Ad Code

ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់សោម​ បាន​បំផុស​ចលនា​មហាជន​ចូលរួម​ក្នុង​ការ​ដាំដុះ​កូន​កោង​កាង​ឡើង​វិញ​


ព្រះសីហនុ ៖ កាលពី​រសៀល​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០១៥ ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់សោម​បាន និង​កំពុង​បំផុស​ចលនា​មហាជន​ឱ្យ​គូរ​ស្វាមី ភរិយា​ដែល​រៀប​អាពាហ៍ពិពាហ៍​ថ្មី​ចំនួន​០៤​គូរ ចូលរួម​ដាំ​ដុះ​ថែរក្សា អភិរក្ស​ព្រៃកោងកាង​ក្នុង​សួន​អាពាហ៍ពិពាហ៍ ដើម្បី​ជា​និមិត្តរូប​ក្នុង​ការ​ចូលរួម​ថែរក្សា និង​អភិរក្ស​ព្រៃឈើ​ឡើងវិញ។ ជាពិសេស​បង្កើត​ជម្រក​សម្រាប់​ត្រី​ពង កូន និង​ជីវចម្រុះ​ក្នុង​សមុទ្រ​ឱ្យ​បាន​កាន់តែ​សម្បូរ​ឡើង​ថែមទៀត។​

លោក នេន ចំរើន នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​កំពង់សោម​បាន​ឱ្យ​ដឹង​ថា នេះ​ជា​លើក​ទី​៣​ហើយ ដែល​គូរ​ស្វាមី ភរិយា​​រៀប​អាពាហ៍ពិពាហ៍​ចំនួន​០៤​គូរ បាន​ចូលរួម​ដាំ​កូន​កោង​កាង​ក្នុង​សួន អាពាហ៍ពិពាហ៍ ដែល​រដ្ឋបាល​ជលផល​បាន​បង្កើត​ឡើង​កាល​ពី​ខែ​សីហា ឆ្នាំ​២០១៤​នេះ លើ​ផ្ទៃដី​ចំនួន​០២​ហិកតា ស្ថិត​ក្នុង​សហគមន៍​នេសាទ​ព្រៃនប់​២ ដែល​មាន​ការ​គាំទ្រ​ពី​អាជ្ញាធរ​មូលដ្ឋាន ជា​ពិសេស​ឯកឧត្តម​អភិបាលខេត្ត​ព្រះសីហនុ​តែម្តង។ ព្រោះ​ការបង្កើត​សួន​អាពាហ៍ពិពាហ៍​នេះ ធ្វើ​ឡើង​ក្នុង​គោលបំណង​ឱ្យ​គូ​ស្វាមីភរិយា​ដែល​បាន​រៀប​អាពាហ៍ពិពាហ៍​រួច​ចូលរួម​ដាំ​កូន​កោង​កាង ក្នុង​សួន​អាពាហ៍ពិពាហ៍​​នេះ​ម្នាក់​មួយ​ដើមៗ ជា​និមិត្តរូប​ក្នុង​ការ​រួមចំណែក​ថែរក្សា ការពារ​បរិស្ថាន និង​ ការ​ដាំ​ដុះ​ព្រៃឈើ​ឡើងវិញ។ ​ជាពិសេស​រក្សា​បាន​នូវ​គម្រប​ព្រៃឈើ​ជា​ជម្រក​សម្រាប់​សត្វ និង​ពួក​មច្ឆជាតិ​ពង កូន និង​ជីវចម្រុះ​ក្នុង​ទឹក​ឲ្យ​កាន់តែ​សម្បូរ​ឡើង។​

