Ad Code

អភិបាលស្រុក​ពាម​រក៍​ដឹកនាំ​កម្លាំង​ចម្រុះ​ចុះ​ឈូស​ឆាយ​រៀបចំ​សណ្ដាប់ធ្នាប់​


ព្រៃវែង ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែ​មករា ​ឆ្នាំ២០១៥ ​លោក ​ជុំ​ សាមឿន​ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រៃវែង​បាន​ដឹកនាំ​កម្លាំង​ចម្រុះ​ចុះ​រៀបចំ​សណ្ដាប់ធ្នាប់​នៅ​តំបន់​ផ្សារ​អ្នក​លឿង​ត្រើយ​ខាងកើត​រុះរើ​តូប​អាជីវករ​ដែល​សង់​លើ​ផ្លូវ​និង​ឈូស​ឆាយ​ផ្លូវ​ចូល​ផ្សារ​ឲ្យ​បាន​ធំ​ទូលាយ​ដូចដើម។ លោក​ ជុំ​សាមឿន ​អភិបាល​នៃ​គណៈ​អភិបាលស្រុក​ពាមរ​ក៏បាន​ឲ្យ​"​កម្ពុ​ជាថ្មី​" ដឹង​ថា លោក​បាន​ដឹកនាំ​កម្លាំង​ចម្រុះ​ចុះ​រុះរើ​តូប​របស់​អាជីវករ​នៅ​ផ្សារ​អ្នក​លឿង​នេះ​ដើម្បី​ឈូស​ឆាយ​ផ្លូវ​ចូល​ផ្សារ​ឲ្យ​បាន​ធំ​ទូលាយ​ធ្វើ​ឲ្យ​ផ្សារ​មាន​សោភ័ណភាព​ល្អ​ទាំង​ផ្សារ​ និង​ផ្លូវ​ចូល​ផ្សារ ម្យ៉ាង​វិញទៀត​គឺ​ដើម្បី​ងាយស្រួល​ចេញ​ចូល​នៅពេល​មាន​ហេតុការណ៍​អ្វីមួយ​កើតឡើង​ជា​យថាហេតុ។ លោក​បាន​បន្ត​ទៀត​ថា ​មុននឹង​លោក​ដឹកនាំ​កម្លាំង​ចម្រុះ​ចុះ​រុះរើ​ឈូស​ឆាយ​នេះ​ គឺ​លោក​បាន​ជូន​ដំណឹង​ដល់​បងប្អូន​អាជីវករ​១​ខែ​មុន​មក​ហើយ ​រួច​ក៏បាន​ពន្យល់​នែ​នាំ​ពី​បញ្ហា​ផ្សេងៗ​ ជាពិសេស​គឺ​ការពារ​នៅពេល​មាន​អគ្គីភ័យ​កើត​ឡើង ​វា​ងាយស្រួល​ក្នុង​ការ​ចូល​សង្គ្រោះ​របស់​រថយន្ត​ពន្លត់​អគ្គីភ័យ ​ក៏ដូចជា​ធ្វើ​ឲ្យ​ផ្សារ​មាន​ផ្លូវ​ចេញ​ចូល​ដោយ​មិន​មាន​ការ​កកស្ទះ​ជាដើម​។ លោក​បាន​ចុះ​ពន្យល់​បងប្អូន​អាជីវករ​ក៏​យល់ព្រម​និង​ឯក​ភាព​ផង​ដែរ ​ហើយ​ផ្លូវ​នេះ​គឺ​ស្ថិតនៅ​ប៉ែក​ខាងជើង​ផ្សារ​ដែល​មាន​ប្រវែង​ទទឹង៨​ម៉ែត្រ​និង​បណ្តោយ​១០០ម៉ែត្រ​ ក្រោយពេល​ឈូស​ឆាយ​ហើយ ​លោក​ចាក់​ខ្សាច់​និង​ថ្ម​ ក្រោយមក​ គឺ​ចាក់​ជា​ផ្លូវ​បេតុង​តែម្តង៕

វិចិត្រ​

Post a Comment

0 Comments

Close Menu