Ad Code

កម្លាំង​នគរបាល​ប៉ុស្តិ៍​ផ្សារ​ថ្មី​៣​ ឃាត់ខ្លួន​ជនសង្ស័យ​ប្រើប្រាស់​គ្រឿងញៀន​៤​នាក់​កំពុង​ប្រមូលផ្ដុំ​គ្នា​ជក់​


ភ្នំពេញ ៖ ក្រុម​ជនសង្ស័យ​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​៤​នាក់​ ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ផ្សារ​ថ្មី​៣​ចុះ​ក្របួច​ទាំងអស់គ្នា​ភ្លាមៗ ​ខណៈ​ដែល​ពួកគេ​កំពុងតែ​ប្រមូលផ្ដុំ​គ្នា​ជក់​ និង​ប្រើប្រាស់។​ ជាក់ស្តែង​កាល​ពី​វេលា​ម៉ោង​១០​ព្រឹក​ ថ្ងៃទី​២៦​ ខែមករា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​កាំជណ្តើរ​ជាន់​ទី​៣​ប្លុក​តាន់​ប៉ា​ ផ្លូវ​លេខ​១៥៤​កែង​ផ្លូវ​លេខ​៤៩​ ភូមិ​៨​ សង្កាត់​ផ្សារ​ថ្មី​៣​ ខណ្ឌដូនពេញ។​

នគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា​ ក្រុម​ជនសង្ស័យ​៤​នាក់​ដែល​ឃាត់ខ្លួន​នេះ​ទី​១-ឈ្មោះ ​ពិន រតនៈ ហៅ​ប៉ូ​លី ភេទ​ប្រុស​ អាយុ​៣០​ឆ្នាំ​ ស្នា​កើ​នៅ​សង្កាត់​ផ្សារ​ថ្មី​៣ ​ខណ្ឌដូនពេញ​ ទី​២-​ឈ្មោះ ​ឯម ពន្លឺ ហៅ​ខា ភេទ​ប្រុស ​អាយុ​៣៤​ឆ្នាំ​ ស្នាក់នៅ​សង្កាត់​ជ្រោយចង្វា​ ខណ្ឌ​ជ្រោយចង្វា​ ទី​៣​-ឈ្មោះ​ សុខ ពេជ្រ​ ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ ​ទី​៤-ឈ្មោះ​ស ចាន់​ធឿន ភេទ​ប្រុស ​អាយុ​២២​ឆ្នាំ​ ពុំ​មាន​មុខរបរ​ និង​ទី​លំ​នៅ​ពិតប្រាកដ​ដូចគ្នា។ ក្នុង​ការ​ឃាត់ខ្លួន​ជនសង្ស័យ​នេះ​កម្លាំង​សមត្ថកិច្ច​បាន​ដកហូត​វត្ថុ​តាង​រួម​មាន​ប្រដាប់ប្រដា​សម្រាប់​ជក់​មួយចំនួន​ និង​ម៉ា​ទឹកកក​មួយ​កញ្ចប់​តូច។​

ប្រភព​ព័ត៌មាន​បន្ត​ទៀត​ថា ​មុន​ពេល​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ​ទាំងនេះ​គឺ​កម្លាំង​នគរបាល​មូល​ដ្ឋាន​បាន​ចេញ​ល្បាត​ដើម្បី​ទប់ស្កាត់​រាល​បទល្មើស​ផ្សេងៗ​ រួច​ក៏​ទទួល​បាន​ព័ត៌មាន​យ៉ាង​ច្បាស់​ថា ​ក្រុម​ជនសង្ស័យ​កំពុងតែ​ប្រមូលផ្ដុំ​គ្នា​ជក់​គ្រឿងញៀន​នៅ​ចំណុច​កើតហេតុ​នោះ​ ទើប​កម្លាំង​ចុះ​ទៅ​ដល់​ឃើញ​ជាក់ស្តែង​ ក៏​ឃាត់ខ្លួន​ទាំងអស់គ្នា​ដើម្បី​ចាត់ការ​ទៅតាម​នីតិ​វិធី​ច្បាប់៕

រស្មី​

Post a Comment

0 Comments

Close Menu