ្រ​អក្ខរា រៀន​ថ្នាក់​ទី ១២ នៃ សាលា​អន្តរជាតិ​វេស ឡេន៍ រួម​នឹង​ដៃគូ​ជា​ស្ត្រី​ដូចគ្នា បាន​ចូលរួម ប្រកួត​សី​ប៉ាក់​តា​ក្រ​នាឱកាស​អបអ​ទិវា​ជ័យជំនះ លើក​ទី ៣៦ ថ្ងៃ ៧ មករា ឆ្នាំ ២០១៥​នៅ​មន្ទីរអប់រំ យុវជន និង កីឡា​ខេត្តកណ្តាល​ស​កន្លងទៅ​ថ្មីៗ​នេះ ដោយ ទទួលបាន​ពានរង្វាន់ លេខ ១ ក្នុងការ​ប្រកួត សី​ប៉ា​ក់តា​ក្រ​៣​ទល់​និង ៣​នាក់។ យុវតី​ពេជ្រ អក្ខរា មាន​មោទនភាព បំផុត​នៅពេលដែល​ទទួលបាន​ពានរង្វាន់​សី​ប៉ាក់​តា​ក្រ លេខ​១ ផ្នែក​នារី ក្នុង​ការ​ប្រកួត ៣​នាក់​ទល់ ៣​នាក់​ដោយ​ទទួលបាន​ពាន ៧​មករា ខោអាវ ១​ឈុត នាឡិការ​ស្វិ​ស និង ថវិកា ចំនួន ៥០​ម៉ឺនរៀល​ផង ដែរ កញ្ញា​បន្តថា នេះ​ជា​ពាន ៧​មករា លេខ ១​បន្ទាប់ពី ឆ្នាំ កន្លងទៅ ក្រុម នាង​ក៏​ធ្លាប់​ទទួល​ចំណាត់ថ្នាក់​លេខ ៣ ដោយ​ការប្រកួត ៣​ទល់ នឹង​៣ នឹង ២​ទល់ នឹង ២​នា​ខែ​កក្កដា​ឆ្នាំ ២០១៤​កន្លងផុតទៅ។ ជាការ​ពិត ក្រុង​គ្រា​ប្រកួត​ម្តងៗ ក្រុម​នាង​ហ្វឹកហាត់ តែ​ក្នុង​រយៈ​ពេល ២ ឬ ៣ ថ្ងៃ​ប៉ុណ្ណោះ។

នា​យប់​សម័យថ្មី នេះ​ព្រះរាជាណាចក្រ​កម្ពុជា​យើង បានធ្វើអោយ​មតិ​ជាតិ និង​អន្តរជាតិ មាន​ការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង ទាំង​ផ្នែក​នយោបាយ សេដ្ឋកិច្ច និង ហេដ្ឋារចនាសម្ព័ន្ធ​ជាតិ មានការ​អភិ​វឌ្ឍន៍​ជឿនលឿន​គួរអោយកត់សំគាល់ ។ សមិទ្ធផល​ដែល​កើតឡើង​ដូច​ច្នេះ គឺជា​ស្នាដៃ​ដឹកនាំ ដ៏​ឈ្លាសវៃ និង​ត្រឹមត្រូវ ប្រកបដោយ​គតិបណ្ឌិត​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែលជា​វីរៈ កុលបុត្រ ដ៏​ឆ្នើម៕


Post a Comment

0 Comments

Close Menu