លោក នេន ចំរើន បាន​ឱ្យ​ដឹង​បន្ត​ទៀត​ថា មន្ត្រី​របស់​យើង​នៅ​រង់ចាំ​សហការ​ជាមួយ​ប្រជា​ពលរដ្ឋ ក៏​ដូចជា​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​មកលេង​កំសាន្ត​ខេត្ត​ព្រះសីហនុ ដែល​ស្រឡាញ់ ព្រៃឈើ និង​ជីវចម្រុះ​ឱ្យ​សម្បូរ​ឡើងវិញ។ តាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​គ្រប់គ្រង​ថែរក្សា​ព្រៃ​លិចទឹក​នៅក្នុង​ដែន​សហគមន៍​នេសាទ ក៏ដូចជា​ក្នុង​ដែន​គ្រប់គ្រង​របស់​សមត្ថកិច្ច​រដ្ឋបាល​ជលផល​កំពង់​សោម​ឱ្យ​មាន​និរន្តរភាព ការ​ដាំ​កូន​កោង​កាង​នៅក្នុង​សួន​អាពាហ៍​ពិពាហ៍​នៅក្នុង​សហគមន៍​នេសាទ​ព្រៃនប់​២​លើ​ផ្ទៃដី​ចំនួន​០២​ហិកតា​នេះ មិនមែន​សម្រាប់​តែ​យុវវ័យ​ដែល​ត្រូវ​រៀប​អាពាហ៍ពិពាហ៍​នោះ​ទេ ប៉ុន្តែ​ប្រជាពលរដ្ឋ​និង​អ្នកទេសចរ​ក៏​អាច​មក​ដាំ​កូន​កោង​កាង​នៅក្នុង​សួន​អាពាហ៍ពិពាហ៍​នេះ​បាន​ផង​ដែរ ហើយ​មន្ត្រី​របស់​យើង​នៅ​រង់ចាំ​ជាប្រចាំ និង​នៅ​តាម​ដាន​កូន​កោង​កាង​ជាប់​ជានិច្ច ប្រសិនបើ​វា​ងាប់ និង​ដាំ​ដុះ​ជំនួស​ឡើងវិញ ដើម្បី​ឱ្យ​យុវវ័យ​ដែល​បាន​ដាំ​ដុះ​រួចហើយ ថ្ងៃក្រោយ​អាច​មក​មើល​ដើម​កោង​កាង​នោះ​វា​ធំធាត់​ប៉ុណ្ណា។​

លោកនាយ​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់​សោម​បាន​បញ្ជាក់​ថា នេះ​ជា​លើក​ទី​៣​ហើយ​ដែល​មាន​គូ​ស្វាមីភរិយា​ចំនួន​០៤​គូ បាន​មក​ដាំ​កូន​កោង​កាង​នៅក្នុង​សួន​អាពាហ៍ពិពាហ៍​នេះ ហើយ​សង្ឃឹម​ថា​នៅ​រដូវប្រាំង​ខាងមុខ​នឹង​មាន​គូរ​ស្វាមី ភរិយា​ដែល​បាន​រៀប​អាពាហ៍ពិពាហ៍​ចូល​រួម​ដាំ​កូន​កោង​កាង​នៅក្នុង​សួន​អាពាហ៍ពិពាហ៍​នេះ​កាន់តែ​ច្រើនឡើង​បន្ថែម​ទៀត។ មកដល់​ពេល​នេះ​មាន​គូរ​ស្វាមី ភរិយា​ចំនួន​១០​គូរ​បាន​ចូលរួម​ដាំ​កូន​កោង​កាង​ក្នុង​សួន​អា​អាពាហ៍ពិពាហ៍។​

ក្នុង​ឱកាស​នោះ​លោក​ប្រធាន​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់សោម​បាន​ឧបត្ថម្ភ​ថវិកា​កម្ចី​ចំនួន ៦​លាន​រៀល​ដល់​ធនាគារ​ក្តាម​ក្នុង​សហគមន៍​នេសាទ​ព្រៃនប់​២ ដើម្បី​ទិញ​ក្តាម​មេ​ពូជ​ចិញ្ចឹម ហើយ​ថវិកា​នេះ​មានការ​ជួយឧបត្ថម្ភ​ដោយ​Seafde តាមរយៈ​អង្គការ Corin Asia Combodia

ស៊ុយ ចាន់​ធា​



Post a Comment

0 Comments

Close Menu