Ad Code

ឧទ្ទាម​អ៊ុយ​ក្រែ​ន វាយប្រហារ​ទៅលើ​ជន​ស៊ីវិល​នៅ​ទីក្រុង​ម៉ា​រិ​យូ​ប៉ូល​


ប្រហារ​ដោយ​រ៉ុក្កែត​មួយ​ទៅលើ​ទីក្រុង​ម៉ា​រិ​យូ​ប៉ូល​របស់​អ៊ុយ​ក្រែ​ន ដែល​បាន​សម្លាប់​មនុស្ស​៣០​នាក់ នៅ​ដំណាច់​សប្ដាហ៍​នោះ​ គឺ​មាន​ចេតនា​សំដៅ​ទៅលើ​ជន​ស៊ីវិល ហើយ​ពួក​អ្នក​ប្រព្រឹត្ត​ ត្រូវ​តែ​នាំទៅ​កាន់​តុលាការ។​

អគ្គលេខាធិការ​រង​អ​-​ស​-​ប លោក ចេ​ហ្វ​ហ្វ្រេ ហ្វេ​ល​មែន (Jeffrey Felman) បាន​និយាយប្រាប់​ការប្រជុំ​របស់​ក្រុមប្រឹក្សាសន្តិសុខ បន្ទាប់​មួយ​ថា ការវិភាគ​របស់​ពួក​អ្នកត្រួតពិនិត្យ​អឺរ៉ុប​បាន​បង្ហាញ​ឲ្យ​ឃើញថា រ៉ុក្កែត​ទាំងនោះ​បាន​បាញ់​ចេញពី​ទឹកដី​ដែល​ត្រួតត្រា​ដោយ​ពួក​ឧទ្ទាម​ស្និទ្ធ​ក្រុង​មូ​ស្គូ។​

លោក ហ្វេ​ល​មែន​និយាយ​ថា ​"​ក្រុង​ម៉ា​រិ​យូ​ប៉ូ ស្ថិតនៅ​ខាងក្រៅ​តំបន់​ជម្លោះ។ ដូច្នេះ គេ​អាច​សន្និដ្ឋាន​បាន​ថា ក្រុម​ដែល​បាន​បាញ់​រ៉ុក្កែត​គឺ​មាន​ចេតនា​សំដៅ​ទៅលើ​ជន​ស៊ីវិល​"។ លោក​បាន​បន្ថែម​ទៀត​ថា ការ​សំដៅ​ទៅលើ​ជន​ស៊ីវិល គឺជា​ការ​រំលោភ​ច្បាប់​មនុស្សធម៌​អន្តរជាតិ។​

លោក​និយាយ​ថា ​"​យើង​ទាំង​អស់​គ្នា​ត្រូវតែ​បញ្ជូន​សារ​ឲ្យ​បាន​ច្បាស់​មួយ ឧក្រិដ្ឋជន​ត្រូវតែ​ទទួលខុសត្រូវ​ និង​នាំ​ខ្លួន​ទៅកាន់​តុលាការ​"។ ទីក្រុង​ម៉ា​រិ​យូ​ប៉ូល ដែល​ក្រុង​គៀវ​គ្រប់គ្រង​នោះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​ចំណុច​ភ្ជាប់​ដ៏​សំខាន់​ដែល​ជា​យុទ្ធសាស្ត្រ​រវាង​ទឹកដី​ដែល​ពួក​បំបែក​ខ្លួន​កាន់​កាប់​នៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន​ និង​តំបន់​គ្រិ​មៀ​នៅ​សមុទ្រ​ឃ្មោ ដែល​ត្រូវ​បាន​ប្រទេស​រុស្ស៊ី​យក​ធ្វើ​ឧបសម្ពន្ធ​កាលពី​ឆ្នាំមុន​នោះ៕

រឹទ្ធ​

Post a Comment

0 Comments

Close Menu